Saturday, May 11, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនជាតិ​ឥណ្ឌា ចំនួន​១២​នាក់ ទៅ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៍

spot_img

​ភ្នំពេញ​ ៖ ​នៅ​ថ្ងៃ​ទី​០៣ ខែ​មេសា ឆ្នាំ ២០១៩ វេលា​ម៉ោង​១៤ និង​៣០​នាទី​រសៀល ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ផែនកា​រងារ​​អន្តោប្រវេសន៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក សរ សំណាង ជា​ស្នងការរង​ទទួល​ផែនកា​រងារ​អន្តោប្រវេសន៍ បាន​ចុះ​សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌ​ដូនពេញ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ផ្សារ​ថ្មី​២ មាន​ការដឹកនាំ​ដោយ ឧត្តមសេនីយ៍ទោ ហាស់ សុត្ថា ជា​អនុប្រធាននាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី លោក សិន វីរៈ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក ង៉ែត សារ៉េត ក្រឡាបញ្ជី ចុះ​ត្រួតពិនិត្យ និង​ឃាត់ខ្លួន ជនបរទេស ស្ថិតនៅ ផ្ទះ​លេខ​២៧ ផ្លូវ​លេខ​៨១ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ ជា​លទ្ធផល​៖ ពិនិត្យ​រកឃើញ ជនជាតិ​ឥណ្ឌា សរុប​ចំនួន​១២​នាក់​ប្រុស​( ០៦​នាក់​ត្រូវបាន​ដកហូត​លិខិតឆ្លងដែន​ពាក់ព័ន្ធ​គ្មាន​ប័ណ្ណ​ការងារ និង​០៦​នាក់​ទៀត​គ្មាន​លិខិត​ឆ្លងដែន ត្រូវបាន​ឃាត់ខ្លួន​និង​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៏ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​)៕​ ​ដោយ​ ៖​ កូឡាប​

      

spot_img
×