Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូត​ជប៉ុន ស្នើ​ឲ្យ​អ្នកដំណើរ ធ្វើដំណើរ​ក៏ដោយ​សុវត្ថិភាព​ ខណៈ​អ្នកជិះ​ម៉ូតូ​ជា​ច្រើន​បាន​ដួលលើ​ស្ពាន​ជ្រោយចង្វា​

spot_img

​ភ្នំពេញ​ ៖ ​ស្របពេល​ដែល​ស្ពាន​ជ្រោយចង្វា​ទី​1 ដែល​គេ​ស្គាល់​ថា​ជា​ស្ពាន​មិត្តភាព​កម្ពុជា​ជប៉ុន ហើយ​ត្រូវបាន​ជួសជុល​និង​ដាក់ឲ្យ​ដំណើរការ​ឡើង​វិញ​កាលពី​ថ្ងៃ​ទី 3 ខែ​មេសា ក្រោម​អធិបតីភាព​សម្ដេច​នាយក​រដ្ឋមន្ត្រី និង​លោក​ឯកអគ្គរាជទូត​ជប៉ុន មក​នោះ​ឃើញ​មាន​បងប្អូន​ប្រជាពលរដ្ឋ ធ្វើដំណើរ​ដោយ​ម៉ូតូ​បាន​ជិះ​ខុស​គន្លង ធ្វើឲ្យ ដួល​រងរបួស​ដៃ​ជើង​ស្រាល​និង​ធ្ងន់​ផងដែរ​។​

​ជាមួយ​នឹង​ហេតុការណ៍​នេះ បន្ទាប់ពី​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​បាន​ផ្សាយ​ពី​ករណី​គ្រោះថ្នាក់​ដួល​ម៉ូតូ​លើ​ស្ពាន​ជ្រោយចង្វា ទី 1 នេះ ស្ថានទូត​ជប៉ុន​បាន​ចេញ​សារ​មួយ​យ៉ាង​មាន​អត្ថន័យ​បំផុត ជូន​ទៅ​ដល់​សាធារណជន ដែលមាន​ខ្លឹមសារ​ថា​ស្នើសុំ​ឲ្យ​អ្នកដំណើរ​ឆ្លងកាត់​ស្ពាន​ជ្រោយចង្វា​មិត្តភាព​កម្ពុជា​ជប៉ុន​ប្រកបដោយ​សុវត្ថិភាព​។​

​នៅ​ថ្ងៃ​ទី 4 ខែ​មេសា​ឆ្នាំ 2019 នេះ ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​សារ​មួយ​នៅ​លើ facebook ផ្លូវការ​របស់​ខ្លួន ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ថា “​សូម​ធ្វើ​ដំណើរ​ប្រកបដោយ​សុវត្ថិភាព​នៅលើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន ឬ​ស្ពាន​ជ្រោយចង្វា​ទី​១!”៕​ ​ដោយ ​៖ ​កូឡាប​

 

spot_img
×