Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​បា​ឡែន​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាលឲ្យ​ស្លាប់​មនុស្ស ២ នាក់ និង​របួស​ស្រាល​មនុស្ស ២ នាក់​

spot_img

​ក្រចេះ ៖ រថយន្ត​បា​ឡែន​មួយគ្រឿង បាន​រេ​ចង្កូត​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាលឲ្យ​ស្លាប់​មនុស្ស ២ នាក់ និង​របួស​ស្រាល​មនុស្ស ២ នាក់ ។ ឧបទ្ទវហេតុ​ខាងលើ​បាន កើតឡើង​នៅ​រសៀល​ថ្ងៃទី ៣ ខែ​មេសា ឆ្នាំ ២០១៩ ស្ថិត​នៅលើ​ផ្លូវជាតិ​លេខ ៧ ចន្លោះ​បង្គោលគីឡូម៉ែត្រ លេខ 375-376 ត្រង់​ចំណុច​ភូមិ​អូរ​តាណឹង​ឃុំ​ក្បាលដំរី ស្រុក សំបូរ ខេត្ត​ក្រចេះ ។​

​មន្ត្រី​នគរបាល​ចរាច​រណ៍​ខេត្តក្រចេះ បានឲ្យដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​កា​ម៉ា​រី​បា​ឡែន ពាក់​ស្លាក​លេខ​ភ្នំពេញ 2AR-5893 ជិះ​គ្នា​បួន​នាក់ ធ្វើ ដំណើរ​ពី​ត្បូង​ទៅ​ជើងពេល​មក​ដល់​កន្លែង កើតហេតុ​បាន​រេ​ចង្កូត​បុក​ចូល​ផ្ទះ​ប្រជាពលរដ្ឋ​បណ្តាលឲ្យ​ស្លាប់​២​នាក់ និង របួសស្រាល ២ នាក់ ។​

​ប្រភព​ដដែល​បន្តថា ចំពោះ​ជនរងគ្រោះ និង​សាកសព សមត្ថកិច្ច​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​បញ្ជូន​អ្នករបួស​ទៅ​មន្ទីរពេទ្យ ចំណែក​សាកសព​រង់ចាំ​ក្រុមគ្រួសា​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​ ​ដោយ ​៖ ​កូឡាប​

spot_img
×