Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយក​រដ្ឋមន្ត្រី អរគុណ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​តែងតែ​ជួយ​កម្ពុជា​

spot_img

​សម្តេចនាយក​រដ្ឋមន្ត្រី ក្នុង​ឱកាស​សម្ពោធ​ស្ពាន​ជ្រោយចង្វា​ទី​១ នា​ព្រឹក​ថ្ងៃទី​៣​មេសា​នេះ បាន​ថ្លែងថា​ ​សូម​រំលឹក​ឡើងវិញ​អំពី​ប្រវត្តិ​ស្ពាន​ជ្រោយចង្វា​ទី​១ ដែល​ក្នុង​សម័យ​សង្គ្រាម​ក្នុង​អំឡុង​ឆ្នាំ ១៩៧២ ស្ពាន​នេះ​ត្រូវបាន​កាត់ផ្តាច់​ពី​គ្នា ដែល​ធ្វើអោយ​ឱ្យ​ប្រជាពលរដ្ឋ​ជួប​ការលំបាក​យ៉ាងខ្លាំង​ក្នុងការ​ធ្វើ​ដំណើរ​ដោយ​ត្រូវ​ជិះទូក និង​ជិះ​កាណូត​ឆ្លង​ដើម្បី​កាត់​ទន្លេ​ស្លាប​ដ៏​ធំ​មួយ​នេះ​។​

​រហូតដល់​ឆ្នាំ​១៩៩២ ក្នុង​ពេល​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ដំណាក់កាល​ស្វះស្វែង​រក​សុខ​សន្តិភាព ឯកភាព​ជាតិ រួបរួម​គ្នា​បញ្ចប់សង្គ្រាម នៅពេល​នោះ​ស្ពាន​ជ្រោយចង្វា​ទី​១ ក៏​ត្រូវបាន​ជួសជុល និង​ត​ភ្ជាប់​ឡើងវិញ​ដោយ​ប្រទេស​ជប៉ុន ហើយក៏​បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​ស្ពាន​មិត្តភាព កម្ពុជា​-​ជប៉ុន ដោយ​ព្រះមហាវិរៈក្សត្រ ព្រះ​បរម​រតន​កោដ្ឋ សម្ដេច​ព្រះបាទ នរោត្ដម សីហនុ​។​

​នៅ​ចុងឆ្នាំ​២០១៧ ដោយសារ​តែ​ស្ពាន​នេះ​មាន​អាយុកាល​ច្រើន ហើយ​ស្របពេល​កំណើនសេដ្ឋកិច្ច និង​លំហូរ​ចរាចរណ៍​កើនឡើង​ជា​លំដាប់​នោះ ស្ពាន​នេះ​តម្រូវឱ្យ​មាន​ការជួសជុល​ធានា​សុវត្ថិភាព​ឡើងវិញ​ជា​បន្ទាន់​។​

​ក្រោយ​ពី​ការជួសជុល​រួចរាល់​ដែល​បាន​ដាក់​អោយ​ប្រជាពលរដ្ឋ​ប្រើប្រាស់ ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន នៅថ្ងៃនេះ គឺ​យើង​អាច​ប្រើ​បាន​រយៈពេល ៥០​ឆ្នាំ​ទៅ​មុខ​ថែមទៀត​។ ដូច្នេះ​ថ្ងៃនេះ ការសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ឡើងវិញ​នៃ​ស្ពាន​ជ្រោយចង្វារ​ទី​១​នេះ ហាក់បីដូច​ជា​សមិទ្ធផល​ថ្មី​មួយទៀត​ផងដែរ សម្រាប់​រាជធានី​ភ្នំពេញ ក្នុង​ការបម្រើ​ដល់​ការធ្វើដំណើរ និង​ដឹកជញ្ជូន​ទំនិញ​ចេញចូល​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ជាពិសេស​ករ​ដាក់​អោយ​ប្រប្រាស់​ថ្ងៃនេះ ក៏​ជា​ចំណងដៃ​ថ្មី​ដល់​ប្រជាពលរដ្ឋ មុន​ឱកាស​នៃ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ដែល​នឹង​ចូលមក​ដល់​ពាក់កណ្តាល​ខែ​មេសា​ខាង​មុខ​នេះ​។​

​សម្តេច​បាន​បន្ថែមថា​ ​សូម​បងប្អូន​ជនរួមជាតិ​ធ្វើ​ដំណើរ​មាន​សុខ​សុ​វត្ថ​ភាព​ទាំ​អស់​គ្នា ហើយ​ចេះ​យោគយល់​អធ្យាស្រ័យ​អោយ​គ្នា​ទៅវិញទៅមក ជាពិសេស ត្រូវ​ចេះ​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។ សូម​អរគុណ​រដ្ឋាភិបាល និង​ប្រជា​ជប៉ុន​ដែល​តែងតែ​ជួយ​កសាង និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​៕​ ដោយ ៖ កូឡាប

     

spot_img
×