Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លំ​ហាត់​មហា​រំអិល​១៩ រួមចំណែក​លើក​កំពស់ និង​ពង្រឹងសមត្ថភាព​ដល់​នាយទាហាន​លើ សន្តិសុខ​លំហសមុទ្រ​

spot_img

គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហរ​សមុទ្រ បាន​អនុវត្ត​ធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​បង្ក្រាប​ក្រុមចោរប្លន់​លើ​នាវា​ដឹក​ប្រេង និង​សង្គ្រោះ​លើ​ផ្ទៃសមុទ្រ ដែលមាន​ឈ្មោះថា​៖ មហា​រំអិល​១៩ រួមជាមួយ នឹង​ដំណើរ​ទស្សនៈកិច្ច​ស្វែងយល់​របស់​គណៈប្រតិភូ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហរ​សមុទ្រ ទៅកាន់​ទីតាំង​កោះ​គូ​ស្រូ​វី ហៅ​កោះ​ឆ្លាម ស្ថិតនៅក្នុង​ខេត្តកោះកុង កាលពី​ថ្ងៃទី​៣ ខែមីនា ឆ្នាំ ២០១៩​។​

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហរ​សមុទ្រ បាន​ដឹកនាំ​គណៈប្រតិភូ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហរ​សមុទ្រ ព្រមទាំង​មានការ​ចូលរួម​ពី​អនុ​ព​ន្ធ័​យោធា​បណ្តា​ប្រទេស​ជា​មិត្ត ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​ទៅ​ទស្សនា​ការធ្វើ​លំ​ហាត់​មហា​រំអិល​១៩ ដែល​ការរៀបចំ​ដំណើ​ទស្សនៈកិច្ច​សិក្សា​នេះ ក្នុង​គោលបំណង​ផ្តល់ឱកាស​ជូន​គណៈប្រតិភូ​បាន​ស្វែងយល់​អំពី​សក្តានុពល នៃ​ធនធានធម្មជាតិ​នៅក្នុង​លម្ហរ​សមុទ្រ​កម្ពុជា​។ លំ​ហាត់​មហា​រំអិល​១៩ ដែល​បានធ្វើការ​ហ្វឹកហាត់​ជា​លើក​ទី​២​នេះ និង​បានរួម​ចំណែក​លើក​កំពស់ និង​ពង្រឹងសមត្ថភាព​ដល់​ម​ន្ត្រី​អនុវត្តិ​ច្បាប់​របស់​អគ្គលេខាធិកា​រដ្ឋា​ន​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហរ​សមុទ្រ​។ នៅក្នុង​លំ​ហាត់​មហា​រំអិល​១៩ នេះ​មានការ​ចូលរួម​ហ្វឹកហាត់​ពី​កម្លាំងចម្រុះ​របស់​គណៈកម្មាធិកា​រ​ជាតិ​សន្តិសុខ​លម្ហរ​សមុទ្រ រួមមាន​៖ កំលាំង​របស់​ទីបញ្ជាការ​ជួរមុខ​អគ្គលេខាធិការដ្ឋាន​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម កម្លាំង​មកពី​ក្រសួងបរិស្ថាន កំលាំង​មកពី​កង​នគរបាល​ព្រំ​ដែនទឹក របស់​កង​នគរបាលជាតិ មានការ​ចូលរួម​ពី​ក្រុម​ស្រាវជ្រាវ​មុជទឹក​បាតសមុទ្រ របស់​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហរ​សមុទ្រ និង​មានការ​ចូលរួម​ពី​កម្លាំង​មកពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា កម្លាំង​មកពី​រដ្ឋបាល​ជលផល កងកម្លាំង​មកពី​មូលដ្ឋាន​សមុទ្រ​រាម របស់​កងទ័ពជើងទឹក និង​កម្លាំង​របស់​កង​ទ័ព​ជើង​អាកាស នៃ​កងយោធពល​ខេមរភូមិន្ទ​។ ការធ្វើ​លំ​ហាត់​មហា​រំអិល​១៩ នាពេលនោះ បាន​បង្ហាញជូន​គណៈប្រតិភូ​ទស្សនា​អំពី​ការបង្ក្រាប​ក្រុម​ចោរប្លន់​​លើ​នាវា​ដឹក​ប្រេង និង​សង្គ្រោះ​លើ​ផ្ទៃសមុទ្រ ដោយ​ប្រើ​យន្តហោះ​ស៊ើបការណ៍​ទៅលើ​នាវា ដែល​ក្រុមចោរ​បាន​ចាប់ជំរិត បន្ទាប់ពី​បានទទួល​ព័ត៌មាន​ពី​ទីបញ្ជាការ​ជួរមុខ ហើយ​ទីបញ្ជាការ​ជួរមុខ​របស់​គណៈ​កម្ម​ធិ​ការ​ជាតិ​សន្តិសុខ​លម្ហរ​សមុទ្រ បាន​ដឹកនាំ​បញ្ជា​ដើម្បី​ដោះ​ចំណាប់ខ្មាំង​។ ការធ្វើ​លំ​ហាត់​នាពេលនោះ ក៏បាន​បង្ហាញ​ពី​ការតាមដាន​សកម្មភាព​ឃ្លាំមើល​ស្រាវជ្រាវ​ប្រមូល​ព័ត៌មាន​រៀបចំ​កម្លាំង និង​មធ្យោបាយ​សម្រាប់​ប្រដេញ​ស្ទាក់ចាប់​កម្លាំង​គេចខ្លួន របស់​ក្រុមចោរ បង្កើត​សកម្មភាព​ឃ្លាំមើល និង​ការដាក់​ផែនការ​ប្រើប្រាស់​កំលាំង បង្ក្រាប​អោយបាន​ទាន់ពេលវេលា​។​

