Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ខេត្ត​កំពត រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការលើកកម្ពស់​សុខ​មាល​ភាព​របស់​ប្រជាពលរដ្ឋ ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម

spot_img

​ភ្នំពេញ ៖ ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ការ​កើត​មាន​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នៅក្នុង​ខេត្ត​កំពត ដែល​កើតចេញ​ពី​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​នាពេល​នេះ ជា​ការរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការលើកកម្ពស់​សុខ​មាល​ភាព​របស់​ប្រជាពលរដ្ឋ ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម ជា​ពិសេស​ក៏​ជា​ការទាក់ទាញ​ឱ្យមាន​ការវិនិយោគ កាន់តែ​ច្រើន​បន្ថែម​ទៀត​នៅ​ទីក្រុង​ឆ្នេរសមុទ្រ​មួយ​នេះ​ផងដែរ​។

​នៅ​ថ្ងៃ​អង្គារ ១៣​រោច ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០១៩​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្ត​កំពត សាងសង់​ឡើង​ក្រោម​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​តម្លៃ​ជាង ២៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្ត​កំពត​នេះ បានចាប់ផ្តើម​សាងសង់​កាលពី​ខែកក្កដា ឆ្នាំ​២០១៦ ហើយ​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​កាលពី​ខែ​សីហា ឆ្នាំ​២០១៨​។ តាមរយៈ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នេះ នឹង​ជួយ​ឱ្យ​អង្គភាព​រដ្ឋាករទឹក​ខេត្ត​កំពត មាន​សមត្ថភាព​ផលិត​ទឹកស្អាត​សរុប ប្រមាណ​១៣,២៦០​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ គឺ​ស្មើនឹង​ជាង​២​ដង​នៃ​សមត្ថភាព​ផលិត​ពីមុន​។ វត្ត​មាន​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ថ្មី​នេះ រួម​ជាមួយ​បណ្តាញ​ចែកចាយ​សរុប​ប្រវែង ១៧៦.៩​គីឡូម៉ែត្រ ធ្វើ​ឱ្យ​អង្គភាព​រដ្ឋាករទឹក​ខេត្ត​កំពត​អាចមាន​លទ្ធភាព​ផ្គត់ផ្គង់​ទឹកស្អាត​ដែល​មាន​គុណភាព សុវត្ថិភាព និរន្តរភាព និង​តម្លៃ​សមរម្យ ដោយ​គិត​ជា​ថ្លៃ​មធ្យម ១៤០០​រៀល​ក្នុង​១​ម៉ែត្រគូប ជូន​ប្រជាពលរដ្ឋ​នៅ​ក្រុង​កំពត និង​ស្រុក​ទឹកឈូ សរុប​ប្រមាណ ១៣,០០០​គ្រួសារ​។​

​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នេះ ក៏​ជា​ការរួមចំណែក​ធ្វើ​ឱ្យ​អង្គភាព​រដ្ឋាករទឹក​ខេត្ត​កំពត សម្រេចបាន​នូវ​គោលនយោបាយ​របស់​រដ្ឋាភិបាល​ដែល​បាន​កំណត់​ថា «​ត្រូវ​ពង្រីក​វិសាលភាព​នៃ​ការផ្គត់ផ្គង់​ទឹកស្អាត​នៅ​ទីក្រុង ទីប្រជុំជន​ឱ្យបាន​៩០% ត្រឹម​ឆ្នាំ​២០២៣ និង​១០០% ត្រឹម​ឆ្នាំ​២០២៥ សម្រាប់​បម្រើ​តម្រូវការ​ចាំបាច់​របស់​ប្រជាជន ក៏ដូចជា​សម្រាប់​ផលិតកម្ម និង​សេវាកម្ម​នានា​»​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​សំដែង​នូវ​ក្តី​រី​រាយ​ចំពោះ​ការអញ្ជើញ​មក​ចូលរួម​ក្នុង​ពី​ធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ខេត្ត​កំពត​នាពេលនេះ​។ សម្តេច​បាន​អបអរសាទរ​នៃ​សមិទ្ធផល​នៃ​ប្រព័ន្ធ​ទឹក​ស្អាត​សំរាប់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពត​នេះ​ផង​ដែរ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​ជានិច្ចកាល​តែង​តែងតែ​ផ្តល់ជំនួយ​ជួយ​មកដល់​ការអភិវឌ្ឍ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ការជួយ​សាងសង់ កសាង និង​អភិវឌ្ឍន៍​នូវ​សមិទ្ធផល​ជាតិ​សំខាន់​ដល់​ប្រទេស​កម្ពុជា​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​រំលឹក​ពី​ខេត្ត​កំពត​ផងដែរ​ថា ពី​អតីតកាល​កំពត​ក៏​ជា​ខេត្ត​មួយ​ដែល​ធ្លាប់​ទទួលរង​ដោយ​ភ្លើងសង្គ្រាម​ដ៏​រាំ​រ៉ៃ​ផងដែរ ជា​សមរភូមិ​ក្តៅ ដែល​ពីមុន​មិន​មាន​អ្នក​ណា​ហ៊ាន​មក​នោះ​ទេ ក៏​ប៉ុន្តែ​ក្រោយពី​កម្ពុជា​បាន​ដាក់ចេញ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ​មក គឺ​បាន​នាំមក​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ ដែល​ពេលនោះ​ហើយ​សម្តេច​តេជោ​បានដាក់ចេ​ញ​នូវ​យុទ្ធសាស្ត្រ​២​សំខាន់ៗ គឺ​ទី​១​គឺ​ការ​ប្រែក្លាយ​តំបន់ ដែល​ជា​សមរភូមិ​ក្តៅ​ទាំងអស់​អោយ​ទៅជា​តំបន់​ដែល​មាន​សន្តិភាព តំបន់​ទីផ្សារ និង​តំបន់​ដែល​មាន​អភិវឌ្ឍ និង​យុទ្ធសាស្ត្រ​ទី​២​គឺ​ការ​ប្រែក្លាយ​តំបន់​ព្រំដែន​នៃ​ប្រទេស​ជិតខាង​អោយ​ទៅជា​ព្រំដែន​ដែល​សន្តិភាព មាន​កិច្ចសហ​ប្រតិ​បត្តិការ​ល្អ​នឹង​គ្នា​។ ហើយ​កន្លងមក​យើង​បាន​ប្រែក្លាយ​តំបន់​ទាំងនោះ​អោយ​ទៅជា​តំបន់​សន្តិភាព មាន​កិច្ចសហប្រតិបត្តិការ និង​មាន​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់ ដែល​បាន​ផ្តល់​ផល​ប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ​យើង​។

