Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិត្តភក្តិ​របស់ Bill Gate ឧទ្ទេស​នាម​យន្តហោះ​ធំ​បំផុត​ពិភពលោក មាន​ទម្ងន់ ២២៧​តោន ទំហំ​ស្ទើ​ប៉ុនតា​រាង​បាល់ទាត់​

spot_img

​យន្តហោះ​វែង​បំផុត​ពិភពលោក​នេះ ត្រូវបាន​បំពាក់​ម៉ា​ស៊ី ៦ នៅ​សងខាង ហើយ​រយៈ​ចម្ងាយ​រវាង​ចុង​ស្លាប​សងខាង​វែង​ជាង​តារាង​បាល់ទាត់​ទៅទៀត​។ ពេល​នេះ​វា​ចាប់ផ្តើម​រំកិល​កង់​សាកល្បង​ទទួលបាន​ជោគជ័យ​។​

​យន្តហោះ​នេះ​ត្រូវបាន​ដាក់ឈ្មោះថា Stratolauch ផលិត​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​អវកាស Stratolauch System ។​

​យន្តហោះ​ដ៏​ធំ​សម្បើម​នេះ​ត្រូវបាន​លោក Paul Allen ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft ជាមួយ Bill Gates បង្ហើប​ប្រាប់​តាំងពី​ខែ ៦/២០១៧ ឥឡូវ​បាន​វា​បាន​បោះ​មួយ​ជំហាន​ទៅ​មុខ ខណៈពេល​សាកល្បង​រំកិល​កង់​លើ​ផ្លូវ​ហោះហើរ​បាន​ក្នុង​ល្បឿន ៤៥​គីឡូម៉ែត្រ​/​ម៉ោង​។​

​ការពិសោធន៍​បឋម​នេះ​មាន​សារៈសំខាន់ បញ្ជាក់ថា មិន​យូរ​ប៉ុន្មាន​ទេ យន្តហោះ​នេះ​នឹង​ត្រូវ​ដាក់ឲ្យ​ប្រើប្រាស់​។​

​យន្តហោះ​នេះ​មានខ្លួន Stratolauch 2​។ វា​ក៏​ជា​ស្ថាបត្យកម្ម​ពិសេស​សមស្រប​នឹង​រូបភាព​ចម្លែក​នៃ Stratolauch​។​

​គ្រឿងយន្ត​របស់​យន្តហោះ Stratolauch ត្រូវបាន​តម្លើង​តាម​បណ្តោយ​ស្លាប​សងខាង​។ ប៉ុន្មាន​ខែ​ខាង​មុខ​ក្រុមហ៊ុន Stratolauch System នឹង​បន្ត​ការសាកល្បង​ក្នុង​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ជាង​មុន និង​ផ្នែក​ដទៃទៀត​មាន​ប្រសិទ្ធភាព​ជាង​មុន​។​

​ប្រៀប​ទៅ​នឹង​យន្តហោះ Boeing 747-7 និង Airbus 380-800 នោះ​ប្រវែង​ស្លាប​របស់​វា​វែង​ជាង​ច្រើន​ណាស់​។​

Stratolauch មាន​ប្រវែង​ស្លាប​វែង​ដល់​ទៅ ១១៧​ម៉ែត្រ និង​អាច​ដឹក​ទំនិញ​បាន​ដល់​ទៅ ៥៩០​តោន​។​

​គេ​នៅ​បានដឹងថា យន្តហោះ​នេះ បន្ទាប់​ការពិសោធន៍​ចុងក្រោយ​បាន​ជោគជ័យ វា​នៅ​អាច​ប្រើប្រាស់​សម្រាប់​បាញ់​បង្ហោះ​ផ្កាយរណប ឬ​វត្ថុ​ដទៃ​ទៀត​ទៅ​ក្នុង​លំហ​។ ព្រោះថា Stratolauch ត្រូវបាន​ស្ថាបនា​ដោយ​មាន​កន្លែង​បំពាក់​កាំ​ជ្រួច នៅ​ចន្លោះ​ដងខ្លួន​ភ្លោះ​របស់​វា​។​

​ការសាកល្បង​ជំហាន​ដំបូង​នេះ ដើម្បី​វាយតម្លៃ​សមត្ថភាព​ធ្វើ​ចលនា និង​ឈប់​។

​ក្រុម​អ្នកឯកទេស​លើ​ផ្ទៃដី​កំពុង​ពិនិត្យ​ឃ្លាំ​មើល​ការសាកល្បង​។​

​បន្ទាប់មក​គឺ​ជា​ជំហាន​សាកល្បង​រួម​មាន​ការ​បង្កើនល្បឿន ការ​ហោះហើរ​ឡើង ប្រព័ន្ធ​ត្រួតពិនិត្យ​ការហោះហើរ​។​ល​។ គេ​រំពឹងថា ជំហាន​សាកល្បង​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ឆ្នាំ ២០១៩​។​

​គេ​បាន​វាយតម្លៃថា នេះ​ជា​ចក្ខុវិស័យ​យុទ្ធសាស្ត្រ​របស់ Paul Allen ដែល​បំណងប្រាថ្នា​ចុងក្រោយ​បំផុត​របស់​គាត់ គឺ​ការប្រើប្រាស់​ទ្រនាប់​បរិយាកាស​ដ៏​ធំ​សម្បើម​មួយ​លើ​លំហ​អាកាស ហើយ​តាមរយៈ​នោះ​វា​អាច​ដឹក​ជញ្ជូន​ទំនិញ​បាន​ច្រើនជាង ល្បឿន​លឿន​ជាង កាត់បន្ថយ​សេវា​អាកាស ប្រៀប​នឹង​ប្រភេទ​យន្តហោះ​ដឹកទំនិញ​ដទៃទៀត​៕ ចន្ទ្រា​

 

spot_img
×