Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រឡាប់​រថយន្ដ​មួយគ្រឿង ដឹកទំនិញ​ចំរុះ​ដើរលក់ អស់កំលាំង​ប្រាស់ដេក​ក្នុង​បឹង​ស្រែ

spot_img

​ខេត្ដ​កំពង់ស្ពឺ ៖ មា​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ក្រឡាប់​រថយន្ត មួយគ្រឿង ម៉ាក TOYOTA សេរី​យូ​ឆ្នាំ ស្លាក​លេខ កំពង់ចាម 2A-0925 នៅ​ចំណុច​បឹង​ស្រែ​ភូមិ​កំណប់ សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្ដ​កំពង់ស្ពឺ វេលា​ម៉ោង ១៤.៤២​នាទី ថៃ្ង​ទី​០២ ខែមេសា ឆ្នាំ​២០១៩​។ រថយន្ត​នេះ​គឺ​ដឹកទំនិញ​ដើរលក់​តាម​ភូមិ មុន​កើត​ហេតុ​គេ​ឃើញ​រថយន្ដ​ខាង​លើបើកបរ​ពី​ជើង​ទៅ​ត្បូង​លុះ​មកដល់​ចំណុច​កើត​ហេតុ បាន​រេ​ចង្កូត​ប៉ះ​បង្គោល​របាំង​ផ្លូវ​ក្បែរ​ស្ពាន រួច​ធ្លាក់​ទៅខាង​ឆ្វេង​ដៃ ចូល​បឹង​ស្រែ​តែម្ដង​។

​ក្ន​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ក្រឡាប់​រថយន្ត​នេះ​មិន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់បាត់​បង់ជីវិត​នោះទេ ដោយ​សារតែ​រថយន្ដ​ក្រឡាប់​ទៅ​ធ្វើឲ្យ​តៃកុង​រថយន្ត​ខ្ទាត​ចេញ​ក្រៅ តាម​ការបញ្ជាក់​ពី​នគរបាល​ចរាចរណ៍​បានអោយដឹងថា​ម្ចាស់​រថយន្ដ​មានឈ្មោះ សៅ ស៊ីណា ភេទ​ប្រុស អាយុ ២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្នោរ​ទី​១ សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន មុខរបរ ដឹកទំនិញ​ដើ​រលក់ ក្រោយ​ហេតុការណ៍​គ្រោះថ្នាក់ តំណាង​មន្ទីរ​សាធារណៈ​បាន​ចុះមក​ពិនិត្យ​បង្គោល​ខូចខាត​ឃើ​ញ​ចំនួន ០៣​ដើ​ម ហើយ​បាន​ធ្វើការសម្របសម្រួល​ដោះស្រាយ​បញ្ចប់ មិន​មានការ​បញ្ជូនទៅ​ស្ថាប័ន​ណាប​ន្ដ​ទេ ដោយ​ម្ចាស់​រថយន្ដ​សុំ​យក​រថយន្ដ​ទៅ​ធ្វើការជួស​ជុស​ដោយ​ខ្លួនឯង​ ៕​ ដោយ​ ៖ កូ​ឡាប​

spot_img
×