Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួង​សេដ្ឋកិច្ច​ស្នើ​ដល់​អ្នកសារព័ត៌មាន​ផ្សព្វផ្សាយ​ខ្លឹមសារ​អំពី​បំណុល​សាធារណៈ​ជាក់ស្តែង​របស់​កម្ពុជា​ឲ្យ​ពិតប្រាកដ​

spot_img

​ភ្នំពេញ ​៖ ​ក្រសួង​សេ​ដ្ក្រ​សួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថ ស្មើ​ដល់​អ្នក ស្រាវជ្រាវ​អ្នកវិភាគ​ឯករាជ្យ​ជាពិសេស​សារព័ត៌មាន​ទាំងឡាយ​ក៏ដូចជា​តួអង្គ​ពាក់ព័ន្ធ​ផ្សេងទៀត​ព្យាយាម​សិក្សា​ស្វែងយល់ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​អំពី​អត្ថ​ន័យ​និង​ខ្លឹមសារ​បច្ចេកទេស​នៃ​ទិន្នន័យ​នៅក្នុង​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​ហើយ​យក​ទៅ​ប្រើប្រាស់​ឬ​វិភាគ​ប្រកប​ដោយ​វិជ្ជាជីវៈ​និង​មាន​ក្រមសីលធម៌​ខ្ពស់​ជៀសវាង​បកស្រាយ​ខុស​ពី​ខ្លឹមសារ​ពិត​ដែល​នាំឲ្យ​សាធារណ​ជន​មាន​ការភាន់ច្រឡំ​អំពី​ស្ថានភាព​បំណុល​សាធារណៈ​ជាក់ស្ដែង​របស់​កម្ពុជា​។​

​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃ​ទី 2 ខែ​មេសា​ឆ្នាំ 2019 បាន​ចេញ​សេចក្តី ប្រកាស​ព័ត៌មាន​មួយ ដោយ​បាន​លើកឡើង​ថា​ថ្មីៗ​នេះ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សង្កេតឃើញថា​មាន​សារព័ត៌មាន​ក្នុងស្រុក​ជា​ភាសា​ខ្មែរ​និង​ជា​ភាសាបរទេស​មួយចំនួន​បាន​ដកស្រង់​តួលេខ​ឬ​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​លេខ 7 ដែល​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ទើប​ធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ហើយ​បាន​យកទៅ​ធ្វើការ​បកស្រាយ​ខុស​នៃ​បច្ចេកទេស​ថា ១) កម្ពុជា​មាន​បំណង​បរទេស​ជាង 1 ម៉ឺន​លាន​ដុល្លារ​អាមេរិក​គិត​ត្រឹម​ឆ្នាំ 2018​។ ២) ការទូទាត់​សេវា​បម្រើ​សរុប​របស់​កម្ពុជា​មាន​ប្រមាណ 8​ភាគរយ​នៃ​បង​មក​ក្រៅប្រទេស​។ ៣) ការខ្ចី​ឥណទាន​សរុប​ពី​បារាំង​មាន​ចំនួន 1,6​ប៊ីលាន ដុល្លារ​អាមេរិក​គិត​ត្រឹម​ឆ្នាំ 2018​។ ៤ ) ការខ្ចី​ឥណទាន​សរុប​ពី​ជប៉ុន​មាន​ចំនួន 1,3 លាន​ដុល្លារ​អាមេរិក​គិត​ត្រឹម​ឆ្នាំ 2018​។​

