Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃោរឃៅ​ខ្លាំងណាស់ កាត់​ក្បាលមនុស្ស ២​នាក់ យក​ក្បាល​ទៅ​បាត់ មិនទាន់​ដឹង​ថា​រឿង​អ្វី​

spot_img

​កំពង់ចាម​ ៖ ​លោក​គួច ចំរើន អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែង​តាមរយៈ​ហ្វេ​សប៊ុក​នៅ​ថ្ងៃ​ទី​៣​មេសា​នេះ​ថា ឃោរឃៅ​ខ្លាំងណាស់ កាត់​ក្បាលមនុស្ស ២​នាក់ យក​ក្បាល​ទៅ​បាត់ មិនទាន់​ដឹង​ថា​រឿង​អ្វី ។ មីង​ម្នាក់​ឈ្មោះ ពូ អូន អាយុ ៦៥​ឆ្នាំ និង​ចៅស្រី​គាត់​ម្នាក់​ឈ្មោះ ខេង សាវឿន អាយុ ៦​ឆ្នាំ នៅ​ភូមិ ទួល​ថ្ម ឃុំ​ថ្ម​ពូន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ត្រូវ​ឃាតករ សំលាប់​កាត់​ក្បាល​ចោល​ដងខ្លួន​នៅ​ក្រោយ​ផ្ទះ ចំងាយ ៣៥០​ម៉ែត្រ កាលពី​យប់​ថ្ងៃ ០២-០៤-១៩​។​

​សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃទី​០៣ ខែ​មេសា ឆ្នាំ​២០១៩​នេះ ប៉ុស្តិ៍​រដ្ឋបាល​ថ្ម​ពូន បានទទួល​ព័ត៌មាន​ពី​ឈ្មោះ ដើង ថន ភេទ​ស្រី អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​ត្រពាំង​បឹង ឃុំ​ថ្ម​ពូន​ថា បាន​បាត់​ម្តាយ​ឈ្មោះ ពូ អូន អាយុ​៦៥​ឆ្នាំ និង​ក្មួយ​ស្រី​បង្កើត​ឈ្មោះ ខេង សាវឿន អាយុ​៦​ឆ្នាំ បាន​បាត់​ចេញពីផ្ទះ នៅ​ពេល​ព្រឹក​មិនដឹង​ចេញពី​កន្លែង​ណា ហើយ​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ជួយ​ធ្វើ​ការស្រាវជ្រាវ​។​
​បន្ទាប់ពី​ទទួល​បណ្ដឹង​ផ្ទាល់មាត់ និង​សំណូមពរ​របស់​គាត់​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​ថ្ម​ពូន បាន​សហការ​ជាមួយ​ក្រុម​គ្រួសារ​ជនរងគ្រោះ ធ្វើការ​ស្រាវជ្រាវ​រុករក ឃើញ​សាកសព​ជនរងគ្រោះ​ទាំង​ពីរ​នាក់​ ​នៅក្នុង​ព្រៃ​ខាងត្បូង​ផ្ទះ​ជនរងគ្រោះ ចម្ងាយ​ប្រហែល​៣៥០​ម៉ែត្រ ដោយ​សាកសព​នៅ​បែក​ពី​គ្នា​គ្មាន​ក្បាល​ទាំង​។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀតថា ករណី​ខាងលើ​នេះ ជនសង្ស័យ​មិនទាន់​កំណត់​អត្តសញ្ញាណ​បាន​ឡើយ​ទេ ខណៈ​កម្លាំង​នគរបាល​ជំនាញ កំពុង​បន្ត​ធ្វើ​ការស៊ើបអង្កេត​ស្រាវជ្រាវ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​ ​ដោយ​៖​កូឡាប​

 

spot_img
×