Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូ​ចិន​ម្នាក់​ត្រូវ​ចាប់ខ្លួន សង្ស័យ​ដាក់​ថ្នាំ​បំពុល​ក្នុង​អាហារ​របស់​កូនសិស្ស​

spot_img

​គ្រូ​ម្នាក់​នៅ​សាលា​មត្តេយ្យ​ក្នុង​ប្រទេស​ចិន ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន​ដោយ​សង្ស័យថា​បាន​បំពុល​សិស្ស​ចំនួន ២៣​នាក់​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​ចិន​។​

​កូនសិស្ស​ទាំងអស់​ត្រូវ​បាន​គេ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​យ៉ាង​ប្រ​ញ៉ាប់ ក្រោយ​ពេល​ពួកគេ​ញុ​ាំ​បបរ នៅ​សាលា​មត្តេយ្យ​មួយ ក្នុង​ទីក្រុង Jiaozuo នៃ​ខេត្ត Henan​។​

​ការស៊ើបអង្កេត​បឋម​បានបង្ហាញ​ថា អាហារ​ដែល​កូនសិស្ស​ទាង​នោះ​ញ៉ាំ​មាន​ផ្ទុក​សារធាតុ​សូ​ត្យូ​ម​នីត្រាយត៍​យ៉ាងច្រើន​។​

​ប៉ូលីស​បញ្ជាក់ថា មូលហេតុ​បណ្តាលឲ្យ​មាន​ការបំពុ​ល​កូនសិស្ស​បែបនេះ មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​។​

​ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​ធ្វើ​ការដកស្រង​ប្រភព​ពី​ប៉ូលីស​ថា គ្រូ​នោះ​ចង់​ធ្វើការ​សងសឹក​លើ​អ្នក​រួម​ការងារ​ម្នាក់​។​

​កូនសិស្ស​ចាប់ផ្តើម​ក្អួត និង​សន្លប់ ក្រោយពេល​ញុ​ាំ​អាហារ​ពេលព្រឹក​ពួកគេ​កាលពី​ថ្ងៃ​ពុធ​មុន ប៉ុន្តែ​ប៉ូលីស​ទើបតែ​ធ្វើ​សេចក្តីរាយការណ៍​ពី​ហេតុការណ៍​នោះ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​។​

​កូនសិស្ស​ម្នាក់​កំពុង​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ខណៈ ៧​នាក់​ទៀត​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ សិស្ស ១៥​នាក់ ត្រូវបាន​ពេទ្យ​អនុញ្ញាតិ​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ បន្ទាប់​ពី​អា​ការៈបា​ន​ធូរស្រាល​។ នេះ​បើ​តាម​ការចុះផ្សាយ​របស់ Xinhua​។​

​សូមបញ្ជាក់​ថា​សារធាតុ​សូ​ត្យូ​ម​នី​ត្រាយត៍ (Sodium nitrite) ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​បន្ថែម​ក្នុង​អាហារ ដើម្បី​ធ្វើឲ្យ​អាហារ​កាន់តែ​មាន​រសជាតិ និង​រក្សា​គុណភាព​របស់​វា ប៉ុន្តែ​វា​អាច​នឹង​ធ្វើឲ្យ​អាហា​រ​ពុលបាន បើ​មាន​សារធាតុ​នេះ​ច្រើន​លើស​កម្រិត​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​
​ប្រភព​៖ BBC​

spot_img
×