Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ទៅ​ពិនិត្យមើល​ក្មេងស្រី​យិន​មា​ណា ដល់​ពន្ធនាគារ​រាជធានីភ្នំពេញ លោក​ពេជ្រ​ស្រស់ ច្រាន​ចោល​ការចោទប្រកាន់​របស់​ ​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​

spot_img

​ភ្នំពេញ​ ៖ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់​យោបល់​នៅ​ថ្ងៃ​ទី 4 ខែ​មេសា​ឆ្នាំ 2019 បាន​សរសេរ​លើ​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​លោកថា ខ្ញុំ​សូម​បដិសេធ​ចំពោះ​លោក នុត ស​វនា​​ជា​អ្នកនាំពាក្យ នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​​ដែល​បាន​ចោទ​មក​លើ​រូប​ខ្ញុំ​ថា​ចង់​បាន​ប្រជា​ប្រិយភាព​អំពី​ការចុះ​តាមដាន​មើល​ការអនុវត្ត​​ច្បាប់​នៅ​ពន្ធនាគារ ( PJ ) កាល​ពី​ម្សិលមិញ​​ចំពោះ​ករណី​ជន​ត្រូវ​ចោទ​ឈ្មោះ យិន ម៉ា​ណា​ ​ហើយ​ខ្ញុំ​សូម​ជម្រាប​ទៅ​លោក នុត ស​វនា វិញ​ ។ សូម​លោក​ចំណាយ​ពេល​ទៅ​អាន​ព្រះរាជក្រឹត្យ​​ស្តី​អំពី​ការប្រព្រឹត្តទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​ និង​ផ្តល់​យោបល់​ត្រង់​មាត្រា ១០ ១៤ និង​១៥ ដើម្បី​​ឲ្យ​លោក​យល់​ពី​សកម្មភាព​ការងារ​របស់​យើងខ្ញុំ​ ​ហើយ​ម្យ៉ាងវិញទៀត​ខ្ញុំ​ចុះ​ទៅ​មិន​បាន​មួលបង្កាច់​ ​ឬ​ចោទប្រកាន់​ណាមួយ​ដល់​ស្ថាប័ន​ពន្ធនាគារ​​នោះ​​ឡើយ ​គឺ​ខ្ញុំ​បាន​និយាយ​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ជួប​ជាក់ស្តែង​ ​និង​ឆ្លុះបញ្ចាំង​នូវ​អ្វី​ដែល​ជា​ការពិត​តែប៉ុណ្ណោះ​។​

​លោក​បន្ថែមថា​ ក្នុងន័យ​នេះ​សូម​លោក នុត ស​វនា រៀន​ធ្វើ​ការងារ​ឲ្យ​​មាន​ភាពចាស់ទុំ​បន្តិច ដើម្បី​ជៀសវាង​ការប្រើ​អារម្មណ៍​​ផ្ទាល់ខ្លួន​ចោទ​គេ​ទាំង​មិនមែន​ជា​ការពិត ហើយ​ខ្ញុំ​ក៏​​សូម​បញ្ជាក់​ទៅ​លោក នុត វ​សនា វិញ​ថា ចំពោះ​ប្រជា​​ប្រិយភាព​របស់ខ្ញុំ ពេជ្រ ស្រស់ គឺ​មាន​ហូ​ហៀរ​ហើយ​​មិន​ចាំបាច់​ទៅ​ឆ្លៀត​ឱកាស​រឿង​ដែល​គេ​កំពុង​មាន​ទុក្ខ​​នោះទេ​។ ដូច្នេះ សូម​បងប្អូន​ជនរួមជាតិ​កុំ​យល់ច្រឡំ​ជុំ​​វិញ​ការ​លើកឡើង​របស់​លោក នុត វ​សនា ថា​ខ្ញុំ​ចុះទៅ​ពិនិត្យ​ការអនុវត្ត​ច្បាប់​គឺជា​ការចង់បាន​ប្រជាប្រិយភាព​​នោះ​អី ផ្ទុយ​ទៅ​វិញ​គឺ​ខ្ញុំ​មាន​ភារកិច្ច​ចុះ​តាមដាន​នូវ​ការ​​អនុវត្ត​ច្បាប់​ស្រប​តាម​ព្រះរាជក្រឹត្យ និង​តាម​តម្រុយ​។​

​សូមបញ្ជាក់​ថា​លោក​ពេជ្រ​ស្រស់​កាលពី​ថ្ងៃ​ទី 3 ខែ​មេសា​ឆ្នាំ 2018 រួម​ជាមួយនឹង​សហការី​បាន​ទៅ​ពិនិត្យមើល​ក្មេងស្រី​ យិន
​មា​ណា ​ដែលជា​អ្នកបើក​រថយន្ត​បុក​និស្សិត​ស្រី​ម្នាក់​ស្លាប់​ខណៈ​ដែល​យិនា​ណា​ដែល​មាន​អាយុ 16 ឆ្នាំ​កំពុង​ជាប់​ឃុំ​នៅក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ​តាម​អំណាច​ដីកា​តុលាការ​រាជធានី​ភ្នំពេញ​។ បើ​តាម​លោក​ពេជ្រ​ស្រស់​ដើរ​ទៅ​ពិនិត្យ​នោះ​ដើម្បី​អាច​ដឹង​ជាក់ស្តែង​និង​បំភ្លឺ​ជូន​សាធារណជន​ដែល​បាន​ទម្លាយ​រឿង​ថា​ក្មេង​ស្រី​យិន​មា​ណា មិន​បាន​នៅក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ប៉ុន្តែ ក្រោយ​ពេល​លោក​ទៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ​បាន​ជួប​ក្មេងស្រី​យិន​មា​ណា នោះ​ពិតជា​នៅក្នុង​ពន្ធនាគារ​រាជធានី​ភ្នំពេញ​ពិតមែន​។​

