Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ផែង វណ្ណៈ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ចាប់​ឃាត់ខ្លួន តាម​ពាក្យបណ្តឹង​របស់​សម្តេច​តេជោ ហ៊ុន សែន ពាក់ព័ន្ធ​ករណី​បង្ហោះ​លើ Facebook ព័ន្ធ​នឹង​ឃាតកម្ម​លើ​លោក កែម ឡី​

spot_img

​ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០១៩​នេះ ​លោក ផែង វណ្ណៈ ដែល​ជា​អ្នកលេង Facebook ម្នាក់​បង្ក​អសន្តិសុខ​ដល់​សង្គម ត្រូវបាន​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចាប់​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​បង្ហោះ​លើ Facebook នាំឲ្យ​សាធារណជន​យល់ច្រឡំ​ថា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លើ​លោក កែម ឡី​។​

​ការចេញ​ដីកា​ពី​សំណាក់​ព្រះរាជអាជ្ញា​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់​ឃាត់ខ្លួន​លោក ផែង វណ្ណៈ ធ្វើឡើង​បន្ទាប់​ពី​មេធាវី​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៩ បាន​ដាក់​ពាក្យបណ្តឹង​ទៅកាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយ​ប្តឹង​លោក ផែង វណ្ណៈ ពី​បទ​ប្រើប្រាស់​បណ្តាញ​សង្គម Facebook ផ្សព្វផ្សាយ​ដល់ សាធារណជន គោល​បំណង​បរិហាកេរ្តិ៍ ជា​សាធារណៈ​លើ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​មាន​ចេតនា​ពេញទី គោលបំណង​ញុះញង់​ឲ្យ​ប្រព្រឹត្ត បទឧក្រិដ្ឋ​ជាអាទិ៍ ដែល​ជា​អំពើ​ផ្ទុយ​នឹង បញ្ញត្តិ​មាត្រា​៣០៥ និង​បញ្ញត្តិ​មាត្រា ៤៩៤-៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​មេធាវី​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​សម្រេច​ដាក់​ពាក្យបណ្តឹង​ទៅកាន់ សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ប្តឹង​លោក ផែង វណ្ណៈ ពី​បទ​ប្រើប្រាស់​បណ្តាញ​សង្គម Facebook ផ្សព្វផ្សាយ​ដល់​សាធារណជន គោលបំណង​បរិហាកេរ្តិ៍​ជា​សាធារណៈ​លើ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​មាន​ចេតនា​ពេញទី គោលបំណង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ ដែល​ជា​អំពើ​ផ្ទុយ​នឹង​បញ្ញត្តិ​មាត្រា​៣០៥ និង​បញ្ញត្តិ​មាត្រា ៤៩៤-៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​ពាក្យបណ្តឹង​របស់​លោក គី តិច មេធាវី​របស់​សម្តេច​តេជោ ហ៊ុន សែន ប្តឹង​លោក ផែង វណ្ណៈ ទៅ​តុលាការ​ចុះ​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៩ និង​ពាក្យសុំ​បញ្ចូល​ភស្តុតាង ចុះ​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​២០១៩ របស់​ក្រុម​មេធាវី​កម្ពុជា​សហប្រតិបត្តិការ​អន្តរជាតិ​។​

​នៅក្នុង​ពាក្យបណ្តឹង​របស់​មេធាវី​សម្តេច​តេជោ ហ៊ុន សែន គឺ​លោក គី តិច បានបញ្ជាក់​ថា ឈ្មោះ ផែង វណ្ណៈ បាន​ធ្វើ​សំណេរ​ផ្សព្វ​ផ្សាយ​តាម​ទំព័រ (Page Facebook របស់​ខ្លួន​ថា «​គំនិត​គួរ​ពិចារណា !!! ១- លោក ផែង វណ្ណៈ ចាងហ្វាង​ការផ្សាយ និង​ជា​និពន្ធ​នាយក គេហទំព័រ Pheng Vannak News តំណាង​អោយ​ម្ចាស់​រថយន្ត​លេខ 2AF-7777 យក​ថវិកា​ចំនួន ៥០០០ ដុល្លារ ទៅ​ចូល​បុណ្យ​ដល់​ក្រុមគ្រួសារ​សព​និស្សិត ឌំ រី​ដា ត្រូវ​លោក​ទេសរដ្ឋមន្ត្រី ពេជ្រ ស្រស់ ប្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ បញ្ជាក់​៖ ម្ចាស់​រថយន្ត 2AF-7777 គឺ ឈ្មោះ យិន វ៉ិ​ច លោក យិន វ៉ិ​ច មិនមែន​ជា​ជន​បង្ករ​ទេ កូន​ទេ​ដែល​បង្ករ​ត្រូវ​ចែក​គ្នា​អោយដាច់​រវាង​ម្ចាស់​រថយន្ត និង​ជន​បង្ក​។ ២- លោក លឹម ជា​យុ​ត្ថា អគ្គនាយក អង្គភាព Fresh News តំណាង​អោយ​ថ្នាក់ដឹកនាំ​នាំយក​ថវិកា ចំនួន ៥០០០០ ដុល្លារ ទៅ​ចូល​បុណ្យ​ដល់​ក្រុមគ្រួសារ​លោក​បណ្ឌិត កែម ឡី ដើម្បី​ធ្វើ ចេតិយ​ម្តេច លោក​ទេសរដ្ឋមន្ត្រី ពេជ្រ ស្រស់ មិន​ប្តឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ? ខុស​គ្នា​ដូច​ម្តេច​ខ្លះ បើ​កាន់​លុយ​ជា​តំណាង​ទៅ​ចូល​បុណ្យ​ដូចគ្នា ?»​។​

