Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាំកុងត្រូល​ស្វាយរៀង​រកឃើញ​ទំនិញ​ខូចគុណភាព​នឹង​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​នៅ​ផ្សារ​ដូន​ស ​ស្រុក​ស្វាយជ្រំ​ចំនួន​២៥០​គីឡូក្រាម​ យកមក​ដុត​កម្ទេចចោល​

spot_img

ខេត្តស្វាយរៀង ​៖ ​លោក ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​ ​នៅ​ព្រឹក​ថ្ងៃទី ០២ ខែ មេសា ឆ្នាំ​២០១៩ បាន​សហការ​ជាមួយ​មន្ទី​ពាណិជ្ជ​ខេត្ត​និង​អាជ្ញាធរ​ដែនដី​បាន​ធ្វើការចុះពិនិត្យ​ទំនិញ​នៅ​ផ្សារ ដូន​ស ស្រុក​ស្វាយ​ជ្រំំ​ខេត្តស្វាយរៀង​។​

​បើតាម​លោក​ផឹង និល​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​បានអោយដឹងថា​សកម្មភាព​ការងារ ចុះ​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​យើង​បាន​ពិនិត្យ​ទំនិញ​វ៉ិ​ច​ខ្ចប់​ស្រាប់ ដើម្បី​រក​ភាពមិន​អនុលោម​នៅលើ​សំបក​វេច​ខ្ចប់​ផលិតផល​ម្ហូបអាហារ​នៅ​ផ្សារ​ដូន​ស​និង​តាម​គេហដ្ឋាន​តាំង​លក់ទំនិញ​និង​តាម​ម៉ា​ត​មួយចំនួន​ស្ថិតនៅ​ឃុំ​ដូន​ស ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ។​

​លោក​ផឹង និល​បាន​បញ្ជាក់ថា ជា​លទ្ធផល​ក្រោយ​ការចុះអនុវត្ត​ការងារ មន្ត្រី​ជំនាញ​រកឃើញ​ទំនិញ​ខូចគុណភាព​នឺង​ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​មានដូចជា :​ស្ក​គ្រាប់​ចំនួន ១៥​កំប៉ុង ស្មើ ៣ Kg ស្ពៃ​កំប៉ុង ០៦ កំប៉ុង ទឺ​ក​ដោះ​គោ​ខាប់ ៦ កំប៉ុង ត្រីខ ០៧ កំប៉ុង ទឺ​ក​អូ​អិ​ឈិ​ចំនួន ១៥ កេះ​ស្មើ ៣៦០ ដប ម្សៅ​បំពង ៦៥ កញ្ចប់ នំបំពង ២៥ គីឡូក្រាម តែ​កញ្ចប់ ៥ កញ្ចប់ សរុប​រួម​ស្មើ ២៥០ គីឡូក្រាម ។​

ហើយ​មន្ត្រី​ជំនាញ​បានធ្វើ​កំណត់ហេតុ​ដកហូត​ទំនិញ​ទាំងនោះ​យកមក​រក្សាទុក ដើម្បី​ធ្វើ​ការដុត​កម្ទេចចោល​ផងដែរ​ ៕ ដោយ ៖ វ៉ៃ​កូ​

spot_img
×