Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​តាកែវ​ជំរុញក្រុមគ្រូពេទ្យ​ត្រូវតែ​យកចិត្តទុកដាក់​លើ​ការព្យាបាល​អ្នក​ជម្ងឺ​អោយ​អស់ពី​លទ្ធភាព​ ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស

spot_img

​តាកែវ​ ៖ ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ​បានធ្វើការ​ជម្រុញ​ដល់​ក្រុមគ្រូពេទ្យ​ទាំងអស់​ត្រូវតែ​គោរព​ក្រម​សី​លធ​ម៍​វិជ្ជាជីវៈ​របស់ខ្លួន​ខ្ជ​ប់​ខ្ជួន ជាពិសេស​យកចិត្តទុកដាក់​លើ​ការព្យាបាល​អ្នក​ជម្ងឺ​អោយ​អស់ពី​លទ្ធភាព​ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស ។

​ថ្លែង​បែបនេះ​ក្នុងពេលដែល​ឯកឧត្តម​អភិបាល​ខេត្តតាកែវ​រួមជាមួយ​លោក នុត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ចូលរួម​ក្នុង​ពិធី​បិទ​សន្និបាទ​បូកសរុប​ការងារ​របស់​មន្ទីរ​សុខាភិបាល​ឆ្នាំ​២០១៨​នេះ នៅ​សាលប្រជុំ​មន្ទីរ​សុខាភិបាល នា​រសៀល​ថ្ងៃទី ០៤ ខែមេសា ឆ្នាំ​២០១៩ ។​

​ឯកឧត្តម អ៊ូច ភា បាន​មាន​ប្រសា​ស​ន៏​បន្តថា កន្លងមក​យើង​ឃើញថា​មានការ​រីកចម្រើន​ខ្លាំង​ទោ​លើ​ផ្នែក​ប្រព័ន្ធ​បច្ចេកវិទ្យា ហើយ​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​បានធ្វើអោយ​មានការ​ផ្សព្វផ្សាយ​ជាព​ត័​មាន អំពី​កំហុសឆ្គង​មួយចំនួន ដែល​ក្រុមគ្រូពេទ្យ​របស់​យើង​បានធ្វើ​ខុស ធ្វើអោយ​មានការ​សាយភាយ ហើយ​បាន​ជះឥទ្ធិពល​ដល់​ក្រុមគ្រូពេទ្យ​ជាច្រើន​ផ្សេងទៀត ។ ដូច្នេះ​ក្រុមគ្រូពេទ្យ​ទាំងអស់​ត្រូវតែ​មានការ​យោគយល់​ច្រើន​ជាមួយ និង​ប្រជាពលរដ្ឋ​របស់​យើង​ដែលជា​អ្នកទទួល​សេវា ពីព្រោះ​ការយល់ដឹង​របស់​ពួកគាត់​មួយចំនួន នៅមានកម្រិត ម្លេះ​ហើយ​សូមអោយ​គ្រូពេទ្យ​ត្រូវតែ​យក​ការអត់ធ្មត់​ជាធំ ដើម្បី​សង្គ្រោះ​អាយុជីវិត​របស់​មនុស្ស ហើយ​ត្រូវតែ​បញ្ចៀស​អោយបាន​នៅ​ចំនុច​អសកម្ម​ទាំងឡាយ ដែល​ធ្លាប់តែ​កើតមាន​កន្លងមក ។​

​ជា​ចុងក្រោយ​ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​ធ្វើការ​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​បំពេញការងារ​របស់ លោក​វេជ្ជបណ្ឌិត លោកគ្រូ អ្នកគ្រូ​ពេទ្យ ធ្ម​ប និង​មន្ត្រី សុខាភិបាល​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់ ទាំង​ផ្នែក​បច្ចេកទេស និង​សម្ភារៈ​បរិក្ខា​សុខាភិបាល បាន​បំរើសេវា​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅ​គ្រប់​ប៉ុស្ដិ៍​សុខភាព​ទាំងអស់​ទូទាំង​ខេត្តតាកែវ ដោយមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​ការពិនិត្យ និង​ព្យាបាល​ជម្ងឺ​ជូន​ប្រជាពលរដ្ឋ ដោយ​មិន​ខ្លាច​នឿយហត់ មិន​គិត​ថ្ងៃ​ឈប់សម្រាក យប់​ឬ​ថ្ងៃ នៅតែ​ប្រកាន់​ភ្ជាប់​នូវ​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ ដែល​បាន​ដើរតួរ​នាទី​សំខាន់ ក្នុងការ​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ ៕ ដោយ ៖ តាកែវ​

spot_img
×