Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយក​អន្តោប្រវេសន៍ ស្នើ​ឲ្យ​វិស័យ​ឯកជន បន្ដ​ចូលរួមអនុវត្ដគោរព​ច្បាប់ ដើម្បី​ថែរក្សា​សុវត្ថិភាព​សន្ដិសុខ​

spot_img

​ព្រះសីហនុ ​៖ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បានប្រកាស​ផ្សព្វផ្សាយ​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​ពាក់ព័ន្ធ​ដល់​ម្ចាស់ ឬ​អ្នកកាន់កាប់​លំនៅដ្ឋាន​គ្រប់​ប្រភេទ​ក្នុង​ជំ​ហ៊ាន​ទី​១ នា​ព្រឹក​ថ្ងៃ​អង្គារ ១៣​រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​ព្រះសីហនុ ។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ មានប្រសាសន៍ថា កម្មវិធី​ថ្ងៃនេះ គឺមាន​គោលបំណង​ផ្សព្វផ្សាយ​ខ្លឹមសារ​សំខាន់ៗ​នៃ​ច្បាប់​ស្ដីពី​កាតព្វកិច្ច​ជនបរទេស ដែលជា​ម្ចាស់ ឬ​អ្នកកាន់កាប់​លំនៅឋាន​គ្រប់​ប្រភេទ និង​ទោ​សប​ញ្ញ​ត្ដិ ដែលមាន​ជន​បរ​ទេស្នា​ក់នៅ ជូន​ដល់​អ្នកវិនិយោគ ក្រុមហ៊ុន​សណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន ក្លឹប​កម្សាន្ដ ជាដើម​។ ជាមួយគ្នានេះដែរ​លោក ក៏បាន​ស្នើ​ឲ្យ​វិស័យ​ឯកជន​បន្ដ​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ អនុវត្ដ​ការងារ​ជំរឿន​ឲ្យ​បាន​ជោគជ័យ និង​រួមគ្នា​គោរព​ច្បាប់ ដើម្បី​ថែរក្សា​សុវត្ថិភាព​សន្ដិសុខ​ជូន​ប្រជាពលរដ្ឋ អ្នកវិនិយោគ និង​ភ្ញៀវទេសចរ សម្រាប់​បន្ដ​ការអភិវឌ្ឍន៍​ដោយ​ចីរភាព ។​

​ជាមួយគ្នានេះដែរ លោកនាយ​ឧត្ដមសេនីយ៍ កែវ វណ្ណ​ថន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្ដោប្រវេសន៍ ក៏បាន​លើកឡើង​អំពី​កិច្ចការងារ​ជំរឿន​ជនបរទេស​នេះដែរ​ក្រុមការងារ​គាំទ្រ និង​ពង្រឹង​រដ្ឋបាល​ខេត្ដ​ព្រះសីហនុ បាន​បង្កើត​ក្រុមការងារ​ចុះ​ស្រង់​ទិន្នន័យ​ជនបរទេស​ដែល​កំពុងស្នាក់នៅ​ក្នុង​ខេត្ដ​ជាង​២.០០០ ទីតាំង និង​រកឃើញ​ជនបរទេស​ជិត​៥០.០០០​នាក់​ចំនួន​៥៧​សញ្ជាតិ ក្នុងនោះ​ជនជាតិ​ចិន​មាន​ចំនួន​ច្រើនជាងគេ​។​

​ក្នុងនោះដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានលើកឡើង​ដែរ​ថា ស្នងការដ្ឋាន នគរបាល​ខេត្ត​ព្រះសីហនុ​បានដាក់​ផែនការ​ច្បាស់លាស់​ទៅ​ស្នងការរង​ទទួលបន្ទុក​អន្ដោប្រវេសន៍​និង​អធិការដ្ឋាន​នគរបាល​ទាំងអស់ បន្ដ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ចុះ​ធ្វើការ​ងារ​នេះ​ឲ្យ​បានល្អ ដោយ​អនុវត្ដ​វិធាន​សំខាន់ៗ​ចំនួន​បី គឺ​ផ្សព្វផ្សាយ​ណែនាំ វិធានការ​ជំនាញ និង​វិធានការ​ច្បាប់​។​

​លោក គង់ វី​តាណៈ អភិបាលរង​ខេត្ដ​ព្រះសីហនុ ក៏បាន​មានប្រសាសន៍ ស្នើ​ឲ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​បន្ដ​សហការគ្នា​ឲ្យ​បានល្អ​ដើម្បី​អនុវត្ដ​ផែនការ ការងារ​នេះ​ឲ្យ​បាន​ជោគជ័យ​សម្រាប់​សុវត្ថិភាព​សន្ដិសុខ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង ឲ្យ​សម​ទៅនឹង​ការយក​ចិ​ត្ដ​ទុកដាក់​ពី​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ជម្រុញ​ខេត្ដ​ព្រះសីហនុ​ឲ្យ​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ពិសេស​មួយ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សូមបញ្ជាក់​ផងដែរ​ថា ចំពោះ​ការថែរក្សា​សុវត្ថិភាព សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​ខេត្ដ​ព្រះសីហនុ ឆ្នាំ​២០១៨​កន្លងទៅ​ថ្មី​នេះ សភាពការណ៍​បទល្មើស​កើតឡើង​ចំនួន ១០៦​ករណី លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ​បង្ក្រាប​បទល្មើស​បាន​ចំនួន ១០៤​ករណី ស្មើនឹង​ជាង ៩៨​ភាគរយ រីឯ​បទល្មើស​ឧក្រិដ្ឋ​នៅ​ខេត្ដ​ព្រះសីហនុ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ដ ធ្វើការ​បង្ក្រាបបាន ១០០​ភាគរយ ៕​ ​ដោយ ​៖ ​កូ​ឡាប​

spot_img
×