Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជឿ​ទេ​ថា ពេល​មនុស្ស​ស្លាប់​ទៅ គេ​ថត​បាន​ព្រលឹង​ចាកចេញ​ពី​រាងកាយ​!

spot_img

តាម The Sun ខ្សែ​វីដេអូ​មួយ​ត្រូវ​បាន​បង្ហោះ​លើ​គេហទំព័រ​របស់ CCTV ដែល​ផ្តិត​យក​ទិដ្ឋភាព​ស្រស់​ក្នុង​មន្ទីរពេទ្យ​មួយ​នា​ប្រទេស​ចិន​។ វា​ជា​រូបភាព​ដែល​ថត​ដោយ​កាមេរ៉ា​សុវត្ថិភាព​ត្រូវបាន​តម្លើង​ក្នុង​មន្ទីរពេទ្យ​។ រូបភាព​បង្ហាញ​ឲ្យឃើញ​នូវ​ស្រមោល​ស្រអាប់​ព្រាលៗ ចាប់ផ្តើម​ងើប​អង្គុយ​សន្សឹមៗ​រួច​ក៏​ហោះហើរ​ចាកចេញ​ទៅ​បាត់ ខណៈ​លើ​គ្រែ​បង្សល់​តែ​រាងកាយ​របស់​អ្នកជំ​ងឺ​ដែល​ទើប​ផុតដង្ហើម​។​

​រូបភាព​នេះ​ជាថ្មី​ម្តងទៀត បាន​ធ្វើឲ្យ​មនុស្ស​ជាច្រើន​ត្រូវ​ទទួលស្គាល់ថា ព្រលឹង​គឺ​ពិតជា​មាន ហើយ​វា​គឺជា​កត្តា​បង្កើត​ឲ្យ​មនុស្ស​មាន​ស្មារតី បុគ្គលិកលក្ខណៈ សណ្ឋាន​ចិត្តសាស្ត្រ​គ្រប់យ៉ាង​។ ប្រសិនបើ​ពុំ​មាន​វា​ទេ​នោះ រាងកាយ​មនុស្ស​គ្រាន់តែ​ជា​ផ្ទាំង​សាច់​មួយ​ដែល​គ្មាន​អារម្មណ៍​អ្វី​ទាំងអស់​ប៉ុណ្ណោះ​។​

​ប្រិយមិត្ត​អាច​ទស្សនា​បន្ថែម​នូវ​ខ្សែ​វីដេអូ បង្ហាញឲ្យឃើញករ​ណី​ព្រលឹង​ចាកចេញ​ពី​រាងកា​យ​ពុំ​ត្រឹមតែ​មនុស្ស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សត្វ​ផង​៕ សូ​យ​ន​

spot_img
×