​ក្នុងន័យ​ដើម្បី​កុំឲ្យ​សាធារណ​ជន​មាន​ការភាន់ច្រឡំ​តាម​ការបកស្រាយ​ខុស​របស់​សារព័ត៌មាន​ខាង​លើ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សូម​បំភ្លឺ​ដូចខាងក្រោម​៖ ១) កម្ពុជា​មាន​បំណុល​បរទេស​ជាង 1 ម៉ឺន​លាន​ដុល្លារ​អាមេរិក​គិត​ត្រឹម​ឆ្នាំ 2018៖​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សូម​ជម្រាប​ថា​ជា​តួលេខ​មួយ​ម៉ឺន​ដុល្លារ​គឺជា​តួលេខ​នៃ​ការខ្ចី​ឥណទាន​សម្បទាន​ដែល​រដ្ឋ​ថាប់​ភិបាល​បានចុះ​កិច្ចព្រមព្រៀង​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​គិត​ចាប់ពី​ឆ្នាំ 1993 រហូតមក​ដល់​បំណាច់​ឆ្នាំ 2018 ពោល​គឺ​ពុំមែន​ជា​តួលេខ​សន្និធិ​បំណុល​បរទេស​ដែល​កម្ពុជា​ជំពាក់​ជាក់ស្តែង​គិត​ត្រឹម​បំណាច់​ឆ្នាំ 2018 ទេ​។ ជា​បច្ចេកទេស​បើ​ចង់​ដឹង​អំពី​ទំហំ​បំណុល​សាធារណៈ​ក្រៅប្រទេស​ដែល​កម្ពុជា​ជំពាក់​ជាក់ស្តែង​គឺ​គេ​ត្រូវ​មើល​តួលេខ​សន្និធិ​បំណុល​សាធារណៈ​ក្រៅប្រទេស​ដែល​គិត​ត្រឹម​បំណាច់​ឆ្នាំ 2018 មាន​ចំនួន​ប្រមាណ 7​ប៊ី​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​។ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សូម​ជម្រាប​ថា​បើ​គ្រាន់តែ​ចុះ​កិច្ចព្រមព្រៀង​ខ្ចី​ឥណទាន​ពី​ក្រៅ​ប្រទេស​ពុំទាន់​មាន​ន័យ​ថា​យើង​ជំពាក់​បំណុល​បរទេស​នោះទេ​គឺ​លុះត្រាតែ​យើង​បាន​ដក​សាច់ប្រាក់​ពី​ដៃគូ​យកមក​ប្រើប្រាស់​សុទ្ធ​ទើប​គិតថា​ជា​បំណុល​សាធារណៈ​ក្រៅប្រទេស​ហើយ​ជាក់ស្តែង​យើង​ក៏​មាន​ការ​បង្វែរ​សាច់ប្រាក់​ដែល​មិន​បាន​ប្រើប្រាស់​មួយចំនួន​និង​សង​ប្រាក់​ដើម​ជា​បណ្ដើរ​មិន​ដើរ​ទៅ​ដៃគូ​វិញ​ហើយ​ផងដែរ​។ ២) ការទូទាត់​សេវា​បំណុល​សរុប​របស់​កម្ពុ​ជា​មាន​ប្រមាណ 8​ភាគរយ​នៃ​បំណុល​ក្រៅប្រទេស​៖​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សូម​ជម្រាប​ថា​ប្រសិនបើ​យក​តួលេខ​នៃ​ការទូទាត់​សេវា​បំណុល​សរុប​ពី​ឆ្នាំ 1993 រហូតមក​ដល់​ដំណាច់ឆ្នាំ 2018 ឡើង​មាន​ចំនួន​ប្រមាណ 1,3 ប៊ី​លាន​ដុល្លារ​អាមេរិក​ធៀប​ទៅ​និង​សន្និធិ​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​សរុប​តើ​មាន​ចំនួន​ប្រមាណ 7​ប៊ី​លាន​ដុល្លារ​អាមេរិក​មុខ​ភាគរយ​ជាក់ស្ដែង​ត្រូវ​ស្មើ​និង 19 ភាគរយ​គឺ​មិនមែន 8 ភាគរយ​នោះ​ទេ​។ ៣) ការខ្ចី​ឥណទាន​សរុប​ពី​បារាំង​មាន​ចំនួន 1,6 ប៊ី​លាន​ដុល្លារ​អាមេរិក​គិត​ត្រឹម​ឆ្នាំ 2018៖​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សូម​ជម្រាប​ថា​តួលេខ​ជាក់ស្តែង​ដែល​កម្ពុជា​បាន​ខ្ចី​ឥណទាន​សម្បទាន​ពី​បារាំង​គិត​ត្រឹម​ឆ្នាំ 2018 មាន​ចំនួន​សរុប​ប្រមាណ 34០ ដុល្លារ​អាមេរិក​ពោល​គឺ​ប្រមាណ 1,6 ប៊ី​លាន​ដុល្លារ​អាមេរិក​ទេ​។ ៤) ការខ្ចី​ឥណទាន​សរុប​ពី​ជប៉ុន​មាន​ចំនួន 1,3 លាន​ដុល្លារ​អាមេរិក​គិត​ត្រឹម​ឆ្នាំ 2018៖​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សូម​ជម្រាប​ថា​តួលេខ​ជាក់ស្តែង​ដែល​កម្ពុជា​បាន​ខ្ចី​ឥណទាន​សម្បទាន​ពី​ជប៉ុន​គិត​ត្រឹម​ឆ្នាំ 2018 មាន​ចំនួន​សរុប​ប្រមាណ 1,3 ប៊ី​លាន​ដុល្លារ​អាមេរិក​ពោល​គឺ​ពុំមែន 1,3 លាន​ដុល្លារ​អាមេរិក​ទេ​។​

