Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុស្សេ​ខ្សែភ្លើង​ឆេះ​រថយន្ត​ដឹក​ស្វាយ រងរបួស​ម្នាក់​

spot_img

ភ្នំពេញ ​៖ នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​អគ្គស្នងការ​នគរបាល​ជាតិ បានឲ្យដឹងថា នៅ​​ថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០១៩ វេលា​ម៉ោង ១៣និង១៥​នាទី ចំណុច​ដី​ឡូ​របស់​ឈ្មោះ សាត វិបុល​ភេទ​ស្រី អាយុ ៦៥ ឆ្នាំ មាន​ទីលំនៅ​ភ្នំពេញ ស្ថិតក្នុង​ភូមិ ស្ទឹង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ​ខេត្ត​កណ្តាល បណ្ដាល​ឱ្យ​ឆេះ​ឡាន​ដឹក​ស្វាយ​(​ឆេះ​ចង្ការ​ជ័រ​ដាក់​ផ្លែស្វាយ​) រងរបួស​ម្នាក់ ។​

​ជនរងគ្រោះ​ឈ្មោះ​វឿន កែវ​ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​ព្រែកក្បៅ ឃុំ​ព្រែកក្បៅ ស្រុក​ពាម​ជរ៍ ខេត្ត​ព្រៃវែង របួសស្រាល​។ សម្ភារៈ​ខូចខាត​រួមមាន​ ៖ ​រថយន្ត​ឆេះ​ចង្ការ​ជ័រដាក់​ផ្លែស្វាយ​។ មូលហេតុ គឺ​បណ្ដាលមកពី​ទុស្សេ​ខ្សែភ្លើង​។​

​ប្រតិបត្តិការ​ពន្លត់រ​ថយ​ន្ត​ខាងលើ កំលាំង​សមត្ថកិច្ច​នឹង​ប្រជាពលរដ្ឋ បាន​ប្រើ​រថយន្ត​ដឹក​ទឹក​ឯកជន ពន្លត់​ទាន់ពេល​មិន​បង្កអោយមាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ឡើយ​៕​ ​ដោយ​៖​កូឡាប​

spot_img
×