Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុស​ម្នាក់​ត្រូវ​ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាមៗ និង​ម្នាក់​ទៀត​រងរបួស​ស្រាល​ ក្នុង​ពេល​គ្រោះថ្នាក់​ចរាចរ មក​ពី​ការធ្វេសប្រហែស​របស់​អាណាព្យាបាល​

spot_img

​ត្បូងឃ្មុំ​ ៖ អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បានឲ្យដឹងថា​ ​ថ្ងៃទី​០២ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង ១៦និង០០នាទី នៅលើ​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម ​(​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន​) ស្ថិតនៅ​ភូមិ​បុរី​តេជោ​សែន ឃុំ​ដារ ស្រុក​មេមត់ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​និង​រថយន្ត​កែច្នៃ បណ្តាល​ឲ្យស្លាប់​ម្នាក់ និង​រងរបួស​ស្រាល​ម្នាក់ បង្ក​ឲ្យមាន​ភាព​ភ្ញាក់ផ្អើល ។​

​ក្នុង​គ្រោះថ្នាក់​ចរាចរ​នោះ​បាន​បង្ក​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១០០ (​សេរី​ចាស់​) ពណ៌​ព្រីង​ទុំ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ សឿន ប៉ុនថេង ភេទ​ប្រុស អាយុ ១៣ ឆ្នាំ ជាតិខ្មែរ (​មិន​ពាក់​មួកសុវត្ថិភាព​) រស់នៅ​ភូមិ​បុរី​តេជោ​សែន ឃុំ​ដារ ស្រុក​មេមត់ ស្លាប់​ភ្លាម​នៅ​នឹង​កន្លែងកេីតហេតុ ។ រីឯ​ឈ្មោះ ជា សុជាតិ​វិទ្យា ភេទ​ប្រុស អាយុ​១១​ឆ្នាំ ជាតិខ្មែរ (​មិន​ពាក់​មួកសុវត្ថិភាព​) រស់នៅ​ភូមិ​/​ឃុំ​ជាមួយគ្នា អ្នករួមដំណើរ​ជាមួយ​រង​របួសស្រាល ។​

​យោងតាម​ប្រភព​កន្លែងកើតហេតុ​បានឲ្យដឹងថា ៖ ម៉ូតូ​ម៉ាក​ហុងដា​សេ​១០០ ពណ៌​ព្រីង​ទុំ បើ​កបរ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​លុះ​បើកដល់​ចំណុចកេីតហេតុ (​ផ្លូវបំបែក​ជា​បួន​) បាន​ជាន់​ហ្វ្រាំង​អូស​កង់​ធ្វើឲ្យ​ទប់​លំនឹង​មិន​ជាប់​បណ្ដាល​បុក​ចំ​កង់​មុខ​ផ្នែក​ខាងឆ្វេង នៃ​រថយន្ត​កែច្នៃ​ដែល​បើក​ពី​ជើង​ទៅ​ត្បូង​ពេញទំហឹង​តែ​ម្ដង ធ្វើឲ្យ​ខូចខាត​ម៉ូតូ​ចំនួន​០១​គ្រឿង​(​កម្រិតធ្ងន់​) និង​រថយន្ត​កែច្នៃ​ចំនួន​០១​គ្រឿង​(​កម្រិត​ស្រាល​) ។ ក្រោយ​កើតហេតុ​ភ្លាម​អ្នកបើកបរ​រថយន្ត​កែច្នៃ (​ដឹក​ម្រេច​) ពណ៌​ខៀវ គ្មាន​ស្លាក​លេខ មិន​ទាន់​ស្គាល់​ឈ្មោះ និង​អាស័យដ្ឋាន​អ្នក​បើកបរ​ក្រោយពេល​កើ​ត​ហេតុ​រត់គេច​ចេញពី​កន្លែងកេីតហេតុ​បាត់ ។​

​បច្ចុប្បន្ន​ម៉ូតូ​ចំនួន​០១​គ្រឿង និង​រថយន្ត​កែច្នៃ​ចំនួន​០១​គ្រឿង ត្រូវបាន​កម្លាំង​ជំនាញ​នគរបាល​ចរាច​រណ៍​បាន​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់​ដើ​ម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី ។ សាកសព​ត្រូវបាន​ជំនាញ​នគរបាល​ចរាច​រណ៍​ប្រគល់ជូន​ក្រុមគ្រួសា​រដេី​ម្បី​យក​ទៅ​ធ្វេី​បុណ្យ​តាម​ប្រពៃណី ។ ចំណែក​អ្នក​របួស​ត្រូវបាន​ក្រុមគ្រួសារ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មេមត់ ៕​ ដោយ ​៖​ កូឡាប​

 

spot_img
×