​ជា​បទដ្ឋាន​បច្ចេកទេស​អន្តរជាតិ​ដើម្បី​វាស់​ស្ទង់​អំពី​ស្ថានភាព​បំណុល​សាធារណៈ​ក្រៅប្រទេស​របស់​ប្រទេស​មួយ​គេ​ពុំ​មែន​មើល​ទៅលើ​តួលេខ​សន្និធិ​បំណុល​សាធារណៈ​ក្រៅប្រទេស​ឬ​តួលេខ​នៃ​ការខ្ចី​ឥណទាន​សម្បទាន​សរុប​ឬ​តួលេខ​សេវា​បំណង​ស្រុក​ទេ​ពោល​គឺ​គេ​ត្រូវ​ពិនិត្យ​ទៅលើ​អនុ​បាត​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​សំខាន់​សំខាន់​ចំនួន 4 ធៀប​ហ្នឹង​ទៅ​បាត​គោល​។​

​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ក៏​សូម​ជម្រាប​ជូន​សាធារណៈជន​ឲ្យបាន​ជ្រាប​ផង​ដែរ​ថា​រាជរដ្ឋាភិបាល​បាននិងកំពុង​គ្រប់គ្រង​បំណុល​សាធារណៈ​ប្រកប​ដោយ​ប្រយ័ត្ន​និង​តែង​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់​នូវ​គោលការណ៍​គ្រឹះ​គន្លឹះ​ទាំង 4 រួមមាន ១) ត្រី​ខ្ចី​ឥណទាន​ក្នុង​ទំហំ​សមស្រប​ដែល​ស្ថានភាព​ថវិកា​និង​សេដ្ឋកិច្ច​អាច​ទ្រាំទ្រ​បាន ២) ទៅ​ខ្ចី​ឥណទាន​ដែល​មាន​កម្រិត​សម្បទាន​និង​លក្ខខណ្ឌ​អនុគ្រោះ​ខ្ពស់ ៣) ត្រូវ​ខ្ចី​សម្រាប់​តែ​វិស័យ​អាទិភាព​ទ្រទ្រង់​ច​**​រូបភាព​នៃ​កំណើន​សេដ្ឋកិច្ច​និង​វិស័យ​បង្កើន​ផលិតភាព​សេដ្ឋកិច្ច​ឬ​ផលិតភាព​ផលិតកម្ម និង​៤) ត្រូវ​ប្រើប្រាស់​ឥណទាន​ទាំងនោះ​ប្រកបដោយ​តម្លាភាព​គណនេយ្យភាព​ប្រសិទ្ធភាព​និង​ប្រសិទ្ធភាព​ខ្ពស់​បំផុត​។​

​ទន្ទឹម​នឹង​នេះ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សូម​បន្ត​លើកទឹកចិត្ត​ដល់​ស្ថាប័ន​ស្រាវជ្រាវ​អ្នកវិភាគ​ឯករាជ្យ​ជាពិសេស​សារព័ត៌មាន​ទាំងឡាយ​ក៏ដូចជា​តួអង្គ​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ព្យាយាម​សិក្សា​ស្វែង​យល់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែម​អំពី​អត្ថន័យ​និង​ខ្លឹមសារ​បច្ចេកទេស​នៃ​ទិន្នន័យ​នៅ​ក្នុង​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា​ហើយ​យក​ទៅ​ប្រើប្រាស់​ឬ​វិភាគ​ប្រកបដោយ​វិជ្ជាជីវៈ​និង​មាន​ក្រមសីលធម៌​ខ្ពស់​ជៀសវាង​បកស្រាយ​ខុសពី​ខ្លឹមសារ​ពិត​ដែល​នាំឲ្យ​សាធារណ​ជន​មាន​ការភាន់ច្រឡំ​អំពី​ស្ថានភាព​បំណុល​សាធារណៈ​ជាក់ស្ដែង​របស់​កម្ពុជា​។ ក្នុងករណី​មាន​ចម្ងល់​ឬ​សំនួរ​ផ្សេងៗ​សូម​ទាក់ទង​ទៅកាន់​ក្រុម​ការងារ​បច្ចេកទេស​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​៕​ ​ដោយ​៖​កូឡាប​

spot_img
×