Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ដាក់​វិធានការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ការតុបតែង​លំអរ​សំរាប់​ពិធីបុណ្យ​ចូលឆ្នាំថ្មី​

spot_img

​ភ្នំពេញ ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បានដាក់​ចេញ​ជា​វិធានការ​ជាក់ស្ដែង ដើម្បី​ការរក្សាសន្តិសុខ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ ការលើក​កំពស់​សោ​ភណ្ឌ​ភាព និង​បរិស្ថាន ក៏ដូចជា​ការបង្ក​លក្ខណៈ​សប្បាយរីករាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង ឧិ​កាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ដែល​នឹង​ប្រព្រឹត្តទៅ​នាពេលខាងមុខ​នេះ​។​

ការដាក់ចេញ​ជា​វិធានការ​នេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៤ មេសា ២០១៩​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​កម្លាំង​សមត្ថកិច្ច​ក្រោម​ឱវាទ និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១២ ។​

លោក​ឃួ​ង ស្រេង ក្នុងឱកាស​នោះ បាន​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ខណ្ឌ សង្កាត់​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​ក៏​ដូច​អង្គភាព​ស្ថាប័ន​នានា​ត្រូវ​ត្រៀមលក្ខណៈ​ឲ្យ​បានល្អ​ប្រសើរ ទាំង​ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ​បរិស្ថាន ការ​បំផុស​ឲ្យ​ប្រជាពលរដ្ឋ​សំអាត​ផ្ទះសំបែង​,​ការតុបតែង​លំអរ​ភ្លើង​ចំរុះ​ព​ណ៏​,​ការ​ដោត​ទង់ជាតិ​តាម​ស្ថាប័ន ឬ​តាម​ផ្ទះ​,​ការដាក់​តាំង​ព្រះ​ឆាយា​ល​ក្ខ័​ណ៍​ព្រះករុណា​ព្រះមហាក្សត្រ​និង​ត្រូវ​បង្កលក្ខណៈ​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ​បាន​រីករាយ​កំសាន្ត​តាម​ទីសាធារណៈ វត្ត​អារាម​និង​រមណី​ដ្ឋា​ន​នានា​ឲ្យ​លក្ខណៈ​អ​ធឹ​ក​អធម​ក្នុង​រាជធានី​ភ្នំពេញ។​

លោក​អភិបាល​ក៏បាន​ណែនាំ​ឲ្យ​មានការ​យកចិត្តទុកដាក់​ពី​គ្រោះ​អគ្គីភ័យ​ដែល​អាច​កើតមានឡើង​ជាយថាហេតុ ហើយ​មន្ត្រី​ខណ្ឌ​,​អង្គភាព ទាំងអស់​ត្រូវដាក់​វេន​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​ក្នុង​ឧិ​កាស​បុណ្យចូលឆ្នាំថ្មី​៣​ថ្ងៃ​ខាងមុខនេះ​។​

ជាមួយគ្នានេះ​បញ្ហា​សំរាម​ក៏​ជាការ​កង្វល់​មួយ​សំរាប់​អាជ្ញាធរ​ក្រុងភ្នំពេញ​ដែល​ត្រូវបាន​យកចិត្តទុកដាក់​រៀបចំ​យន្តការ​ឲ្យ​បានច្បាស់លាស់​ថែមទៀត​ដើម្បី​ប្រមូល​និង​ដឹក​សំរាម​ចេញ​ក្រៅ​ក្រុង​ឲ្យ​បាន​ទាន់ពេលវេលា​ពិសេស​ក្នុង​ឧិ​កាស​បុណ្យចូលឆ្នាំថ្មី​រយះពេល​៣​ថ្ងៃនេះ​។​

លោក​ឃួ​ង ស្រេង ក៏បាន​ជូនដំណឹង​ពី​ការរៀបចំ​ឲ្យ​មាន​វត្តភ្នំ​សង្ក្រាន្ត​នៅ​រមណី​ដ្ឋា​ន​ប្រវត្តិសាស្ត្រ​វត្តភ្នំ​ក្នុងអំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​នេះដែរ​ដើម្បី​ផ្តល់​ឧិ​កាស​សប្បាយរីករាយ​ដល់​ប្រជាពលរដ្ឋ​មកលេង​កំសាន្ត​សប្បាយ​ផងដែរ​៕​ ដោយ​ ៖​ កូ​ឡាប​

spot_img
×