Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រា​បៀរ Heineken បានបញ្ចប់​កម្មវិធី EDM Rave Ground 2.0 ដោយ​ទទួល​ជោគជ័យ​ខ្លាំង​

spot_img

​រាជធានី​ភ្នំពេញ​ ៖ កាលពី​ថ្ងៃ​ទី 30 ខែ​មីនា ឆ្នាំ 2019 ស្រា​បៀរ Heineken:registered: ដែល​ជា​ស្រា​បៀរ​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ បានបញ្ចប់​ការ​ប្រារព្ធ​ខួប​លើក​ទី 9 នៃ​ពិធី​បុណ្យ​តន្ត្រី EDM នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ដោយ​លក់​សំបុត្រ​អស់​ជិត 3000 សន្លឹក​។​

​ដោយ​ទទួលបាន​លទ្ធផល​ល្អ​នៃ​កម្មវិធី​នេះ ស្រា​បៀរ Heineken មាន​គោលបំណង​នាំយក​តារា​មាន​ទេព​កោសល្យ​ជា​ច្រើន​ដើម្បី​ច្របាច់​បញ្ចូល​គ្នា​ជាមួយនឹង​បទពិសោធន៍​តន្ត្រី​ជាច្រើន​រួម​ទាំង​ការសម្តែង​លើ​ឆាក​ដោយ​តារា​មាន​ទេពកោសល្យ​ដ៏​អស្ចារ្យ​ ។ការចូលរួម​របស់​ទស្សនិកជន និង​សិល្បករ​នៅតែ​ជា​កត្តា​ចម្បង​ដែល​បាន​ជំរុញ​ឲ្យ​ពិធី​បុណ្យ​តន្ត្រី​កាន់តែ​អធិកអធម​។ ដោយ​ទទួលបាន​អត្ថប្រយោជន៍​ពី​វេទិកា​តន្ត្រី​ធំៗ​ទូទាំង​ពិភពលោក ស្រា​បៀរ Heineken អាច​ផ្តល់ជូន​ភាពសប្បាយ​រីករាយ និង​ការសម្តែង​ប្លែក​អស្ចារ្យ​ជូន​ទស្សនិកជន​នៅ​កម្ពុជា​។​

​ស្រា​បៀរ Heineken ពិតជា​អរគុណ​ចំពោះ​ការគាំទ្រ ហើយ​សន្យាថា​នឹង​ផ្តល់ជូន​កម្ម​វិធី​ដ៏​ល្អ​​អស្ចារ្យ​ហួស​ពី​ការរំពឹងទុក​។​

​សូម​រីករាយ​ទទួលទាន​ស្រា​បៀ​រ Heineken:registered: ដោយ​ការទទួលខុសត្រូវ​៕​ ដោយ ៖ ​កូឡាប​

spot_img
×