Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​ត្រូវការ​ថវិកា​ប្រមាណ​ជា 300 លាន​ដុល្លារ​អាមេរិក​ដើម្បី​បោសសម្អាត​មីន ដែល​សង្ស័យ​ថា​មាន​កាក់សំណល់​ជាតិ​ផ្ទុះ ជិត 2 ពាន់​គីឡូម៉ែត្រ​ក្រឡា​

spot_img

​ភ្នំពេញ​ ៖ ​លោក​ទេសរដ្ឋមន្ត្រី​លី​ធុជ​បាន​ថ្លែងថា​គិត​ត្រឹម​ខែ​មករា​ឆ្នាំ 2019 កម្ពុជា​មាន​ផ្ទៃដី​សង្ស័យថា​មាន​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ប្រមាណ 1729 គីឡូម៉ែត្រ​ការ៉េ​ដែល​ត្រូវ​បន្ត​ធ្វើការ​បោសសម្អាត​ដោយ​ត្រូវការ​ថវិកា​ប្រមាណ ៣៥៤ លាន​ដុល្លារ​អាមេរិក​។​

​ថ្ងៃទី​៤​មេសា​នេះ​ជា​ថ្ងៃ​ទិវា​អន្តរជាតិ​យល់ដឹង​ពី​មីន ០៤ មេសា (4 APRIL, International Day of Mine Awareness) ដែល​ត្រូវបាន​ប្រកាស​ក្នុង​មហាសន្និបាត​របស់​អង្គការ​សហ ប្រជាជាតិ​កាលពី​ខែ​ធ្នូ​២០០៥​។ ទិវា​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ពី​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម និង​រាយការណ៍​ពី​វឌ្ឍនៈភាព និង​សភាព ការណ៍​ជុំវិញ​សកម្មភាព​មីន​នៅ​ទូទាំង​ពិភពលោក​។​

​នៅក្នុង​ឳ​កាស​ទិវា​អន្តរជាតិ​យល់ដឹង​ពី​មីន ដែល​រៀបចំឡើង​ដោយ​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន (ARMAC) លោក ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ចូលរួម​ជា​គណៈ​ធិបតី​ថ្លែង​សុន្ទរកថា និង​ចែករំលែក​បទពិសោធន៍ ពី​វិស័យ​សកម្មភាព​មីន និង​ការងារ​អប់រំ​យល់ដឹង​ពី​មីន​នៅ​កម្ពុជា ជូន​ដល់​បណ្តា​ស្ថានទូត​នានា និង​សិស្សានុសិស្ស​មកពី​តំបន់​អាស៊ាន រួមមាន កម្ពុជា ថៃ វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា ឡាវ សឹង្ហ​បូរី ប្រ៊ុយណេ ហ្វីលីពីន​។​

​បើ​តាម​ប្រសាសន៍​លោក​ទេសរដ្ឋមន្ត្រី​លី​ធុជ​បានឲ្យដឹង​ថា​ទិវា​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ពី​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​និង​ដើម្បី​រាយការណ៍​ពី​វឌ្ឍនភាព​និង​សភាពការណ៍​ជុំវិញ​សកម្មភាព​មាន​នៅ​ទូទាំង​ពិភពលោក​។ បន្ថែម​ពីលើ​នេះ​វា​អន្តរជាតិ​នេះ​ជា​រៀងរាល់ឆ្នាំ​ចាប់តាំងពី​ឆ្នាំ 1999 កម្ពុជា​បាន​ជ្រើស​យក​ថ្ងៃ​ទី 24 ខែ​កុម្ភៈ​ប្រារព្ធ​ទិវា​ជាតិ​យល់ដឹង​ពី​មីន​ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង​ពី​គ្រោះថ្នាក់​ដែល​បណ្តាល​មកពី​គ្រាប់មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចូលរួម​ទ​ប​ស្កាត់​នូវ​គ្រោះ​មហន្តរាយ​ដែល​បណ្តាល​មកពី​ឃាតករ​លាក់​មុខ​ដ៏​កាច​សាហាវ​នេះ​ជា​ការបញ្ជាក់​ពី​ឆន្ទៈ​ដ៏​មោះមុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​កម្ពុជា​បានចាត់ទុក​សកម្មភាព​នេះ​ជា​គោលដៅ​ទី 18 នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ឲ្យបាន​បញ្ចូល​សី​នេះ​ជា​ធាតុ​មួយ​ដ៏​សំខាន់​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ចាប់តាំងពី​ដំណាក់កាល​ទី 1 មក​ដល់​ដំណាក់កាល​ទី 4 ក្នុង​អាណត្តិ​ទី 6 នេះ​។​

