Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរាជធានីបញ្ជាក់ថា បងប្អូនកុំមានការយល់ច្រឡំ ការចាក់ដីដៃច្រាំង ទន្លេបាសាក់តូច ដើម្បីធ្វើច្រាំងទន្លេ និងធ្វើផ្លូវថ្មើរជើង និងសោភ័ណភាពរាជធានី

spot_img

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង កាលពីរាត្រីថ្ងៃទី២ មេសានេះ បានដឹកនាំមន្រ្តី ជំនាញ និងអាជ្ញាធរដែនដី ចុះទៅពិនិត្យមើលស្ថានភាព ជាក់ស្តែង នៃការចាក់ដី ទៅក្នុងទន្លេបាសាក់ ដែលការចាក់ដីទៅក្នុងទន្លេបាសាក់តូចនេះ ក្នុងបំណងតែមួយគត់ គឺដើម្បីធ្វើការអភិវឌ្ឍច្រាំងទន្លេ ឱ្យមានសោភ័ណភាព ខណៈដែលទន្លេច្រាំងទន្លេខាងលើ នឹងត្រូវសាងសង់ជាផ្លូវថ្មើរជើង អមសងខាងទន្លេខាងលើ និងធ្វើអាងចម្រោះទឹកស្អុយ ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ ក្រុមអ្នកយកព័ត៌មាន នៅទីតាំងកន្លែងចាក់ដីលុបនោះ លោក ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ មិនមានបំណងលុប ដៃទន្លេបាសាក់ ដូចការរិះគន់ របស់អ្នកលេងបណ្តាញសង្គម Facebook និងសារព័ត៌មានមួយចំនួន នោះឡើយ។

លោកថា ការចាក់ដីលុបនេះ គឺជាការសាងសង់ស្ថានីយ៍ចម្រោះ ទឹកកខ្វក់ ដែលហូរចូលទន្លេប៉ុណ្ណោះ ដោយសារតែដៃទន្លេបាសាក់នេះ ទទួលរងនូវការបង្ហូរទឹកកខ្វក់ ទឹកស្អុយពីអគារខ្ពស់ៗ និងផ្ទះប្រជាពលរដ្ឋរស់នៅ សងខាងដៃទន្លេនេះ ដូច្នេះដើម្បីការពារបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសម្រេចធ្វើ អាងចម្រោះទឹកស្អុយ ដោយបំពាក់នូវម៉ាស៊ីនបូមទឹកកខ្វក់នេះ ទម្លាក់ទៅប្រឡាយបង្ហូរទឹកបឹងត្របែក។

លោកអភិបាលសង្កត់ធ្ងន់ថា ការចាក់ដីនេះ គឺជាការសាងសង់ អាងចម្រោះទឹកស្អុយ ដែលជាគម្រោង របស់រដ្ឋបាលរាជធានីភ្នំពេញ មិនមែនជាការចាក់លុបដី របស់ឈ្មួញនោះទេ សូមប្រជាពលរដ្ឋកុំយល់ច្រឡំ។ ចំពោះការចាក់ដីលុបនេះ នៅពេលដែលការដ្ឋាន សាងសង់ ស្ថាបនាអាងចម្រោះ ទឹកសម្អុយរួចរាល់នោះ នឹងកាយដី ដែលបានចាក់ចេញវិញ ហើយគម្រោងនេះ ក៏មានសង់ច្រាំងទន្លេទប់ដី និងសង់ផ្លូវថ្មើរជើង ចាប់ពីកោះពេជ្រ រហូតដល់ស្ពានក្បាលថ្នាល់ ដើម្បីលើកកម្ពស់សោភ័ណភាព ទីក្រុងភ្នំពេញ ដែលមានអគារសំណង់ខុនដូខ្ពស់ៗ នៅអមសងខាងដៃទន្លេ។

លោកអភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា” កន្លងមកប៉ុន្មានថ្ងៃនេះ មានព័ត៌មានបានចុះផ្សាយថា សាលារាជធានីភ្នំពេញ បានបណ្តោ យឲ្យគេចាក់ដី លុបដៃទន្លេបាសាក់ អញ្ចឹងទេថ្ងៃនេះ ខ្ញុំមើលឃើញថាព័ត៌មាន នៅតែមិនថមថយ លើចំណុចបញ្ហា នៃការចោទប្រកាន់នេះ ដោយយើងពិនិត្យមើលជាក់ស្ដែង ការចាក់ដីលើដៃទន្លេនេះ មិនមែនជាការចាក់ដីលុបដៃទន្លេបាសាក់ ទេ គឺជាការរៀបចំអនុវត្តន៍ទៅតាមគម្រោង ដែលសាលារាជធានីភ្នំពេញ បានសិក្សា យើងនឹងធ្វើច្រាំង នៃដៃទន្លេនេះ ឲ្យមានសោភ័ណភាព ទីតាំងនេះ សុទ្ធតែមានអគារខ្ពស់ៗ ហើយអ្នកដែលមករស់នៅទីនេះ គឺជាអ្នករស់នៅប្រកបដោយការអភិវឌ្ឍ និងស៊ីវីល័យ ហើយបើយើងទុកច្រាំ ង ដៃទន្លេនេះ ទៅតាមធម្មជាតិ វាមិនបានស្អាតបាតនោះ គឺជាការងារមួយ ដែលរាជធានីភ្នំពេញ ត្រូវតែរៀបចំកិច្ចការងារ គឺស្ដារ និងរៀបចំដៃទន្លេនេះ ប្រកបដោយសោភ័ណភាព ឲ្យស្របគ្នាទាំងខាងកោះពេជ្រ ជាអ្នកធ្វើ នឹងខាងយើងអ្នកធ្វើ។ ប៉ុន្តែមានបងប្អូនអ្នកលេង facebook មួយចំនួន និងអ្នកសារព័ត៌មានមួយចំនួន មានការយល់ច្រឡំថា មានការចាក់លុបដៃទន្លេនេះ ហើយក៏សូមជម្រាប អ្នកសារព័ត៌មានទាំងនេះ យើងអត់មានបំណងណាមួយ លុបដៃទន្លេនេះទេ ហើយកិច្ចការងារនេះ យើងនឹងធ្វើ និងរៀបចំតាមគំរូប្លង់របស់យើង ឲ្យស្របនឹងខាងកោះពេជ្រ ដែលធ្វើរួចហើយ។សូមជំរាបបងប្អូន អ្នកសារព័ត៌មានថា បើយើងមានបំណងលុប យើងមិនចាំបាច់ធ្វើអាងចម្រោះទឹកស្អាតនោះទេ នៅចំណុចក្បាលស្ពាននាគ ហើយកំពុងតែហ៊ុមព័ទ្ធការដ្ឋាន ដើម្បីធ្វើអាងចម្រោះ ដើម្បីច្រោះទឹកឱ្យស្អាត ហើយនិងបង្ហូរចូលទន្លេ ដើម្បីរក្សាបរិស្ថាន ដើម្បីថែទាំបរិស្ថាន កុំឲ្យល្អក់ កុំឱ្យមានកករអញ្ចឹង ប៉ះពាល់ដល់បរិស្ថាន និងប៉ះពាល់ដល់ជីវិត បងប្អូនរស់នៅ។ កិច្ចការងារ គឺជំហានទី 1 យើងធ្វើអាងចម្រោះ ជំហានទី 2 យើងធ្វើច្រាំងទន្លេ ដូច្នេះយើងអត់មានបំណងណាមួយ ដើម្បីលុបដៃទន្លេនេះទេ។ក្រោយពីធ្វើច្រាំងទន្លេហើយ យើងនឹងធ្វើផ្លូវថ្មើរជើងបន្ថែមទៀត ចាប់ពីចំណុចនេះ រហូតដល់ស្ពានក្បាលថ្នល់ ដែលនេះជាគម្រោង ដែលយើងសិក្សារួចហើយ។សូមជម្រាបជូនថា ដោយមូលហេតុថ្ងៃនេះ មកចេញយប់នេះ ដោយសង្កេតឃើញថា បណ្ដាញសង្គមហ្វេសប៊ុក និងអ្នកសារព័ត៌មានមួយចំនួន មិនថមថយនូវការយល់ច្រឡំថា រដ្ឋបាលរាជធានីភ្នំពេញ បណ្ដោយឲ្យគេចាក់លុបដៃទន្លេបាសាក់ ដូច្នេះថ្ងៃនេះ សូមឱ្យបងប្អូនអ្នកសារព័ត៌មាន ទាំងអស់ជួយផ្សព្វផ្សាយថា រដ្ឋបាលរាជធានីភ្នំពេញ មិនមានបំណងលុបដៃទន្លេបាសាក់នេះទេ។ ខ្ញុំក៏ចង់ផ្ញើសារ ទៅអ្នកលេងហ្វេសប៊ុក ក៏ដូចអ្នកសារព័ត៌មានមួយចំនួន បើសិនជាមានបញ្ហាអ្វី ដែលទាក់ទងនឹងរដ្ឋបាលរាជធានីភ្នំពេញ សូមទាក់ទងទៅនឹង អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ឬក៏ទាក់ទងមកខ្ញុំផ្ទាល់ ដើម្បីសុំការបំភ្លឺថា តើយើងរៀបចំគម្រោងធ្វើអ្វី ឬក៏យើងមានបំណងធ្វើអ្វី។តាមពិតទៅ រដ្ឋបាលរាជធានីភ្នំពេញ ចាប់តាំងពីខ្ញុំ ឡើងកាន់តំណែងជាអភិបាលមក គឺយើងមានតែការស្ដារប្រឡាយ ថែទាំប្រឡាយ ជាពិសេស គឺការស្ដារ និងបុកច្រាំង ចាក់ស៊ីផាយ ។ល។ល។ ជាដើម ប៉ុន្តែការលុប កាយនេះ យើងមិនមានទឹកការងារនេះ ដែលរដ្ឋបាលរាជធានី ត្រូវធ្វើនោះទេ យើងខិតខំធ្វើយ៉ាងណា កាត់បន្ថយការជន់លិច ទឹកជំនន់ដោយទឹកភ្លៀង និងបម្រើប្រជាពលរដ្ឋ។ ដោយយើងសង្កេតឃើញ នាឆ្នាំកន្លងមក ក្នុងតំបន់នេះ មានទឹកកខ្វក់ ហូរមក ដែលហូរមកពីទីលំនៅជិតខាង ធ្វើឲ្យទីតាំងនេះ ទឹកស្អុយ ឡើងទៅជាប្រឡាយ ហើយក្លិនទឹកនៅទីនេះ ក៏សឹង នឹងដូចទឹកប្រឡាយបឹងត្របែកហើយ អញ្ចឹងបានជាយើង ធ្វើរៀបចំធ្វើអាងចម្រោះ និងរៀបចំដៃទន្លេនេះ ដើម្បីរក្សាឲ្យ
បាននូវសោភ័ណភាព រក្សាបាននូវការបង្ហូរទឹក ហើយរក្សាឲ្យបាននូវបរិស្ថាន ដែលនេះ ជាចំណុចសំខាន់ ដែលរដ្ឋបាលរាជធានីភ្នំពេញ គិតខំប្រឹងប្រែង”។

បើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យបានជ្រាបថា ប៉ុន្មានថ្ងៃនេះ មានព័ត៌មានមួយចំនួន បានផ្សព្វផ្សាយ អំពីការចាក់ដី ចូលក្នុងដៃទន្លេបាសាក់ (ទន្លេតូច) ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ដើម្បីកុំឲ្យបងប្អូន ប្រជាពលរដ្ឋទូទៅមានការភ័ន្តច្រឡំ រដ្ឋបាលរាជធានីភ្នំពេញ សូមគូសបញ្ជាក់ជូនថា ការចាក់បំពេញដីនេះ គឺក្នុងបំណងកែលម្អច្រាំងដៃទន្លេបាសាក់ ឲ្យច្រាំងខាងលិច ស្របនឹងច្រាំងខាងកើត ដើម្បីធានាបាននូវសោភ័ណភាពល្អ ឈានទៅកែប្រែផ្លូវថ្មើរជើង ចាប់ពីតំបន់អភិវឌ្ឍន៍កោះពេជ្រ ដល់គល់ស្ពានព្រះមុនីវង្ស ហៅស្ពានច្បារអំពៅ ដូចមានគំនូសប្លង់ភ្ជាប់មកជាមួយ។
អាស្រ័យដូចបានជម្រាបខាងលើ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ជ្រាបជាព័ត៌មាន៕

spot_img
×