Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​គ្រឿងញៀន​ដ៏​សម្បើម ជិត​២០០​គីឡូក្រាម រួម​ជាមួយ​ឧបករណ៍​ផលិត នៅ​ខេត្ត​ស្ទឹងត្រែង និង​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ​ ៖ បន្ទាប់​ពី​បង្ក្រាប​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ម្នាក់​ជា​ជនជាតិ​ឥណ្ឌូនេស៊ី នៅ​ខេត្ត​ស្ទឹងត្រែង ដោយ​រឹបអូស​ថ្នាំញៀន​មួយចំនួនធំ​នោះ កម្លាំង​មន្ទីរ​គ្រឿងញៀន ក៏​បាន​បើក​ប្រតិបត្តិការ បង្ក្រាប​កន្លែង​ផលិត និង​ជួញដូរ​គ្រឿងញៀន​មួយ​ករណី​ទៀត​នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​រឹបអូស​បាន​ថ្នាំ​ជិត​២០០​គីឡូក្រាម រួមជាមួយ​នឹង​ឧបករណ៍​ផលិត​គ្រឿងញៀន​យ៉ាង​សម្បើម​។​

​នាយ​ឧត្តមសេនីយ៍ មាស វី​រិទ្ធ អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ប្រាប់ ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ២០១៩​ នេះ​ថា ប្រតិបត្តិការ​ជំ​ហ៊ាន​ដំបូង​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ឆ្លងដែន​ម្នាក់ ជា​ជនជាតិ​ឥណ្ឌូនេស៊ី ត្រូវបាន​កម្លាំង​ប៉ុស្តិ៍នគរបាល​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល ឃាត់ខ្លួន​នៅ​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ប្រថាប់ត្រា​មុខ​ប៉ុស្តិ៍​ត្រួតពិនិត្យ ច្រកទ្វារ​ចេញចូល​អន្តរជាតិ​កម្ពុ​ជា​-​ឡាវ ស្ថិតក្នុង​ភូមិ​កំផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង​។​

ជនសង្ស័យ​ដែល​ជា​មេខ្លោង​គ្រឿងញៀន ឈ្មោះ NURUL FADLIEKO PUTRO អាយុ​៤៣​ឆ្នាំ ដោយ​មាន​ការសង្ស័យ​ក្នុង​វា​លី សមត្ថកិច្ច​ប៉ុស្តិ៍​បាន​ធ្វើ​ការត្រួតពិនិត្យ និង​ឆែកឆេរ នៅ​ទីតាំង​ខាង​មុខ​កន្លែង​ប្រថាប់ត្រា ចេញ​-​ចូល ក៏​រកឃើញ​នៅ​ម្សៅ ក្រាម​ពណ៌​ស​ថ្លា ច្រក​ក្នុង​កញ្ចប់​នំ​គ្រប់​ប្រភេទ ដូចជា​កញ្ចប់​កាហ្វេ កញ្ចប់​ស្ករ​គ្រាប់​កញ្ចប់ ប្រដាប់ប្រដា​ក្មេង​លេង​សង្ស័យ ជា​សារធាតុ​ញៀន ហើយក៏​បាន​អញ្ជើញ​សមត្ថកិច្ច​ជំនាញ (BLO) ប្រចាំការ​ច្រកទ្វារ​ត្រពាំង​ក្រៀល មក​ត្រួតពិនិត្យ​បន្ថែម​ពិតជា​សារធាតុ​ញៀន ពិតប្រាកដ​មែន​ទើប​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​មក​ស្នងការ​ខេត្ត​។ ក្នុង​ករណី​ឃាត់ខ្លួន​ជនជាតិ ឥណ្ឌូនេស៊ី​ខាងលើ សមត្ថកិច្ច​បាន​ដកហូត សារធាតុ​ញៀន​ខុសច្បាប់​៤៤​កញ្ចប់​។​

​ករណី​ទី​២ នាយ​ឧត្តមសេនីយ៍ មាស វី​រិទ្ធ បានបញ្ជាក់​ថា នៅ​យប់​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០១៩ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ សហការ​ជាមួយ​កម្លាំង មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​ក្រសួង​មហាផ្ទៃ ក្រោម​ការសម្របសម្រួល​ពី លោក សេង គឹម​ឡាំង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​ផ្ទះ​ផលិត​គ្រឿងញៀន នៅ​ចំណុច​ផ្ទះ​លេខ​២៨៥AE0 ផ្លូវ​៣៧១ ក្រុមទី​៦ ភូមិ​អូរ​បែកក្អម សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ មាន​ម្ចាស់ផ្ទះ​ឈ្មោះ អ៊ុយ រ៉ាស៊ី ភេទ​ប្រុស​។ ជា​លទ្ធផល សមត្ថកិច្ច​ដកហូត​បា​ន​ថ្នាំញៀន ប្រមាណ​ជិត​២០០​គីឡូក្រាម ដែល​ជា​ប្រភេទ​ថ្នាំ Pyrovalerone និង​Dopamine ដែល​ប្រើ​វា​ទៅ​នាំ​ឲ្យ​រំជួល​អារម្មណ៍​។​
​ចំពោះ​វត្ថុតាង​ខាងលើ ត្រូវបាន​កម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន យកទៅ​រក្សាទុក​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ដ​រក​មេក្លោង​ធំ​នៅ​ពីក្រោយ ហើយ​ផ្ទះ​ខាងលើ​ត្រូវបាន​បិត​ជា​បណ្តោះអាសន្ន​៕​ ​ដោយ ​៖​ កូឡាប​

     

spot_img
×