Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការខេត្ត​កណ្តាល ចេញ​ដីកា​ឃុំខ្លួន​តៃកុង​រថយន្ដ​ដឹក​ដី​បើក​បុក​ក្មេងប្រុស​ម្នាក់​ស្លាប់​

spot_img

ខេត្ត​កណ្តាល ៖ លោក សាយ សម្ភស្ស​សេរី ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​តៃកុង​ឡាន​ដឹក​ដី​ម្នាក់​ដាក់​ពន្ធនាគារ​បណ្តោះ​អាសន្ន​ពីបទ “​បើកបរ​ដោយ​ធ្វេសប្រហែស​ខ្ជីខ្ជារ មិន​ប្រុងប្រយ័ត្ន បណ្តាលឲ្យ​ស្លាប់​អ្នកដទៃ​” ប្រព្រឹត្ត​នៅ​ភូមិ​ឫស្សី​ស្រុក ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល កាលពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៣​និង​០៥ នាទី តាម​មាត្រា​៨៥ ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ។​

​បុរស​ម្នាក់​នោះ​បើករថយន្ត​បុក​ក្មេងប្រុស​ម្នាក់​ស្លាប់ ដោយសារ​ក្មេងប្រុស​កំពុង​ជិះ​កង់ ត្រូវ​ម៉ូតូ​មួយគ្រឿង​ទៀត​ជិះ​មក​ពី​ក្រោយ ទះ​ប្រឡែង​លេង​ធ្វើ​ឲ្យ​ក្មេងប្រុស​រងគ្រោះ​ទាក់​ដៃ​ម៉ូតូ ដួល​ចៃដន្យ ត្រូវ​វ​រថយន្ត​មក​ពី​ក្រោយ បុក​ស្លាប់​នោះ នៅ​ល្ងាច​ថ្ងៃទី​២ ខែ​មេសា ឆ្នាំ​២០១៩​។​

​ជនជាប់ចោទ​មានឈ្មោះ រឿន អ៊ុនតាក់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ជនរងគ្រោះ​ឈ្មោះ​ឆាយ ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឫស្សីស្រុក ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។​

​នគរបាល​ចរាចរណ៍​ស្រុក​កៀនស្វាយ​បានឲ្យដឹងថា​៖ នៅ​ថ្ងៃ​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើនេះ មាន​ក្មេង​ជិះ​កង់ ពណ៌​ក្រហម ប្រភេទ​ស្រី ឈ្មោះ​ឆាយ ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ ដែល​ជិះ​ពី​កើត​ទៅ​លិច (​ស្អាង​ទៅ​ភ្នំពេញ​) ។​

ពេល​មកដល់​កន្លែងកើតហេតុ មាន ម៉ូតូ ម៉ាក​HONDA DREAM 125 ពណ៏​ខ្មៅ ពាក់​ផ្លាកលេខ កំពត​1C-1615 បើកបរ​ដោយ​ឈ្មោះ ហ៊ឹម រតនា ភេទ ប្រុស អាយុ​១៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ ភូមិ​ឫស្សី​ស្រុក ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ដែល​បើក​មក​ពី​ក្រោយ​មាន​ទិសដៅ​ស្របគ្នា បាន​មក​ទះ​ប្រឡែង​លេង បាន​ទាក់​ដែចង្កូត ដួល​កង់​ខ្ទាតចូល​ខាងស្តាំ ចំណែក​ម៉ូតូ​រេ​ចង្កូត​ទៅ​ខាងឆ្វេង ស្រប​ពេល​មាន​រថយន្ត​មួយគ្រឿង​ម៉ាក​Nissan ពណ៍​ខៀវ ប្រភទ​បែន ពាក់​ផ្លាកលេខ ចង្កូត​ស្តាំ PP 2451 អ្នកបើកបរ​ដោយ ឈ្មោះ​រឿន អ៊ុនតាក់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​បើ​កមាន​ទី​សដៅ​ស្របគ្នា ក៏​បុក​ម៉ូតូ​នោះ​បណ្តាល​ឲ្យ ស្លាប់ អ្នកបើកបរ​ម៉ូតូ ឈ្មោះ ហ៊ឹម រតនា នៅ​កន្លែងកើតហេតុ បាន​ប្រគល់​ឲ្យ​គ្រួសារយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី អ្នកជិះ​កង់​រងរបួស​ធ្ងន់ បញ្ញូន​ទៅ​ព្យាបាលគ​ន្ធ​បុ​ប្ផា ម៉ូតូ​ខូច​ស្រាល និង រថយន្ត​ខូច​ស្រាល កង់ យក​មក​រក្សាទុក​ជា​ភ័ត្តុតាង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ។​

​ចំណែក​អ្នកបើករថយន្ត​ត្រូវបាន​ឃាត់ខ្លួន ។ ចំពោះ​ករណី​គ្រោះថ្នាក់​ខាងលើ​បណ្តាលមកពី អ្នកបើកបរ​រថយន្ត ធ្វេសប្រហែស​ខ្ជីខ្ជារ មិន​បាន​ពិនិត្យ​ស្ថានភាព ផ្លួវ​ខាង​មុខ​មាន​ឧបសគ្គ ៕​ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×