​លោក​ពេជ្រ​ស្រស់​បាន​ចេញ​សារ​ឆ្លើយតប​បែប​នេះ​បន្ទាប់ពី​លោក​នុត​ស​វនា ដែល​ជា​អ្នកនាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ដែល​ថ្លែង​ការសោកស្ដាយ​ប្រាប់​កាសែត​បោះពុម្ព​មួយ​នៅក្នុង​ស្រុក​ថា​ការគិត​មិនល្អ​ចំពោះ​អង្គភាព​អគ្គនាយក​ពន្ធនាគារ​ព្រោះ​តែ​ព័ត៌មាន​មិន​ពិត​ប្រភព​មិន​ច្បាស់លាស់​បែបនេះ​គឺជា​ការ​មិន​ត្រឹមត្រូវ​និង​បន្ដ​ផ្ដល់​សេចក្តីទុកចិត្ត​ដល់​អង្គភាព​របស់​លោក​។​ លោក​ថា​ជា​រឿង​អកុសល​តែ​ដែល​គាត់​គិត​មិន​ល្អ​ពី​អង្គភាព​យើងខ្ញុំ​​ពាក្យ​ចចាមអារ៉ាម​ចេះ​តែ​លើក​ឡើង​អីចេះ​អីចុះ​តាម​អារម្មណ៍​របស់​ខ្លួន​ហើយ​នាំគ្នា​ទៅ​ឈូឆរ​អត់​ទុកចិត្ត​សមត្ថកិច្ច​តើ​វា​យ៉ាង​ម៉េច​។​អ្នកណា​គេ​ថា​ទៅ​លែង​ឆៅៗ​យ៉ាងម៉េច​តុលាការ​បញ្ជា​ឱ្យ​ឃុំខ្លួន​អាហ្នឹង​គេ​កុំ​ហើយ​គេ​អនុវត្តតាម​សាលដីកា​តាម​បញ្ជា​ពី​តុលាការ​មក​ហើយ​។​ដល់​តែ​អញ្ចឹង​ខ្ញុំ​មិន​ដឹង​និយាយ​យ៉ាងម៉េច​ដែរ​ប្រហែលជា​គាត់​ចង់​យក​ប្រជាប្រិយភាព​ខ្លួនឯង​ទេ​អី​ព្រោះតែ​ឃើញ​ព្រឹត្តិការណ៍​នេះ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ពី​សាធារណជន​យើងខ្ញុំ​ខំ​បំភ្លឺ​ហើយ​ថា​មិន​មាន​អី​កើតឡើង​ដូច​ពាក្យ​ច​ចាម​អារាម​មួយចំនួន​នោះ​ទេ​។ ទាក់ទង​នឹង​ការចុះពិនិត្យ​ស្ថានភាព​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ លោក​ពេជ្រ​ស្រស់​នេះ ទើប​លោក​នុត​ស​វនា​ថ្លែងថា ក្នុងនាម​ជា​មន្ត្រី​សាធារណ​មិនគួរ​ទៅ​ទុក​ចិត្ត​ជឿ​លើ​ពាក្យ​ចចាមអារ៉ាម​ដែល​ប្រភព​មិន​ច្បាស់លាស់​ហើយ​បែរជា​មិន​ទុកចិត្ត​សមត្ថកិច្ច​បែប​នេះ​ទេ​។​សាធារណជន​កុំ​ចេះ​តែ​ចាញ់បោក​ពាក្យ​ចចាមអារ៉ាម​ប្រភព​មិន​ច្បាស់លាស់​។ អ្នក​ចេះ​តែ​ជឿ​យើង​បកស្រាយ​មាន​ហេតុផល​គាត់​មិន​ស្ដប់​ខ្ញុំ​អស់​តម្រិះ​ដែរដ​ល់​ពេល​អញ្ចឹង​យើង​អនុញ្ញាត​ទៅ​ឲ្យ​ថត​រូបជន​ត្រូវ​ចោទ​នៅក្នុង​ពន្ធនាគារ​យកទៅ​បង្ហាញ​សាធារណជន​យ៉ាងម៉េច​យកមុខយកមាត់​គ្នា​អនាគត​ទៅជា​យ៉ាងម៉េច​ដែរ​បើ​គ្នា​មិន​ទាន់​កាត់ទោស​ផង​ម្នាក់ៗ អត់​គិត​ច្បាប់តេី​ខ្ញុំ​អត់​យល់​ទេ​ដល់​ពេល​អញ្ចឹងពេក​ទៅ​៕​ ​ដោយ ​៖ ​កូឡាប​

spot_img
×