Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ក្នុង​ឆ្នាំ​ ២០២៥ ​ប្រជាពលរដ្ឋ​និង​ទទួលបាន​ទឹកស្អាត​និង​មាន​បង្គន់​អនាម័យ​គ្រប់​ខ្នង​ផ្ទះ​ទាំងអស់​មិន​ថា​ទីប្រជុំជន​ឬ​ជនបទ​ដាច់​ស្រ​យ៉ា​ល​ឡើយ​

spot_img

​តាកែវ ​៖ លោក លីវ សំណាង ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ និង​ជនបទ​ខេត្តតាកែវ កម្ពុជា​នៅ​ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​កម្ពុជា​នឹង​ទទួលបាន​ទឹកស្អាត និង​មាន​បង្គាន់​អនាម័យ​ប្រើប្រាស់​គ្រប់​ខ្នង​ផ្ទះ ពោល គឺ​លុបបំបាត់ចោល​ទាំងស្រុង នូវ​ការ​បន្ទោ​របង់​ពាសវាល​ពាសកាល ដោយ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវតែមាន​បង្គាន់​អនាម័យ​សម្រាប់​ប្រើប្រាស់ នឹង​ទឹកស្អាត​សម្រាប់​បរិភោគ ដើម្បី​ធានាបាន​ថា ទោះ​នៅ​តំបន់​ទីប្រជុំជន និង​នៅ​តំបន់​ដាច់​ស្រ​យោល ក៏មាន​បង្គាន់​អនាម័យ និង​ទឹកស្អាត​ប្រើប្រាស់​ផងដែរ ។

​ថ្លែង​បែបនេះ​ក្នុងពេលដែល​លោក​ប្រធាន​មន្ទីរ​រួមជាមួយ​និង​លោក ម៉ឹង វុ​ធី អភិបាលរង​ខេត្តតាកែវ ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​លើកកម្ពស់​អនាម័យ​ជនបទ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សាលប្រជុំ​មន្ទីរ​អភិវឌ្ឍន៍ និង​ជនបទ​ខេត្ត នា​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី​០២ ខែមេសា ឆ្នាំ​២០១៩ ។​

​ក្រោយ​ស្តាប់​នៅ​របាយ​ណ៏​ការច្បាស់​លាស់​របស់​មន្ទី​រ​អភិវឌ្ឍ​ន៏​ជនបទ​ខេត្ត​រួច អាជ្ញាធរ​ខេត្តតាកែវ បានធ្វើការ​ជម្រុញ​ទៅដល់​លោក​អភិបាលក្រុង​ស្រុក​ទាំង​១០ របស់​ខេត្ត ត្រូវតែ​ធ្វើ​ចលនា​អប់រំ​ផ្សព្វផ្សាយ​ដល់​ឃុំ​សង្កាត់ ក៏ដូចជា​ប្រជាពលរដ្ឋ ត្រូវ​ផ្លាស់ប្តូរ​ទម្លាប់​ពី​ការ​បន្ទោ​របង់​ពាសវាល​ពាសកាល មកជា​ការប្រើប្រាស់​បង្គា​ន់​អនាម័យ​​វិញ ជាពិសេស​ក៏ត្រូវ​តែ​ប្រើប្រាស់​ទឹកស្អាត​ជាប្រចាំ​ផងដែរ​។

​លោក ម៉ឹង វុ​ធី អភិបាលរង​ខេត្តតាកែវ​បាន​មាន​បន្តថា ការផ្លាស់ប្តូរ​ទម្លាប់​ពី​ការ​បន្ទោ​របង់​ពាសវាល​ពាសកាល មកជា​ការប្រើប្រាស់​បង្គ​ន់​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ និង​ការហូប​ទឹកស្អាត​នោះ វា​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ដែល​ជួយ​ឲ្យ​បរិស្ថាន​ស្អាត និង​ទប់ស្កាត់​ការ ចម្លង​មេរោគ​ផ្សេងៗ ពិសេស​ជួយ​បាន​មួយផ្នែក​លើ​ការចំណាយ​ផ្សេងៗ​ផងដែរ​។ លោក​អភិបាលរង​ខេត្តតាកែវ បាន​បញ្ជាក់ថា សព្វថ្ងៃ​នៅតាម​ខ្នង​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ មាន​បង្គន់​អនាម័យ​ប្រើប្រាស់​តិចតួច​ណាស់ ហើយ​នៅ​តំបន់​ដាច់​ស្រ​យោល​ខ្លះ ពួកគាត់​នៅតែ​ទម្លាប់​បន្ទោ​រ​បង់​ពាសវាល​ពាសកាល និង​ការបរិភោគ​ទឹក​មិន​ស្អាត ដូច្នេះ​សូម​អាជ្ញាធរ​ភូមិ​ឃុំ និង​មន្ត្រី​ជំ​នាំ ត្រូវតែ​ជុំរុញ​ឲ្យ​ពួកគាត់ មាន​ទម្លាប់​ប្រើប្រាស់ បង្គន់ អនាម័យ​អោយបាន​គ្រប់ៗ​គ្នា ព្រោះ​កាលណា​ប្រជាពលរដ្ឋ​មាន​បង្គន់​អនាម័យ​គ្រប់ៗ​គ្នា​វា​នឹង​កាត់បន្ថយ​អត្រា​នៃ​អ្នក​ដែល​បន្ទោ​របង់​ពាសវាល​ពាសកាល ជាពិសេស​កាត់បន្ថយ​នៅ​ការកើត​នូវ​ជម្ងឺ​អាសន្នរោគ​ផ្សេងៗ​ទៀតផង​ដែរ ៕ ដោយ ៖ តាកែវ​

spot_img
×