Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដំណើរ​ទស្សនកិច្ច​គណៈ​ប្រតិភូ​ជាន់ខ្ពស់ របស់ កូរ៉េ ពិតជា​បាន​លើកកម្ពស់​ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា និង​កូរ៉េ អោយ​កាន់តែ​ល្អប្រសើរ​

spot_img

​ភ្នំពេញ ៖ ​សម្តេច​ក្រឡាហោម បាន​ថ្លែងថា ដំណើរ​ទស្សនកិច្ច​របស់ គណៈប្រតិភូ​ជាន់ខ្ពស់ របស់​សាធារណរដ្ឋ​កូរ៉េ ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី អ៊ូ ណាក់​យ៉ុង មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តាម​ដំណើរ​ទស្សនកិច្ច​នេះ ពិតជា​បាន​លើកកម្ពស់​ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា និង​កូរ៉េ អោយ​កាន់តែ​ល្អប្រសើរ​។​

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានអនុញ្ញាត​ឲ្យ ឯកឧត្តម អូ ណាក់​យ៉ុង ( Oh Nay-young ) ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នា​ព្រឹក​ថ្ងៃ​អង្គារ ១៣​រោច ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ ។​

ក្រោយ​ជំនួប​ពិភាក្សា ការងារ​នោះ លោក ផាន សុ​ផានិត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ​ក្រសួង​មហាផ្ទៃ​បានឲ្យដឹងថា គោលបំណង​ក្នុង​ជំនួប​នោះ​មាន​ប្រធានបទ​សំខាន់​ចំ​សំខាន់​ចំនួន​២​ដែល​ត្រូវ​លើក​មក​ពិភាក្សា រួមមាន​ទី​១-​ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​កូរ៉េ មានបំណង​ចង់​ថ្លែងអំណរគុណ​ដល់​សម្តេច​ក្រឡា​ហោម ក្នុង​ការជួយ​សម្របសម្រួល រៀបចំ​នូវ​ការងារ​សន្តិសុខ យ៉ាង​ល្អប្រសើរ នៅក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច កាលពី​ពេល​ថ្មីៗ​នេះ របស់​ឯកឧត្តម MOON JAE-IN ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​។ ហើយ​ប្រធានបទ​ទី​២-​គឺ​ពាក់ព័ន្ធ​នៅ​ហ្នឹង​ការគ្រោង​រៀបចំ​នូវ​ដំណើរ​ទៅ​ទស្សនកិច្ច​របស់​សម្តេច​ក្រឡា​ហោម ស ខេង នៅ​កាន់​សាធារណរដ្ឋ​កូរ៉េ នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

​ពាក់ព័ន្ធទៅ​ហ្នឹង​ប្រធានបទ​ទី​១​លោក ឯកអគ្គរដ្ឋទូត សម្តែង​នូវ​ការ​អរគុណ​ចំពោះ​សម្តេច​ក្រឡាហោម ព្រមទាំង​មន្ត្រី​ក្រោម​ឱវាទ ក្រសួងមហាផ្ទៃ ដែល​បាន​យកចិត្តទុកដាក់ ផ្តល់​នូវ​ការងារ​ថែរក្សា​សន្តិសុខ យ៉ាង​ល្អប្រសើរ ជូន​ដល់​គណៈប្រតិភូ​ជាន់ខ្ពស់ នៃ​សាធារណរដ្ឋ​កូរ៉េ ក្នុងឱកាស​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា តាម​កម្មវិធី​ដែល​បាន​គ្រោងទុក ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​ទៅ​កាន់​ខេត្តសៀមរាប​។​

ជា​ការឆ្លើយតប​សម្តេច​ក្រឡា​ហោម ស ខេង បាន​លើកឡើង​ថា សម្តេច ក៏ដូចជា​មន្ត្រីជាន់ខ្ពស់ របស់​រាជរដ្ឋាភិបាល​កម្ពុជា មាន​សេចក្តី​រីករាយ​ក្នុង​ការទទួល​ស្វាគមន៍ គណៈប្រតិភូ​ជាន់ខ្ពស់ របស់​សាធារណរដ្ឋ​កូរ៉េ មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តាម​ដំណើរ​ទស្សនកិច្ច​នេះ ពិតជា​បាន​លើកកម្ពស់​ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា និង​កូរ៉េ អោយ​កាន់តែ​ល្អប្រសើរ​។​

