Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការក្រុង​ភ្នំពេញ ឃុំ​ខ្លួន​លោក​ផែង ​វណ្ណៈ ដាក់ពន្ធនាគារ​

spot_img

​ភ្នំពេញ ​៖ អនុប្រធាន​សាលា​លា​ដំបូង​រាជធានី​ភ្នំពេញ និង​ជា​ចៅក្រម​ស៊ើបសួ​រលោក កី ម៉ានេ​រ៉ា នៅ​ថ្ងៃ​ទី 3 ខែ​មេសា​ឆ្នាំ 2019 បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ ផែង វណ្ណ​: ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស វេលា​ម៉ោង​ប្រមាណ ​១២និង៤០​នាទី ​ថ្ងៃ​នេះ​។​

​លោក​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​បុគ្គល ផែង វណ្ណៈ អាយុ 49 ឆ្នាំ ពីបទ “​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បរិហារកេរ្តិ៍​ជា​សាធារណៈ​ ” ​ប្រព្រឹត្តធ​នៅ​រាជធានី​ភ្នំពេញ​តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក​ដែល​មាន​ឈ្មោះ​ផែង​វណ្ណៈ​ញូ កាលពី​ថ្ងៃ​ទី 29 ខែ​មីនា​ឆ្នាំ 2019 បទល្មើស​អា​ឡូ​ដែល​មាន​បញ្ញត្ត​ឲ្យ​ផ្ដន្ទាទោស តាម​មាត្រា​៤៩៤ និង​៤៩៥ មាត្រា​៣០៥ នៃ​ក្រម​ព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​រយៈពេល​ពី ៦​ខែ ទៅ​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​១​លាន​រៀល ទៅ​៤​លាន​រៀល​។ ចំណែក​បទល្មើស​បរិហា​រ​កេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៣០៥ នៃ​ក្រម​ព្រហ្មទណ្ឌ កំណត់​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល​ទៅ​១០​លាន​រៀល​។​

​លោក​ចៅក្រម​ស៊ើបសួរ​ក៏​បាន​បង្គាប់​ឲ្យ​ភ្នាក់ងា​រមាន​សមត្ថកិច្ច​នៃ​កងកម្លាំង​សាធារណៈ​ធ្វើការ​នាំខ្លួន​ជន​ត្រូវ​ចោទ​ដោយ​មាន​ឈ្មោះ​ផែង​វណ្ណៈ​ទៅ​ពន្ធនាគារ​ឬ​មណ្ឌល​អប់រំ​កែប្រែ​ទី 1 (​ម 1 )​ដោយ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់​។​បង្គាប់​ឲ្យ​ប្រធាន​ពន្ធនាគារ​ឬ​មណ្ឌល​អប់រំ​កែប្រែ​ទី 1 ទទួល​មក​ឃុំខ្លួន​ជន​នេះ​រហូតដល់​មាន​បទបញ្ជា​ផ្សេង​ពីនេះ ហើយ​គ្រប់​ភ្នាក់ងារ​នៃ​កងកម្លាំង​សាធារណៈ​ទាំងអស់​សហការ​អនុវត្ត​ឲ្យ​ល្អ​នៅ​ពេល​ដែល​ការណ៍​នេះ​ត្រូវបាន​បង្ហាញ​ក្នុង​ករណី​ចាំបាច់​៕​ ​ដោយ ​៖​ កូឡាប​

spot_img
×