Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការសហប្រជាជាតិ​ហៅ​ច្បាប់​ប្រឆាំង​ការ​រួមភេទ​ដូចគ្នា របស់​ប្រ៊ុយណេ​ថា ជា​ការរំលោភ​សិទ្ធិមនុស្ស​ច្បាស់ក្រឡែត​

spot_img

​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres នៅ​ថ្ងៃ​ពុធ​ម្សិលម៉ិញ​បានធ្វើការ​​រិះគន់​លើ​ច្បាប់​អ៊ីស្លាម​របស់​ប្រទេស​ប្រ៊ុយណេ ដែល​ដាក់​ទោសទណ្ឌ​ប្រហារជីវិត​ដោយ​គប់​នឹង​ដុំថ្ម ចំពោះ​ការ​រួមភេទ​ដូចគ្នា និង​អំពើ​ផិត​ក្បត់ ហើយ​លោក​បាន​ហៅ​ច្បាប់​នោះ​ថា ជា​ការរំលោភ​សិទ្ធិមនុស្ស​យ៉ាង​ច្បាស់​។​

​ច្បាប់​ព្រហ្មទណ្ឌ​ថ្មី​របស់​ប្រ៊ុយណេ​បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ពុធ ទោះបី​មាន​ការរិះគន់​ជា​សកលលោក​ពី​សំណាក់​អ្នកនយោបាយ ក្រុម​អង្គការ​សិទ្ធិមនុស្ស និង​មនុស្ស​ល្បីៗ​ជា​ច្រើនក្តី​។​

​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​លោក Stephane Dujarric បាន​ថ្លែងថា ប្រធាន​អង្គការ​សហប្រជាជាតិ​ប្រឆាំង​ដាច់ខាត​ចំពោះ​គ្រប់​ទម្រង់​នៃ​ការដាក់ទណ្ឌកម្ម​ដ៏​ឃោរឃៅ​។​

​អ្នកនាំពាក្យ​ដដែល​បញ្ជាក់​ថា “​ប្រធាន​អង្គការ​សហប្រជាជាតិ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​ការការពារ សិទ្ធិមនុស្ស​ចំពោះ​មនុស្ស​ទាំងអស់​ដែល​អាច​ឲ្យ​ពួក​គេ​ចង់​នៅ​ជាមួយ​នរណា​ដែល​ពួក​គេ​ចង់ និង​ស្រឡាញ់​នរណា​ដែល​ពួក​គេ​ចង់​ស្រឡាញ់​”​។​

​ច្បាប់​ថ្មី​របស់​ប្រ៊ុយណេ​បាន​កំណត់​ដាក់ទោស​ប្រហារជីវិត​ដោយ​គប់​នឹង​ដុំថ្ម ចំពោះ​ការ​រួមភេទ​រវាង​បុរស និង​បុរស ហើយ​សម្រាប់​ការ​រួមភេទ​រវាង​ស្ត្រី និង​ស្ត្រី​វិញ ពួកគេ​អាច​ប្រឈម​នឹង​ការ​វាយ ៤០​រំពាត់ ឬ​ក៏​ប្រឈម​នឹង​ទោស​ជាប់គុក ១០​ឆ្នាំ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ Channelnewsasia​

spot_img
×