​មេធាវី​សម្តេច​តេជោ ហ៊ុន សែន បាន​អះអាង​ថា សំណេរ​នេះ​បានបញ្ជាក់​ច្បាស់​ថា ឈ្មោះ ផែង វណ្ណៈ ពិតជា​មាន​ផែនការ​ច្បាស់លាស់ និង ចេតនា​ទុច្ចរិត​ពិតប្រាកដ​ធ្វើការ ប្រៀបធៀប ក្នុង​បំណង​ចោទប្រកាន់ និង​ទម្លាក់កំហុស​ទៅលើ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ថា ជា​ឃាតក​សម្លាប់​លោក​បណ្ឌិត កែម ឡី​។​

​សំណេរ​នេះ​ឈ្មោះ ផែង វណ្ណៈ ក៏​បាន​ធ្វើ​ការផ្សព្វផ្សាយ​ជា​សាធារណៈ តាម​ទំព័រ (Page) Facebook របស់ខ្លួន ក្នុង​បំណង​ឲ្យ​សាធារណជន មាន​ការភាន់ច្រឡំ ជឿជាក់ និង​ទម្លាក់កំហុស​ទៅលើ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែល​ជា​ថ្នាក់ដឹកនាំ​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក៏​ជា​ចេតនា​ទុច្ចរិត ដែល​មាន​ចរិត​ញុះញង់ ឲ្យ​ប្រព្រឹត្តបទ​ឧក្រិដ្ឋ​ជាអាទិ៍​។ ជាក់ស្តែង​សាធារណជន​បាន​បញ្ចេញ​ជា​ទស្សនៈ យោបល់​ខំ​មិន​ជា​ច្រើន ដោយ​មាន​ការភាន់ច្រឡំ និង​សំដៅ​ទៅលើ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ថា​ជា ឃាតករ​សម្លាប់ លោក​បណ្ឌិត កែម ឡី​។​

​មេធាវី​សម្តេច​តេជោ ហ៊ុន សែន សុំ​ប្តឹង និង​ធ្វើ​សំណូមពរ ចំពោះ​លោក​ព្រះរាជអាជ្ញា ធ្វើការ​ពិនិត្យ​សម្រេច​ឃាត់ខ្លួន ឬ​ចាប់ខ្លួន និង​ឃុំខ្លួន ឈ្មោះ ផែង វណ្ណៈ ជាបន្ទាន់​​ដើម្បី​ទប់ស្កាត់​ការប្រព្រឹត្ត​អំពើ​ល្មើស​ជា​បន្តបន្ទាប់ ដែល​អាច​នាំឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​។​

​សូមបញ្ជាក់​ថា កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០១៩ អង្គភាព​ព័ត៌មាន Fresh News តាមរយៈ​មេធាវី​របស់​ខ្លួន បាន​ដាក់​ពាក្យបណ្តឹង​ចូល​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្តឹង​លោក ផែង វណ្ណៈ ពីបទ «​បរិហា​រ្តិ៍​ជា​សាធារណៈ​» បន្ទាប់ពី​ជន​នេះ​បាន​ចោទប្រកាន់​អង្គភាព​ព័ត៌មាន Fresh News ដោយ​មិន​មាន​មូលដ្ឋាន​។​

​នៅក្នុង​ពាក្យបណ្តឹង​នេះ អង្គភាព​ព័ត៌មាន Fresh News បាន​ស្នើសុំ​ដល់​ស្ថាប័ន​តុលាការ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ឱ្យ​ម៉ឺងម៉ាត់​បំផុត ដើម្បី​ជួយ​រក​យុត្តិធម៌​សម្រាប់ អង្គភាព​រងគ្រោះ ពាក់ព័ន្ធ​នឹង​ការ​បរិហាកេរ្តិ៍​ជា​សាធារណៈ​នេះ ហើយ​អង្គភាព​ព័ត៌មាន Fresh News សូម​ស្នើ​សុំ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៥០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​ប៉ះប៉ូវ​ទៅ​នឹង​ការខូចខាត​កិត្តិយស​ដ៏​ធ្ងន់ធ្ងរ​នេះ ដែល​បង្កឡើង​ដោយ​ជននេះ ហើយ​សំណង​ទាំង​អស់​នឹង​ប្រគល់​ជូនម​ន្ទីរពេទ្យ​គន្ធបុប្ផា ដោយ​គ្មាន​ទុក​មួយ​សេន​ឡើយ​៕​ ដោយ ៖ ​កូឡាប​

  

spot_img
×