សម្តេច​មានប្រសាសន៍​បន្តថា នេះ​ជា​ការ​កាតព្វកិច្ច របស់​ក្រសួង​មហាផ្ទៃ ជាពិសេស​កងកម្លាំង​នគរបាល​កម្ពុជា ក្នុងការ​ធ្វើ​យ៉ាងណា ថែរក្សា​សន្តិសុខ អោយ​អោយបាន​គត់មត់ ជូន​ដល់​គណៈប្រតិភូ​ជាន់ខ្ពស់ របស់​សាធារណរដ្ឋ​កូរ៉េ ដើម្បី​បំពេញ​ភារកិច្ច​ប្រកប​ដោយ​ភាពជោគជ័យ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ចំពោះ​ប្រធានបទ​ទី​២-​អំពី​គម្រោង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ទៅ​កា​ទៅ​កាន់​សាធារណរដ្ឋ​កូរ៉េ​លោក មានបំណង​ចង់​ស្វែងយល់ អំពី​ចំណុច​សំខាន់ៗ ដែល​សម្តេច​ក្រឡាហោម មាន​ការចាប់​អារម្មណ៍ ដើម្បី​អោយ​លោក ជួយ​សម្របសម្រួល ធ្វើអោយ​ដំណើរ​ទស្សនកិច្ច របស់​សម្តេច​ក្រឡាហោម ទៅ​កាន់​សាធារណរដ្ឋ​កូរ៉េ ប្រកបដោយ​ជោគជ័យ សមស្រប​ទៅ​ហ្នឹង​បរិបទ​ការងារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

ជា​ការឆ្លើយតប សម្តេច​ក្រឡាហោម ស ខេង បាន​ជម្រាបជូន​ថា ក្រសួងមហាផ្ទៃ មាន​កិច្ចការ​ធំៗ​សំខាន់​ចំនួន​២៖ ទី​១-​ការងារ​សន្តិសុខ ថែរក្សា​សន្តិសុខ និង​ទី​២-​ការងារ​គ្រប់គ្រង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។ ដូច្នេះ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ក្រឡាហោម ទៅ​កាន់​សាធារណរដ្ឋ​កូរ៉េ នៅពេល​ខាងមុខ​នេះ គឺ​សម្តេច​ចង់​ស្វែងយល់​អំពី បញ្ហា​២​ធំៗ​នេះ គឺ​ចង់​ស្វែងយល់​អំពី ដំណើរការ​គ្រប់​គ្រ​ង់ កំណែទម្រង់រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ របស់​សាធារណរដ្ឋ​កូរ៉េ ក្នុងការ​ធ្វើ​យ៉ាងណា​ផ្តល់​សេវា សាធារណ​កាន់តែ​មាន​ប្រសិទ្ធភាព​ជូន​ដល់​ប្រជាពលរដ្ឋ ហើយ​និង​ទី​២-​សម្តេច​ក៏​ចង់​សិក្សា​ស្វែងយល់​អំពី ការងារ​គ្រប់​គ្រង់​សណ្តាប់ធ្នាប់ សន្តិសុខ នៅ​សាធារណរដ្ឋ​កូរ៉េ ជាពិសេស​ទៅលើ ការងារ​ធំៗ​មួយចំនួន ដូច​ជាៈ​ការប្រយុទ្ធប្រឆាំ​ង​ភេរវកម្ម ឧក្រិដ្ឋកម្ម​ឆ្លងដែន ការគ្រប់គ្រង​សុវត្ថិភាព​ចរាច​រណ៍ និង​ការប្រយុទ្ធប្រឆាំង​បទល្មើស​គ្រឿងញៀន ក៏​ដូច​ជា​ការ​ស្តារនីតិសម្បទា​រ​គ្រឿងញៀន​ជា​ដើម​។ បញ្ហា​ទាំងនេះ គឺជា​បញ្ហា​ស្រប​ទៅ​ហ្នឹង​បរិបទ ក៏ដូចជា​ស្ថានភាព មិន​ត្រឹមតែ​សកលលោក​នោះទេ ក៏​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ ៕​ ​ដោយ ៖ កូឡាប​

 

spot_img
×