Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមគ្រួសារ​សព​កញ្ញា ឌុំ រី​ដា បាន​​ព្រមព្រៀង​ទទួលយក​សំណង​រដ្ឋប្បវេណី​ចំនួន​៧​ម៉ឺន​ដុល្លារ​

spot_img

​ភ្នំពេញ​៖​ក្រុមគ្រួសារ​សព​កញ្ញា ឌុំ រី​ដា នៅ​ព្រលប់​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០១៩​នេះ បាន​ព្រម​ទទួលយក​សំណង​រដ្ឋប្បវេណី ចំនួន​៧​ម៉ឺន​ដុល្លារ ពី​ក្រុមគ្រួសារ​របស់​ជន​បង្ក លោក យិន ង្គិ​ច​ដែល​បើករថយន្ដ​បុក​កញ្ញា ឌុំ រី​ដា បណ្ដាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ស្ថិត​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​។​

​ការព្រមព្រៀង​នេះ​ធ្វើឡើង នៅក្នុង​ការិយាល័យ​មេធាវី​ស្ម័គ្រចិត្ត សម្តេច​តេជោ សែន នា​ទីស្តីការគណៈរដ្ឋមន្ត្រី និង​នៅ​ចំពោះមុខ មេធាវី ទាំងសងខាង ជា​សាក្សី ។​

​ក្រុម​មេធាវី​បាន​បញ្ជាក់ជូន​សាធារណជន​ឲ្យបាន​ដឹង​ថា ការទទួលយក​ប្រាក់​ចំនួន​៧​ម៉ឺន​ដុល្លារ​នេះ គឺជា​សំណង​ផ្នែក​រដ្ឋប្បវេណី តែប៉ុណ្ណោះ ចំណែក​ករណី​ព្រហ្មទណ្ឌ ភាគី​បង្ក នៅតែ​ទទួលខុសត្រូវ ចំពោះ​មុខ​ច្បាប់ ដដែល​។ ភាគី​ជនរងគ្រោះ​បានបញ្ជាក់​ច្បាស់​ថា ការទទួលយក​សំណង​នេះ គឺជា​ការព្រមព្រៀង ដោយ​គ្មាន​ការបង្ខិតបង្ខំ គំរាមកំហែង ឬ​ក្រោម​ការបង្គាប់បញ្ជារ ណាមួយ​ឡើយ ភាគី​រងគ្រោះ​បាន​ទទួល​ការការពារ​យ៉ាង​កក់ក្តៅ​បំផុត ពី​សំណាក់​មេធាវី​របស់​សម្តេច​តេជោ ឯ​ថវិកា ដែល​ជា​សំណង​នេះ គឺ​ពុំ​មាន​កាត់​យក​ភាគរយ ឬ​ចែក​ចំណែក​ទៅឲ្យ​បុគ្គល​ណាមួយ​ឡើយ ហើយ​មេធាវី​របស់​សម្តេច​តេជោ ជួយ​ការពារ​រក​យុត្តិធ៌ម ក៏​មិន​ទទួលយក​ប្រាក់​កំរៃ​សេ​វ៉ា​អ្វី​ទាំងអស់​ដែរ​។ ភាគី​រងគ្រោះ ក៏​បាន​ថ្លែងអំណរគុណ​ដល់​សម្តេច​តេជោ ដែល​សម្តេច​បាន​ជួយ​គិតគូរ បង្កើត​មេធាវី​សម្រាប់​ជួយ​ការពារ​ដល់​អ្នកក្រីក្រ ទន់ខ្សោយ ឲ្យទទួល​បាន​សិទ្ធិ ស្មើៗ​គ្នា ចំពោះ​មុខ​ច្បាប់ ។​

​តែ​វាសនា​អ្នកបើកបរ​រថយន្ត 2AF-7777 នាង យិន ម៉ា​ណា នឹង​ទៅជា​យ៉ាងណា​រង់ចាំ​តាមដាន​ទាំងអស់គ្នា​៕​ ​ដោយ​៖​កូឡាប​

spot_img
×