​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ខេត្ត​កំពត​មាន​ការប្រែប្រួល​រីកចម្រើន​ខាង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​គួរ​ឱ្យ​កត់​​សម្គាល់ និង​កំណើន​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​។ ខេត្ត​កំពត​នឹង​មាន​កំពង់ផែ​ទឹក​ជ្រៅ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ក្នុង​ការបំរើ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ក្នុងការ​ដឹកទំនិញ​ផលិតផល​កម្ពុជា ទៅកាន់​ទៅ​ផ្សារ​បរទេស​ផងដែរ​។

​ទាក់ទង​ទៅនឹង​ការសាងសង់​ទំនប់​បង្ហៀរ​នៃ​វា​រី​អគ្គិសនី​កំចាយ​ក្នុង​ខេត្ត​កំពត​នេះ ដើម្បី​ការពារ​កុំអោយ​ទឹកប្រៃ​ចូល​មក​មក​ដល់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នេះ ដែល​កន្លងមក​សម្តេច​តេជោ​បានអោយ​ក្រសួង​ពាក់ព័​ន្ធ​ធ្វើការ​ពិភាក្សា​គ្នា រួម​មាន​ក្រសួង​ឧស្សាហកម្ម សិប្បកម្ម ក្រសួង​បរិស្ថាន និង​ក្រសួង​ធនធានទឹក ក៏​ប៉ុន្តែ​កន្លងមក​ចេះ​តែ​មាន​ការ​រុញ​ដាក់​គ្នា​ទៅវិញទៅមក​។ ហើយ​នៅ​ថ្ងៃនេះ ចំនុច​ទី​១ សម្តេច​តេជោ ហ៊ុន សែន បាន​សម្រេច​អោយ​ក្រសួង​ធនធានទឹក​សាងសង់​ទំនប់​បង្ហៀរ​នេះ​ដើម្បី​បញ្ចៀស​ការហូរចូល​នៃ​ទឹកប្រៃ​ដល់​ការ​ប្រើ​ប្រាស់​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពត​នេះ​។ ចំណុច​ទី​២ ​ត្រូវ​បន្ត​ទាក់ទាញ​ជាមួយ​ដៃគូរ​វិនិយោគ​បន្ថែម​ទៀត​មក​ផ្គត់ផ្គង់​បណ្តាញ​ទឹក​ស្អាត​​ក្នុង​ខេត្ត​កំពត​អោយបាន​ច្រើន​បន្ថែមទៀត ដើម្បី​បំរើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​យើង​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​យក​ឱកាស​នេះ​អបអរសាទរ​ចំពោះ​សមិទ្ធិផល​ស្ពាន​ជ្រោយចង្វារ​ទី​១​ដែល​ត្រូវបាន​កែលម្អ និង​ជុស​ជុ​លហើយ នឹង​ត្រូវ​បើក​អោយ​ដំណើរការ​នៅ​ថ្ងៃស្អែក​នេះ​ផង​ដែរ​។​ហើយ​ក្នុងនោះ​សម្តេច​តេ​ជោក៏​អរគុណ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន​ផងដែរ ដែល​បាន​ជួយ​ជួសជុល ក៏ដូចជា​កសាង​ថ្មី​ផង​ដែរ​នូ​វ​ស្ពាន​ជ្រោយចង្វារ​នេះ សំរា​បប់​អោយ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ឡើង​វិញ ជាពិសេស​មុន​ឱកាស​មុន​បុណ្យ​ចូលឆ្នាំថ្មី​ខាង​មុខ​។

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏បាន​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ជួបតែ​សេចក្តីសុខ​សេចក្តីសុខ សេចក្តី​ម្រើន​​គ្រប់ៗ​គ្នា ជាពិសេស​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ខាងមុខ​។ បន្ទាប់មក​សម្តេច​តេជោ និង​លោក​ឯកអគ្គរាជទូត​ជប៉ុន​​បាន​អញ្ជើញ​ពិនិត្យមើល​ដំណើរការ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​នៅ​ខេត្ត​កំពត​នេះ ក្នុង​បរិយាកាស​រីករាយ​ក្រៃលែង​៕​ ដោយ ៖ បញ្ញាស័ក្តិ 

 

 

   

spot_img
×