Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​និង​ឃាត់ខ្លួន​ជន​ជាតិចិន​ទំនើ​ង ច្រើន​នាក់ ដែល​មាន​ជម្លោះ​ហិង្សា វាយតប់​គ្នា​នៅ​សណ្ឋាគារ​ណាន​ហៃ នៅ​ខេត្ត​ព្រះសីហនុ​

spot_img

​ក្រុងព្រះសីហនុ​ ៖ ប៉ូលីស​កង​អន្តរាគមន៍​ពិសេស និង​ប៉ូលីស​ជំនាញ​បូក​និង​ប៉ូលីស​មូលដ្ឋាន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនជាតិ​ចិន​ច្រើន​នាក់​ដែល​មាន​ជម្លោះ​ហឹង្សា វាយតប់​គ្នា​នៅ​សណ្ឋាគារ​ណាន​ហៃ ភល​អា​ផាត​មិន​ក្នុង​សង្កាត់​លេខ​៣​ក្រុងព្រះសីហនុ កាលពី​ម៉ោង​ជាង​៥​ល្ងាច​ថ្ងៃ​ទី​៣​មេសា​២០១៩​នេះ ។​

​សេចក្តីរាយការណ៍​បឋម​ពី​សមត្ថកិច្ច​អោយដឹងថា មាន​ជនជាតិ​ចិន​ច្រើន​នាក់​(​មិន​ច្បាស់​ចំនួន​)​បាន​ឈ្លោះ​គ្នា​រួច​ឈាន​ទៅ​ដល់​ការប្រើ​អំពើហិង្សា​ដេញ​វាយតប់​គ្នា​នៅក្នុង​សណ្ឋាគារ​នេះ ហើយ​ភ្លាមៗ​នគរបាល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ចុះ​ទៅ​បង្ក្រាប ដោយ​ចាប់​ឃាត់ខ្លួន​ជន​ជាតិចិន​ច្រើន​នាក់​ពាក់​ព័ន្ធនឹង​ជម្លោះ​ហឹង្សា​នេះ​នាំ​យក​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សាកសួរ​បន្ត និង​ដោះស្រាយ​តាម​និតិ​វិធី​ច្បាប់​។​

​ទោះជា​យ៉ាងនេះក្តី ភ្លាមៗ​នៅ​មិនទាន់​មាន​របាយការណ៍​ជាក់លាក់​ពី​សមត្ថកិច្ច​ប្រាប់​ពី​ដើម​ហេតុ​នៃ​ជម្លោះ​ហឹង្សា​ថា​កើត​ឡើង​បណ្តាលមកពី​មូលហេតុ​អ្វី និង​មាន​មនុស្ស​រងរបួស​ដែរ​ឬ​យ៉ាងណា​នៅឡើយ ដោយសារ​តែ​ការស្រាវជ្រាវ​កំពុង​ធ្វើ​បន្ត ហើយ​ថា​ករណី​នេះ​ប៉ូលីស​នឹង​ដោះស្រាយ​តាម​ផ្លូវច្បាប់​ដោយ​អនុវត្តន៍​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍​ទោជួន ណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត ក៍​ដូចជា​ឯកឧត្តម​យន្ត មីន​ប្រធាន​គណបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ដែល​កំណត់​វិធានការ​ច្បាស់លាស់​ថា ជនបរទេស​ដែល​ចូល​មក​ធ្វើការ​ឬ​ស្នាក់នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ត្រឹមត្រូវ​គោរព​ច្បាប់​កម្ពុជា អជ្ញាធរ​លើកទឹកចិត្ត​និង​ការពារ ប៉ុន្តែ​ជន​បរទេស​រូប​ណា​ដែល​ល្មើស​ច្បាប់​នឹង​ត្រូវ​ផ្តន្ទាទោស​មិន​លើកលែង​ឡើយ​៕​ ដោយ​ ៖ ​ស្រីនាថ​

 

spot_img
×