Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមការងារ​អន្តរក្រសួង ជំរុញ​ក្រុមហ៊ុន​អាជីវកម្ម​ថ្ម​សំណង់ យកចិត្តទុកដាក់​លើ​បរិស្ថាន វប្បធម៌ និង​ការរស់នៅ​របស់​ប្រជាជន​

spot_img

​ភ្នំពេញ ៖ ក្រុមការងារ​អន្តរក្រសួង​នៃ​ក្រសួង​បរិស្ថាន បានដាក់​វិធានការ​តម្រូវឱ្យ​ម្ចាស់​គម្រោង​អាជីវកម្ម​ថ្ម​សំណង់ របស់​ក្រុមហ៊ុន អាយ​ស៊ី ប៊ី ខ​ប​ផូ​រ៉េ​ហ្សិ​ន យកចិត្តទុកដាក់​លើ​ការគ្រប់គ្រង​គុណភាព​ខ្យល់ សំឡេង និង​រំ​ញ័រ គោរព​ច្បាប់​ចរាច​រណ៍ បរិស្ថាន វប្បធម៌ និង​តាមដាន​ការដឹកជញ្ជូន​ថ្ម​លើស​ទម្ងន់ ។​

​ក្រុមការងារ​អន្តរក្រសួង​ដឹកនាំ​ដោយ លោក ទា ជុប អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​ស្តីពី​ការ​ពិនិត្យ និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន ស​.​វ​.​ហ​.​ស្ថ​. នៅ ថ្ងៃទី​២១ ធ្នូ ឆ្នាំ​២០១៧ បាន​តម្រូវឱ្យ​ម្ចាស់​គម្រោង​អាជីវកម្ម​ថ្ម​សំណង់ របស់​ក្រុមហ៊ុន អាយ​ស៊ី ប៊ី ខ​ប​ផូ​រ៉េ​ហ្សិ​ន អិល​ធី​ឌី យកចិត្តទុកដាក់​លើ​ការគ្រប់គ្រង​គុណភាព​ខ្យល់ សំឡេង និង​រំ​ញ័រ យកចិត្តទុកដាក់​ទៅលើ​ប្រពៃណី ជំនឿរ​សាសនា និង​តំបន់​ប្រវត្តិសាស្ត្រ យកចិត្តទុកដាក់​ទៅលើ​ការគោរព​ច្បាប់​ចរាច​រណ៍ និង​តាមដាន​ការដឹកជញ្ជូន​ថ្ម​លើស​ទម្ងន់ យកចិត្តទុកដាក់​ទៅលើ​សុវត្ថិភាព​ក្នុង​ទីតាំង​អាជីវកម្ម និង​សុវត្ថិភាព​ប្រជាជន​ក្នុង​តំបន់ យកចិត្តទុកដាក់​ទៅលើ​ការស្តារ​បរិស្ថាន​ឡើងវិញ​នៅក្នុង​ដំណាក់កាល​បញ្ចប់​គម្រោង​។​

​សូមបញ្ជាក់​ថា កិច្ចប្រជុំ​អន្តរក្រសួង ស្តី​ពី​ការពិនិត្យ និង​ផ្តល់​យោបល់​លើ​របាយការណ៍​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ដំបូង (IESIA) សម្រាប់​គម្រោង​អាជីវកម្ម​ថ្ម​សំណង់ លើ​ផ្ទៃដី​ទំហំ ១១,៣០ ហិកតា ដែល​មាន​ទីតាំង​ស្ថិតនៅ​តំបន់ភ្នំ​ចំបាប់ ក្នុង​ភូមិសាស្ត្រ​ភូមិ​ត្នោត ឃុំ​ត្នោត ស្រុក​បាទី ខេត្តតាកែវ របស់​ក្រុមហ៊ុន អា​យ ស៊ី ប៊ី ខ​ប​ផូ​រ៉េ​ហ្សិ​ន អិល​ធី​ឌី ដែល​សិក្សា និង​រៀបចំ​របាយការណ៍​វាយតម្លៃ​ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា Green Environment Group Co., Ltd.​។​

​កិច្ចប្រជុំ​នេះ​ដំណើរការ​ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ មន្ត្រី​ជំនាញ​ក្រសួង​បរិស្ថា តំណាង​មកពី​ក្រសួង​រ៉ែ និង​ថាមពល ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា រដ្ឋបាល​ខេត្ត​តាកែវ មន្ទីរ​បរិស្ថាន​ខេត្តតាកែវ នាយកដ្ឋាន​វាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន​នៃ​ក្រសួង​បរិស្ថាន តំណាង​ពី​អង្គការ DPA តំណាង​ម្ចាស់​គម្រោង និង​ក្រុមហ៊ុន​ទីប្រឹក្សា​ផងដែរ​។

​លោក ទា ជុប បាន​ថ្លែងថា កិច្ចប្រជុំ​ផ្តោត​លើ​ការពិនិត្យ និង​ពិភាក្សា​លើ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា​៖ ការកំណត់​បច្ចេកទេស​បំផ្ទុះ​ថ្ម និង​ការ​កិន​ថ្ម ដើម្បី​កាត់បន្ថយ​ការបំពុល​គុណភាព​ខ្យល់ សម្លេង និង​រំ​ញ័រ ការគ្រប់គ្រង​សំណល់​រឹង​-​រាវ ការប្រើប្រាស់ ថែទាំ​ផ្លូវ និង​ការដឹកជញ្ជូន​ថ្ម សុខភាព និង​សុវត្ថិភាព​របស់​បុគ្គលិក និង​កម្មករ​ដែល​បំពេញការងារ​នៅក្នុង​គម្រោង សុខុមាលភាព​សាធារណៈ ការកំណត់​ចម្ងាយ​សុវត្ថិភាព​លើ​ប៉ម​បារាំង និង​អាស្រម​តា​នន ដើម្បី​ថែរក្សា​ប្រពៃណី ជំនឿ​សាសនា និង​តំបន់​ប្រវត្តិសាស្ត្រ ការចូលរួម​ជីក​ស្រះ​ទឹក​ដែល​ជា​តម្រូវការ​ចាំបាច់​របស់​ប្រជាជន​មូលដ្ឋាន និង​មូលនិធិ​បរិស្ថាន និង​សង្គម ដោយ​មូលនិធិ​សង្គម​ផ្តោតលើ ការជីក​ស្រះ​ជូន​ប្រជាពលរដ្ឋ​សម្រាប់​ប្រើប្រាស់​៕ ដោយ ៖ បញ្ញា​ស័ក្តិ​

spot_img
×