Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍ ក្នុងឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី និង​កុំ​ដំឡើង​ថ្លៃ​ឈ្នួល​រថយន្ត​តាក់ស៊ី​

spot_img

​ភ្នំពេញ ​៖ សេចក្តីអំពាវនាវ​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាច​រណ៍ផ្លូវ​គោក ស្តី​ពី​ការបង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៩ ខាងមុខនេះ ។​

​គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​សំដែង​នូវ​ការកោតសរសើរ​ដោយ​ក្តី មោទនៈ​ច្រើន​លើសលប់​ដែលមាន​ឆន្ទៈ​ក្នុង​ការចូលរួម​គោរព​និង​អនុវត្ត​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​យ៉ាង​ផុលផុស​ក្នុង​ពេល​ធ្វើ​ចរាចរណ៍​រួមចំណែក​ក្នុង​ការកាត់បន្ថយ​ការ​បាត់បង់​ជីវិត​រង​របួស​និង​ការខូចខាត​ទ្រព្យសម្បត្តិ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នា​ពេលកន្លងមក​។​ប៉ុន្តែ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​តែ​ជា​បញ្ហា​ប្រឈម​ចំពោះ​មុខ​និង​យូរអង្វែង​ដែល​អាច​កើតឡើង​ភ្លាម​ភ្លាម​។​ក្នុងករណី​អ្នកប្រើប្រាស់​ផ្លូវ​មាន​ការធ្វេសប្រហែស​រឺ​ខ្ជីខ្ជា ជា​មិន​គោរព​ច្បាប់​។​

​ក្នុងឱកាស​ពិធី​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នាពេល​ខាងមុខ​នេះ​យានយន្ត​ធ្វើចរាចរ​នឹង​មាន​កំណើន​កើនឡើង​ខ្ពស់​ខុស​ប្រក្រតី​ដែល​អាច​មាន​កំណើន​គ្រោះថ្នាក់​ចរាចរណ៍​ឬ​ការកកស្ទះ​ចរាច​រណ៍​ដូច​ក្នុង​ពិធីបុណ្យ​នានា​កន្លង​ទៅ​ដែរ​។ ដើម្បី​បង្ការ​និង​ទប់ស្កាត់​គ្រោះ​ថ្នាក់​​ចរាចរណ៍​ផ្លូវគោក​ក្នុង​ឱកាស​ពិធី​នេះ​គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សូម​ធ្វើការ​អំពាវនាវ​ដល់​សាធារណ​ជន​ជា​អ្នកប្រើប្រាស់​ផ្លូវ​ដូចខាងក្រោម​៖​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជានិច្ច​ពិសេស​ត្រូវ​ត្រួតពិនិត្យ​កង់​ចង្កូត​ហ្វ្រាំង​ភ្លើង​បំភ្លឺ​ជាដើម​។ សូម​កុំ​ផ្ទុក​អ្នកដំណើរ​ឬ​ទំនិញ​លើស​កំណត់​។ ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ​ឬ​ដឹក​កម្មករ​មិនត្រូវ​ផ្ទុក​អ្នកដំណើរ​ឬ​កម្មករ​លើក​ដំបូង​និង​សូម​មេត្តា​កុំ​ដំឡើងថ្លៃ​ធ្វើដំណើរ​ក្នុងឱកាស​នេះ​។ ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច​ក្នុង​ពេល​ធ្វើដំណើរ​តាម​ទោចក្រយានយន្ត​ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ជានិច្ច​។ ក្នុង​ពេល​ធ្វើដំណើរ​តាម​រថយន្ដ​ត្រូវ​គោរព​សិទ្ធិ​អាទិភាព​គោរព​សញ្ញា​ចរាចរណ៍​និង​ប្រកាន់​ស្តាំ​ជានិច្ច​។ មិន​ត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​ជា​ដាច់ខាត​មិន​ត្រូវ​បត់​ឬ​វា​ជែក​ក្នុង​ភាព​ប្រថុយប្រថាន​ឬ​ធ្វេសប្រហែស​។ មិន​ត្រូវ​បើកបរ​ក្នុងស្ថានភាព​ងងុយដេក​ជា​ដាច់​​ខាត​និង​ត្រូវមាន​អ្នកបើកបរ​បម្រុង​សម្រាប់​ប្ដូរ​វេន​។​ត្រូវ​បើកបរ​ក្នុង​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច​ប្រកប​ដោយ​សីលធម៌​យោគយល់​អធ្យាស្រ័យ និង​ហាម​ការ​បាចទឹក​លើ​អ្នកដំណើរ​តាម​ដងផ្លូវ​៕​ ​ដោយ​ ៖ ​កូឡាប​

spot_img
×