Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សារ​ដែក​មិន​ប្រយ័ត្ន បង្ក​អោយមាន​ជា​អគ្គីភ័យ​ឆាបឆេះ​ផ្ទះ​២​ខ្នង​អស់​ហ្មត់​ទាំងស្រុង នៅ​សង្កាត់​និរោធ​

spot_img

​រាជធានី​ភ្នំពេញ ៖ លំនៅឋាន​ពលរដ្ឋ​២​ខ្នង​ផ្ទះ ដែល​ជា​ផ្ទះ​សម្រាប់​ធ្វើ​កុងម៉ា​សែន​សម្រាប់​លក់ ត្រូវ​មហន្តរាយ​អគ្គីភ័យ​ឆាបឆេះ​បំផ្លាញ​អស់​ហ្មត់​គ្មាន​សល់ បង្ក​ការភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង ១៦ និង​៤៥​នាទី​ល្ងាច​ថ្ងៃទី​០៣ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​តាងូវ​ក្រោម តាម​បណ្តោយ​ផ្លូវ​បាស្ព័​រ ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

​លំនៅឋាន​ទាំង​២​ខ្នង​ដែល​ឆាបឆេះ​ខាងលើ មួយ​ខ្នង​ជា​ប្រភេទ​ឃ្លាំង​សង់​ឡើង​ពី​ដែក​ប្រក់​ដំបូល​សង្ក័សី និង​មួយ​ខ្នង​ទៀត​ជា​ប្រភេទ​ផ្ទះល្វែង ដែល​លំនៅឋាន​ទាំង​២ មាន​ម្ចាស់​រួម​តែមួយ ។​

​តាម​ប្រភព​ព័ត៌មាន​អោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​សង្គេត​ឃើញ ក្រុមកម្មករ បាននាំគ្នា​ផ្សារ​ដែក លុះ​ផ្សារ​បាន​មួយសន្ទុះ ក៏​ខ្ទាត​កម្ទេច​ភ្លើង​ទៅលើ​កុងម៉ា​ឈើ​ដែល​ទុក​នៅ​ក្បែរ​នោះ បណ្តាលអោយ​ឆាបឆេះ​ឡើង រាលដាល​ដល់​កុងម៉ា​ឈើ​ផ្សេងៗ​ជាច្រើន​ដែល​តម្រាប​នៅក្បែរនោះ បង្ក​ជា​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​យ៉ាង​សន្ធោរ​សន្ធៅ តែម្តង បង្ក​អោយមាន​ការភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​ក្បែរ​ខាង នាំគ្នា​ជួយ​ទំនាក់ទំនង​ទៅ​កាន់ អាជ្ញាធរ​មូលដ្ឋាន​អោយ​ចុះ​ជួយ​អន្តរាគមន៍ ។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន កម្លាំង​អាជ្ញាធរ​ចម្រុះ មាន​នគរបាល កម្លាំង​កងរាជអាវុធហត្ថ កម្លាំង​ប្រជា​ការពារ ដឹកនាំ​ដោយ​លោក​ចេង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារអំពៅ រួម​ទាំង​រថយន្ត​ពន្លតើ​អគ្គីភ័យ​ជា​ច្រើន​គ្រឿង បាន​ចុះ​អន្តរាគមន៍ ដើម្បី​បាញ់​ទឹក​ទប់ស្កាត់​អណ្តាតភ្លើង ។ ក្រោយ​ការអន្តរាគមន៍​យ៉ាង​យកចិត្តទុកដាក់​រួចមក អណ្តាតភ្លើង​ត្រូវបាន​រលត់​សូន្យសុង​ទៅវិញ​១០០​ភាគរយ នៅវេលា​ម៉ោង​ជិត​៧​យប់​ថ្ងៃ​ខែ​ដដែល ដោយ​បាន​បំផ្លាញ​លំនៅឋាន​ទាំង​២​ខ្នង​ខាងលើ​អស់​ហ្មត់​ទាំងស្រុង រួម​ទាំង​បំផ្លាញ​សម្ភា​រៈ និង​ទ្រព្យសម្បត្តិ​អស់​មួយចំនួន​ធំ​ផងដែរ ។​

