Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ពេជ្រ​ស្រស់​នឹង​ទៅ​មើល​ជន​ត្រូវ​ចោទ ​យិន ​មា​ណា​ តើ​នៅក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ដែរឬទេ​?

spot_img

ភ្នំពេញ​ ៖​ លោក​ពេជ្រ​ស្រស់​ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ បាន​សរសេ​រលើ facebook ផ្លូវការ​របស់​លោក​ថា នៅ​ព្រឹក​ថ្ងៃទី​៣ មេសា វេល​ម៉ោង ០៩និង០០​នាទី​ខ្ញុំ លោក ពេជ្រ ស្រស់ នឹង​ទៅ ពន្ធនាគារ PJ ដើម្បី​តាមដាន នៃ​ការអនុវត្ត​ច្បាប់​លើ​ឈ្មោះ យិន ម៉ា​ណា ដែល​មាន​តម្រុយ​ថា គឺ​មាន​ការដោះដូរ​អ្នកទោស ដោយ​មិន​គោរព​តាម អំណាច​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​។​

​សូមបញ្ជាក់​ថា​លោក​ប៊ុន​ធី​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដី​ក​បង្គាប់​ឲ្យ​ឃុំខ្លួ​នជនត្រូវ​ចោទ យិន​ម៉ា​ណា ភេទ​ស្រី​អាយុ 16 ឆ្នាំ​មុខរបរ​ជា​សិស្ស មាន​ទីកន្លែង​កំណើត​សង្កាត់​បឹង​កេងកង​ទី 1 ខណ្ឌចំការមន​ក្រុងភ្នំពេញ​ទីលំនៅ​មុន ពេល​ឃាត់ខ្លួន​ស្នាក់​នៅផ្ទះ​លេខ 386 សង្កាត់​បឹង​កេងកង​ទី 1 ខណ្ឌចំការមន​រាជធានី​ភ្នំពេញ​ដែល ដែល​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី 29 ខែ​មីនា​ឆ្នាំ 2019 ពី​បទ​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា​មិន​ប្រុងប្រយ័ត្ន​បណ្ដាល ឲ្យស្លាប់​អ្នកដទៃ​ប្រព្រឹត្តទៅនៅ​ថ្ងៃ​ចំណុច​ផ្លូវ​លេខ 528 ប្រសព្វ​ផ្លូវ​លេខ 317 សង្កាត់​បឹងកក់ 1 ខណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី 26 ខែ​មីនា​ឆ្នាំ 2019 បទល្មើស​ព្រហ្មទណ្ឌ ដែល​មាន​ចែង​ឲ្យ​ផ្តន្ទាទោស តាម​បទ​ប្បញ្ញត្តិ​មាត្រា​85 កថាខណ្ឌ​ទី 1 នៃ​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ជើងគោក​។​លោក​ចៅក្រម​ស៊ើបសួរ​សាលាដំបូង ក៏​បាន​បង្គាប់​ឱ្យ​ភ្នាក់ងារ​មាន សមត្ថកិច្ច​នៃ​កងកម្លាំង​សាធារណៈ ធ្វើការ​នាំខ្លួន​ជន​ត្រូវ​ចោទ​ដែលមាន ឈ្មោះ​យិន​មា​ណា​ទៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ ដោយ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​។​

​បើ​តាម​លោក​ពេជ្រ​ស្រស់ បានឲ្យដឹងថា យើងខ្ញុំ​ទទួលបាន ដំណឹង មក​ថា​មាន​ការដោះដូរ​ជន​ត្រូវ​ចោទ ដោយ​មិន​បាន​អនុវត្ត​តាម​អំណាច ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួ​នជនត្រូវ​ចោទ ដែល​មានឈ្មោះ​យិន មា​ណា ទៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ​នោះទេ គឺ​មាន​តម្រុយ​ដោះដូរ​ជន​ត្រូវ​ចោទ ក្នុងន័យ​នេះ​យើងខ្ញុំ​សូម​ស្នើរ​សុំ​លិខិត បេសកកម្ម​ដើម្បី​ពិនិត្យ​ជាក់ស្ដែង ការអនុវត្ត​ទោស​របស់ ជន​ត្រូវ​ចោទ​ឈ្មោះ​យិន​មា​ណា នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ​៕​ ដោយ​៖​កូឡាប​

 

spot_img
×