Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​កំពុង​ចរចា​ជាមួយ​ប្រទេសជិតខាង​ដើម្បី បើក​ច្រក​ព្រំដែន​ថ្មី​បន្ថែម​ទៀត​

spot_img

​កំពត ​៖ សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កម្ពុជា​កំពុង​ចរចា​ជាមួយនឹង​ឡាវ ថៃ និង​វៀតណាម ដើម្បី​បើក​ច្រក​ថ្មីៗ​បន្ថែមទៀត ជំរុញ​ឲ្យមាន​ទំនាក់ទំ​នង​ទ្វេភាគី ជាមួយ​ប្រទេស​ជិតខាង​។ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បន្ថែមទៀតថា បច្ចុប្បន្ន​កម្ពុជា​កំពុង​ពិភាក្សា​ជាមួយ​ប្រទេសជិតខាង ដើម្បី​បើក​ច្រក​ព្រំដែន​ថ្មីៗ​បន្ថែមទៀត ដើម្បី​ពង្រីក​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​ជាមួយគ្នា​។​

​ក្នុងឱកាស អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ខេត្ត​កំពត នា​ព្រឹក​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០១៩​នេះ​សម្តេច​តេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្រាប់​ជា​មួយ​ប្រទេសជិតខាង​វិញ យើង​បាន​ប្រែក្លាយ​រួចមកហើយ និង​កំពុង​បន្ត​ជំរុញ​តទៅទៀត នូវ​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេសជិតខាង ព្រោះ​ព្រំដែន​របស់​យើង​បាន​ក្លាយជា​កន្លែង​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​ការអភិវឌ្ឍ​រួចទៅហើយ ។ យើង​កំពុង​ចរចា​ជាមួយនឹង​ឡាវ ថៃ និង​វៀតណាម ដើម្បី​បើក​ច្រក​ថ្មីៗ​បន្ថែមទៀត ជំរុញ​ឲ្យមាន​ទំនាក់ទំ​នង​ទ្វេភាគី ជាមួយ​ប្រទេស​ជិតខាង​របស់​យើង​។​

សម្តេច​តេជោ ហ៊ុន សែន បានឲ្យដឹង​ទៀតថា ការសម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​ទាំងនេះ បាន​កើតឡើង​ព្រោះតែ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ក្នុង​ការដឹកនាំ​ប្រទេស ដែល​ស្ថិត​នៅក្នុង​បរិបទ​សុខសន្តិភាព និង​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ជិតខាង​។

សម្តេច​បាន​បន្តថា ចំណុច​នេះ​អាច​វិលត្រឡប់​មក​និយាយ​បាន​អំពី​ចក្ខុវិស័យ នៃ​ការគ្រប់គ្រង​ប្រទេសជាតិ​មួយ ដែល​ដាក់​ស្ថានភាព​ផ្ទៃក្នុង នៅក្នុង​បរិបទ​សុខសន្តិភាព និង​ទំនាក់ទំនង​ជិតខាង​ល្អ ជាមួយ​ប្រទេស​ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​យើង​៕​ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×