Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នឹងមាន​ការស្ថាបនា​ផ្លូវ​ក្រោម​ដី​ដោយ​ត​ភ្ជាប់​ពី​ទីតាំង​ផ្លូវ​ចូល​ផ្សារ​ទំនើប ភី​អេ​ច អេកូ ម៉​ល ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​១

spot_img

​នា​ព្រឹក​ថ្ងៃ​អង្គារ ១៣​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៩ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ អញ្ជើញ​ជា​អធិបតី​ក្នុង​អង្គប្រជុំ​បច្ចេកទេស​លើ​សំណើសុំ​គោលការណ៍​ស្ថាបនា​ផ្លូវ​ក្រោម​ដី​ដោយ​ត​ភ្ជាប់​ពី​ទីតាំង​ផ្លូវ​ចូល​ផ្សារ​ទំនើប ភី​អេ​ច អេកូ ម៉​ល ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​១ ផ្នែក​ក្រោម​ដី ស្ថិតនៅ​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដើម្បី​បញ្ចៀស​​ការកកស្ទះ​ចរាចរណ៍​ក្នុង​តំបន់​នោះ​។​

​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​តំណាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រុមហ៊ុន​បូរី​ប៉េង​ហួត​ម្ចាស់​គំរោង​ព្រមទាំង​មន្ត្រី​ពាក់​ព័​ន្ឋ នៃ​រដ្ឋបាល​រាជធានី​។ លោក​សាំ​ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​បានលើកឡើង​ពី​មតិ​ចូលរួម​របស់​គំរោង​របស់​ក្រុមហ៊ុន​ដែល​និង​ធ្វើ​ការកសាង​ព្រមទាំង​បញ្ជៀ​សចរ​រាច​ណ៍​នៃ​ផ្លូវជាតិ​លេខ​១​។​

​ក្រោយពី​ការចូលរួម​មតិ​ពិភាក្សា​របស់​មន្ត្រី​ជំនាញ​រួចមក លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​សូមអោយ​បង្កើត​គណ​:​កម្ម​ការ​បច្ចេកទេស​ដែល​លោក​ប្រធាន​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​ដើម្បី​សិក្សា​អោយ​លំអិត​ចំពោះ​ប្លង់​គំរូ​ជាមួយ​ក្រុមហ៊ុន​ដែល​ចេញ​ទុន​កសាង​ផ្លូវ​ក្រោម​ដី​នេះ​និង​រួមជាមួយ​ស្ថាប័ន​ជំនាញ​រួមមាន​ប្រ​ព័​ន្ឋ​បណ្តាញទឹក​.​ភ្លើង​ព្រមទាំង​ការដោះស្រាយ​ផលប៉ះពាល់​ក្នុងការ​បញ្ជៀ​សចរ​រាច​ណ៍​អ្នក​ដែល​រស់នៅក្នុង​បូរី​ឆ្លងកាត់​ចេញចូល​ដោយ​គ្មាន​ភ័យខ្លាច​គ្រោះថ្នាក់​ចរ​រាច​រណ៍​៕​ ដោយ​ ៖ ​កូ​ឡាប​

spot_img
×