Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ព្រមាន​តួ​ក​គី​ថា គម្រោង​ទិញ​ប្រព័ន្ធ​មី​ស៊ី​លពី​រុស្សី អាច​នឹង​គ្រោះថ្នាក់​ដល់​អង្គការ​ណា​តូ​

spot_img

​អនុ​ប្រធានាធិបតី​អា​មេ​រិច លោក Mike Pence បាន​ធ្វើ​ការព្រមាន​ប្រឆាំង​នឹង​គម្រោង​របស់​ប្រទេស​តួ​ក​គី ក្នុង​ការទិញ​ប្រព័ន្ធ​មី​ស៊ី​ល S-400 ពី​ប្រទេស​រុស្ស​។ ការព្រមាន​នោះ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពេល​រដ្ឋមន្ត្រី​ការបរទេស​តួ​ក​កី បាន​និយាយ​ការទទួលយក​ប្រព័ន្ធ​មី​ស៊ី​របស់​រុស្សី​បាន​ព្រមព្រៀង​រួចហើយ​។​

​លោក Mike Pence បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​អង្គការ​ណា​តូ (NATO) កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា “​ពួក​យើង​ត្រូវ​បញ្ជាក់​ឲ្យ​ច្បាស់​ថា ពួក​យើង​នឹង​មិន​អាច​ទ្រាំ​ទៀតឡើយ ខណៈ​ដែល​សម្ព័ន្ធមិត្តរ​បស់​ណា​តូ ទិញ​អាវុធ​ពី​សត្រូវ​របស់​យើង​។ អាវុធ​ដែល​គំរាមកំហែង​ដល់​សម្ព័ន្ធ​ពួកយើង​”​។​

​លោក​ថ្លែងថា “​ការទិញ​ប្រព័ន្ធ​មី​ស៊ី​ល​ប្រឆាំង​យន្តហោះ​ចំបាំង​របស់​តួ​ក​កី​ក្នុងតម្លៃ ២,៥​ពាន់​លាន​ដុល្លា អាច​ធ្វើឲ្យ​មាន​គ្រោះថ្នាក់​ដល់​អង្គការ​ណា​តូ និង​កម្លាំង​សម្ព័ន្ធមិត្ត​”​។ តួ​ក​គី​អាច​នឹង​ប្រឈម​នឹង​ការលំបាក​ចំពោះ​សកម្មភាព​របស់​ខ្លួន​។​

​ថ្លែង​មុន​ប៉ុន្មាន​ម៉ោង​នៅក្នុង​កិច្ចប្រជុំ​កំពូល​ណា​តូច​ដូចគ្នា រដ្ឋមន្ត្រីការបរទេស​តួ​ក​គី លោក Mevlüt Çavuşoğlu បាន​ហៅ​ការ​ទទួល​យក​​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​រុស្សី​ថា​បាន​ព្រមព្រៀង​គ្នា​រួចហើយ​។​

​លោក​ថ្លែងថា “​កិច្ចព្រមព្រៀង​ទិញ​ប្រព័ន្ធ S-400 បាន​ធ្វើ​រួចរាល់ ហើយ​ពួក​យើង​នឹង​មិន​ដកថយ​វិញ​នោះ​ទេ​”​។​

​សូមបញ្ជាក់​ថា មន្ត្រី​អា​មេ​រិច​ធ្លាប់​ព្រមាន​ជា​យូរណាស់​មក​ហើយ​ថា ប្រទេស​តួ​ក​គី​នឹង​មិន​អាច​អនុញ្ញាតិ​ឲ្យ​ទិញ​យន្តហោះ​បំបាំងកាយ​ប្រភេទ F-35 ពី​អា​មេ​រិច​ឡើយ ប្រសិន​ជា​តួ​ក​គី​នៅតែ​ទិញ​ប្រព័ន្ធ​មី​ស៊ី​លពី​រុស្សី​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN

spot_img
×