Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូលរួម​គោរព​ច្បាប់​ទាំងអស់​គ្នា ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ចរាចរណ៍​

spot_img

​កំពង់ស្ពឺ​ ៖​ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៥​រោច ខែ​ផល្គុន ឆ្នាំច​សំរិទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០១៩ លោក វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​ជា​ប្រធាន​អនុសាខា​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍ ។​

​លោក វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​មានប្រសាសន៍ថា កា​រៀបចំ​យុទ្ធនាការ​សុវត្ថិភាព​ចរាច​រណ៍​ផ្លូវគោក​នាពេលនេះ គឺ​ដើម្បី​ជាការ​បំផុសស្មារតី​ដល់​អ្នក​ប្រើប្រាស់​លើ​ផ្លូវ​ទាំងអស់ ជាពិសេស​អ្នកបើកបរ​ទោចក្រយានយន្ត​ត្រូវមាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ពេល​បើកបរ ត្រូវ​គោរព​ច្បាប់​ចរាចរ​អោយបាន​ខ្ចប់​ខ្ជួន ពិសេស​ផ្សព្វផ្សាយ​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​អោយ​ច្បាស់​អំពី​ផលប្រយោជន៍​នៃ​ការប្រើប្រាស់​មួកសុវត្ថិភាព ។​

​ពិធី​នេះ​ដែរ​ក៏​មាន​ការរៀបចំ​យុទ្ធនាការ​ជិះ​ម៉ូតូ​ពាក់មួក​សុវត្ថិភាព ជា​ក្បួន​ដង្ហែរ​តាម​ដងផ្លូវ ដើម្បី​លើកកម្ពស់​ការចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ម៉ឺងម៉ាត់ ដោយ​មាន​ការចូលរួម​ពី​មន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋ ក្នុង​គោលបំណង​កាត់បន្ថយ​នូវ​ការគ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតមានឡើង និង​ស្រប​តាម​ពាក្យស្លោក ” ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​” និង​ពាក្យស្លោក “​មួកសុវត្ថិភាព​មួយ ជួយ​ជីវិត​មនុស្ស​បាន​មួយ​នាក់ ” ៕​ ដោយ​៖កូឡាប

 

spot_img
×