បើ​តាម​លោក​ទេស​រដ្ឋមន្ត្រី​គិត​មកដល់​ឆ្នាំ 2019 សកម្មភាព បោសសំអាត​គ្រប់​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នៅ​កម្ពុជា​មាន​ប្រញាប់​ពេល 27 ឆ្នាំ​មកហើយ​។ ពី​ឆ្នាំ 1992 ដល់​ខែ​ធ្នូ​ឆ្នាំ 2018 ដី​ប្រមាណ 1816 គីឡូម៉ែត្រ​ក្រឡា​ត្រូវបាន​រំដោះ​ចេញពី​ការគំរាម​កំហែង​​ដោយសារ​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​និង​បាន​ប្រគល់ជូន​ប្រជាពលរដ្ឋ​សម្រាប់​កសាង​ភូមិដ្ឋាន ស្រែ​ចំការ​កូន​សាង​ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ​នានា​ដោយ​បាន​រកឃើញ​និង​កម្ទេច​ចោល​មីន​ប្រឆាំង​មនុស្ស​ចំនួន 1063918​គ្រាប់​មីន​ប្រឆាំង​រថក្រោះ​ចំនួន 24835​គ្រាប់ សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន​2771342 គ្រាប់ ព្រមទាំង​បាន​ធ្វើឲ្យ​ចំនួន​ជន​រង​គ្រោះ​ធ្លាក់ចុះ ពី​4320 នាក់ ក្នុង​ឆ្នាំ 1996 មក​ត្រឹម 58 នាក់​ក្នុង​ឆ្នាំ 2018​។​

​លោក​ទេសរដ្ឋមន្ត្រី​លី​ធុជ​បាន​ថ្លែងថា​គិត​ត្រឹម​ខែ​មករា​ឆ្នាំ 2019 កម្ពុជា​មាន​ផ្ទៃដី​សង្ស័យថា​មាន​មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ប្រមាណ​1729 គីឡូម៉ែត្រ​ការ៉េ​ដែល​ត្រូវ​បន្ត​ធ្វើការ​បោសសម្អាត​ដោយ​ត្រូវការ​ថវិកា​ប្រមាណ ៣៥៤ លាន​ដុល្លារ​អាមេរិក​។​

​សូមបញ្ជាក់​ថា​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា​ប្រធាន​អាជ្ញាធរ​មីន​សូម​សំដែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រទេស​ជា​ដៃគូ​អភិវឌ្ឍ​អង្គការ​អន្តរជាតិ​អង្គការ​ជាតិ​និង​ប្រតិបត្តិ​ករ​សកម្មភាព​មីន​ទាំង​អស់​ដែល​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​បេសកកម្ម​បោសសម្អាត​មីន​និង​រង​ប្រតិបត្តិការ​សឹក​កម្ម​ភាព​កញ្ចក់​មាន​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​សង្គ្រោះ​ជីវិត​កាត់បន្ថយ​គ្រោះថ្នាក់​និង​លើកកម្ពស់​សុវត្ថិភាព​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យបាន​ប្រសើរ​ឡើង​ជា​លំដាប់​រួមចំណែក​ស្តារ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា​ឲ្យបាន​កាន់តែ​រុងរឿង​ឆាប់រហ័ស​ថែមទៀត​៕​ ​ដោយ​៖​កូឡាប​

spot_img
×