​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គីភ័​យខាង​លើ​នេះ សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់​អស់​ជិត​២០​គ្រឿង នឹង​ប្រើប្រាស់​ពេល​វេលា​ជិត​២​ម៉ោង ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​១០០​ភាគរយ ។ ក្នុងករណី​ដដែល​នេះ ពុំមានបណ្តាល​អោយ​មាន​មនុស្ស​ណា​ម្នាក់​រងរបួស​ឡើយ ហើយក៏​ពុំ​មានការ​រាលដាល​ដល់​លំនៅឋាន​ដទៃ​ផ្សេង​ទៀត ក្រៅ​ពី​លំនៅឋាន​ទាំង​២​ខាងលើ ។​

​ករណី​អគ្គីភ័យ​នេះ គឺមាន ម្ចាស់​ឈ្មោះ​ គីម ហេង ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ ធ្វើសិប្បកម្ម​ផលិត​សម្ភា​រៈកុង​ម៉ា។ មូលហេតុ ៖ កំពុង​ស្រាវជ្រាវ​ជាមួយ​ការិយាល័យ​ជំនាញ​អគ្គី ។ ប្រភេទ​សំណង់​: ឃ្លាំង​ថ្មរ​បេតុង​ប្រក់​ស័ង្កាសី ទំហំ ១០​ម៉ែត្រ​x១៨​ម៉ែត្រ​។ ខូចខាត​ ៖ ឆេះ​ឃ្លាំង ទំហំ​១០​ម៉ែត្រ​x១៨​ម៉ែត្រ សម្ភារ​:​ប្រេី​ប្រាស់​ប្រចាំ​ថ្ងៃ​អស់​ទាំងស្រុង និង​ពុំ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ក្បែ​ខាង​ឡើយ ។​
​រថយន្ត​មក​ពី​ការិយាល័យ​អគ្គិភ័យ​ ៖ ចំនួន ១០ គ្រឿង ប្រេី​ប្រាស់​ទឹកអស់ ៥០​ឡាន ស្មេី​នឹង ២០០ ម៉ែត្រគូប ។ រថយន្ត​ជំនួយ​ ៖ ​រថយន្ត​អគ្គិភ័យ​បញ្ជាការដ្ឋាន​អង្គរក្ស​ចំនួន ០៥ គ្រឿង ប្រេី​ប្រាស់​ទឹកអស់​៥​ឡាន ស្មេី​នឹង ២០ ម៉ែត្រគូប ។ រថយន្ត​អគ្គិភ័យ​ក្រសួង​មហាផ្ទៃ​ចំនួន ៤ គ្រឿង ប្រេី​ប្រាស់​ទឹកអស់​៤​ឡាន ស្មេី​នឹង ១៦ ម៉ែត្រគូប ។ រថយន្ត​អគ្គិភ័យ​ស្រា​បៀរ​កម្ពុជា​ចំនួន ១ គ្រឿង ប្រេី​ប្រាស់​ទឹកអស់​១​ឡាន ស្មេី​នឹង ៤ ម៉ែត្រគូប ។ រថយន្ត​អគ្គិភ័យ​សាលាខណ្ឌ​ច្បារអំពៅ​ចំនួន ១ គ្រឿង ប្រេី​ប្រាស់​ទឹកអស់​១​ឡាន ស្មេី​នឹង ៤ ម៉ែត្រគូប ។ ពន្លត់​ចប់​នៅ​ម៉ោង ១៧និង៣០​នាទី​ល្ងាច​ថ្ងៃ​ខែ​ឆ្នាំ​ដដែល​៕​ ​ដោយ​៖ កូឡាប

 

spot_img
×