ក្នុងឱកាស​នោះ​បន្ទាប់ពី​បាន​ទស្សនា​ការធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​បង្ក្រាប​ក្រុមចោរប្លន់​លើ​នាវា​ដឹក​ប្រេង និង​សង្គ្រោះ​លើ​ផ្ទៃសមុទ្រ ដែលមាន​ឈ្មោះថា​៖ មហា​រំអិល​១៩ រួចមក សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លំហរ​សមុទ្រ ព្រមទាំង​គណៈ​ប្រតិភូ​អមដំណើរ​ទាំងអស់ បាន​ទៅ​សាកសួរ​សុខទុក្ខ នាយ​នា​វី នាយ​នា​វី​រង និង​ពល​នា​វឹក វរ​សេនា​តូច​លេខ​២ បញ្ជាការដ្ឋាន​កងការពា​រកោះ​ឆ្នេរ របស់​កងទ័ពជើងទឹក ដែល​កំពង់​បំពេញភារកិច្ច​ការពារ​បូរណភាព​ទឹកដី ដែនទឹក នៅលើ​កោះ​គូ​ស្រូ​វី ហៅ​កោះ​ឆ្លាម ស្ថិតនៅក្នុង​ខេត្តកោះកុង​ជា​បន្តទៀត​។ ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​ការធ្វើ​លំ​ហាត់​មហា​រំអិល​១៩​នាពេលនោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានបញ្ជាក់​អោយដឹងថា​៖ នេះ​ជាការ​ធ្វើ​លំ​ហាត់​លើក​ទី​២ ដោយ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ លម្ហរ​សមុទ្រ​បានជ្រើសរើស​យក​ភូមិសាស្ត្រ​ផ្ទៃសមុទ្រ​ក្បែរ​កោះ​គូ​ស្រួ​វី ក្នុង​ខេត្តកោះកុង អនុវត្ត​លំ​ហាត់​មហា​រំអិល​១៩ ដើម្បី​បង្កើន​សមត្ថភាព​កំលាំងចំរុះ​របស់​គណៈកម្មាធិកា​រ​ជាតិ​សន្តិសុខ​លម្ហរ​សមុទ្រ អោយ​កាន់​តែមាន​សមត្ថភាព មានការ​យល់ដឹង​ច្បាស់លាស់ និង​មាន​ភាព​ស្ទាត់ជំនាញ​។ សម្តេច​ពិជ័យ​សេនា​បានបញ្ជាក់​បន្ថែមថា​៖ ប្រសិនបើ​ក្នុងករណី​មាន​ហេតុការណ៍​បែបនេះ​កើតឡើង ដូច​ប្រធានបទ​ដែល​យើង​បានធ្វើ​លំ​ហាត់​មហា​រំអិល​នេះ កំលាំង​របស់​គណៈកម្មាធិកា​រ​ជាតិ​សន្តិសុខ​លម្ហរ​សមុទ្រ នឹង​អនុវត្ត​ភារកិច្ច​យ៉ាង​មាន​ប្រសិទ្ធភាព​។ សម្តេច​ពិជ័យ​​សេនា ក៏បាន​សំដែង​នូវ​ការកោតសរសើរ​ចំពោះ​កងទ័ពជើងទឹក ដែល​បានរៀបចំ​កសាង​អង្គភាព​នៅលើ​កោះ​គូ​ស្រូ​វី ហៅ​កោះ​ឆ្លាម​បានល្អ ក្នុង​កិច្ចការ​ការពារ​ដែន​កោះ ដែនទឹក និង​ការទប់ស្កាត់​បទល្មើស​នា​នា​លើ​ផ្ទៃសមុទ្រ​របស់​យើង ៕​ ដោយ ​៖​ កូ​ឡាប

spot_img
×