Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកកាសែត ត្រូវការ​ព័ត៌មាន​ពី​នគរបាល ដើម្បី​យកទៅ​ផ្សព្វផ្សាយ ដូច្នេះ​នគរបាល ពុំ​ត្រូវ​គេច​ចេញពី​អ្នកកាសែត​ទេ​

spot_img

រាជធានី​ភ្នំពេញ ​៖ ក្នុង​ពិធី​បិទ​វគ្គ​សិក្សា ពី​របៀប​ឆ្លើយតប​ជាមួយ​អ្នកសារព័ត៌មាន របៀប​សរសេរ របាយការណ៍​និង​កំណត់ហេតុ​នោះ លោក ពុ​យ គា ដែល ជា​គ្រូ​ឧទ្ទេសនាម បាន​និយាយ​ទៅកាន់​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ថា អ្នកកាសែត ត្រូវការ​ព័ត៌មាន​ពី​នគរបាល ដើម្បី​យកទៅ​ផ្សព្វផ្សាយ ដូច្នេះ​នគរបាល ពុំ​ត្រូវ​គេច​ចេញពី​អ្នកកាសែត​ទេ​។​

មន្ត្រីនគរបាល​ជាន់ខ្ពស់​អន្តោប្រវេសន៍​កម្ពុជា​ជិត​៣០​នាក់ បាន​ចំណាយពេល​៤​ថ្ងៃ ដើម្បី​សិក្សា​ពី​របៀប​ធ្វើការ​ជាមួយ​អ្នកសារព័ត៌មាន ការសរសេរ​របាយការណ៍ និង​ការធ្វើ​កំណត់ហេតុ ឲ្យ​មាន​ប្រសិទ្ធិភាព និង​ចំ​គោលដៅ នា​រសៀល​ថ្ងៃទី​០៤ ខែមេសា ឆ្នាំ​២០១៩ ត្រូវបាន​បិទ​វគ្គ នៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បាន​មានប្រសាសន៍ថា តួនាទី​នគរបាល​អន្តោ​ប្រវេសន៍ កាន់តែ​ធំ​នៅពេលដែល​ប្រទេស​កម្ពុជា មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​នានា ក្នុង​ពិភពលោក​កាន់តែច្រើន​ទៅៗ ហើយ​ជាពិសេស​លើ​បញ្ហា​ព័ត៌មាន ដែលជា​បញ្ហា​ប្រឈម​មួយ ជុំវិញ​ការផ្សាយ​ខុស ឬ​ការផ្សាយ​ដែល​នាំ​ឲ្យ​មានការ​ភាន់ច្រឡំ ដល់​មហាជន​ទូទៅ​។ នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​មានប្រសាសន៍​បន្តទៀតថា ក្រៅពី​ចំណុច​ព័ត៌មាន ការធ្វើ​របាយការណ៍ និង​ការធ្វើ​កំណត់ហេតុ ចាំបាច់​ទាមទារ​ឲ្យ​មន្ត្រី​ទទួល​កិច្ចការ ត្រូវ​យល់ច្បាស់ ក្តាប់បាន​ព័ត៌មាន​ពេញលេញ សរសេរ​ឲ្យ​ចំ​បញ្ហា​ខ្លី​ហើយ​ខ្លឹម​។​

​លោក ពុ​យ គា អ្នកសម្របសម្រួល និង​ជា​គ្រូ​ឧទ្ទេសនាម ម្នាក់ សម្រាប់​កម្មវិធីសិក្សា​ខាងលើ បាន​និយាយថា អ្នកកាសែត​ត្រូវការ​ព័ត៌មាន​ពី​នគរបាល ដើម្បី​យកទៅ​ផ្សព្វផ្សាយ ដូច្នេះ​នគរបាល​ពុំ​ត្រូវ​គេច​ចេញពី​អ្នកកាសែត​ទេ ផ្ទុយទៅវិញ​ត្រូវ​ផ្តល់ព័ត៌មាន ដោយមាន​ការទទួលខុសត្រូវ តាម​តួនាទី និង​ប្រភេទ​ព័ត៌មាន ដែល​ត្រូវ​ផ្តល់ជូន និង​ត្រូវ​រក្សាទុក​សិន​។ លោក​បាន​បន្ថែមទៀតថា ការធ្វើ​របាយការណ៍ និង​ការធ្វើ​កំណត់ហេតុ ក៏​ចាំបាច់​ត្រូវមាន​ចំណេះដឹង យល់​ពី​ទម្រង់ និង​របៀប​សរសេរ គួបផ្សំ​ជាមួយនឹង​ទេព​កុស​ល្យ ដូចគ្នា​នឹង​អ្នកសារព័ត៌មាន​ដែរ​។​

​ចូលរួម​ជា​វាគ្មិន​កិត្តិយស លោក ហើ​ស សិរិ​ធន អតីត​ឯកអគ្គរាជទូត​ប្រចាំ​នៅ​ប្រទេស​ហ្វីលីពីន និង​ឡាវ បានបង្ហាញ​ដល់​នាយ​នគរបាល ពី​របៀប​ធ្វើ​របាយការណ៍​ជា​លក្ខណៈ​ការទូត​ទំនួល​ខុសត្រូវ​ក្នុងនាម​ជា​មន្ត្រីការទូត របៀប​ទំនាក់ទំនង​ដោះស្រាយ​បញ្ហា ពី​បណ្ដា​ប្រទេសមួយ ទៅ​ប្រទេសមួយ ប្រកបដោយ​ប្រសិទ្ធភាព និង​ទទួល​យកបាន​គ្រប់ភាគី​ពាក់ព័ន្ធ​។​

​ចំណែក លោក សយ សុភាព អគ្គនាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ដើមអម្ពិល ក៏​បង្ហាញ​ដល់​នាយ​នគរបាល ពី​របៀប​ធ្វើ​របាយការណ៍​ជាក់លាក់ ជូន​ថ្នាក់ដឹកនាំ​ជៀសវាង​ការធ្វើ​របាយការណ៍​ភូត ដែល​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​បាត់​ទំនុកចិត្ត និង​ធ្វើការ​សម្រេចចិត្ត​ខុស លើ​សេចក្ដីសម្រេច​ណាមួយ របស់​រាជរដ្ឋាភិបាល​។ ជាពិសេស លោក សយ សុភាព ក៏បាន​បង្ហាញ​ពីបទ​ពិសោធន៍​ជួប​សម្ភាសន៍​ថ្នាក់ដឹកនាំ និង​របៀប​ឆ្លើយឆ្លង​រវាង​ថ្នាក់ដឹកនាំ ជាមួយ​អ្នកសារព័ត៌មាន ប្រកបដោយ​ទំនាក់ទំនង​ជិតស្និទ និង​ច្បាស់លាស់​ផងដែរ ​៕​ ​ដោយ​ ៖ ​កូ​ឡាប​

spot_img
×