Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយក​រដ្ឋមន្ត្រី ៖ បងប្អូន​កូនក្មួយ​ជិះ​រថយន្ត​ទៅ​ចូលឆ្នាំ​ដោយ​មិន​គិតថ្លៃ (Free) ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ ២០១៩

spot_img

ភ្នំពេញ ​៖ នៅ​ថ្ងៃទី ៤ មេសា ក្នុងឱកាស​ជួប​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី​ជាមួយ​កីឡាករ កីឡាការិនី នៅ​កោះ​ពេជ្រ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​ជូនដំណឹង​ថា ចាប់ពី​ថ្ងៃទី ១២-១៨ ខែ មេសា ឆ្នាំ​២០១៩ (​រយៈពេល ៧​ថ្ងៃ​) គឺ​សាលា​រាជធានី​ភ្នំពេញ បាន​ត្រៀម​រថយន្តក្រុង ១២០ គ្រឿង​សម្រាប់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ​កម្មករ​កម្ម​កា​រ​នី​ជិះ​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ​ទៅតាម​បណ្តាល​ខេត្ត​នានា និង​ពី​តាម​បណ្តា​ខេត្ត​មកកាន់​ភ្នំពេញ​វិញ ដោយ​មិន​គិតថ្លៃ (Free) នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ​។​

​រថយន្ត​ទាំងអស់​នឹង​ចេញដំណើរ​តាមផ្លូវ​ជាតិ​សំខាន់ៗ​មួយចំនួន​ដូចជាៈ ផ្លូវជាតិ​លេខ ១, ផ្លូវជាតិ​លេខ​២ ,​ផ្លូវជាតិ​៣, ផ្លូវជាតិ​លេខ​៤, ផ្លូវជាតិ​លេខ​៥, ផ្លូវជាតិ​លេខ​៦, ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​លេខ​៨ ដែល​នឹង​ចាប់ផ្តើម​ចេញដំណើរ​នៅ​ថ្ងៃទី​១២ ខែមេសា ខាងមុខនេះ​។​

ផ្លូវជាតិ​លេខ​១ (​ភ្នំពេញ​-​កណ្តាល​-​ស្វាយរៀង​) ចំនួន ៥​គ្រឿង និង (​ភ្នំពេញ​-​កណ្តាល​-​ព្រៃវែង​) ចំនួន​៥​គ្រឿង សរុប ១០​គ្រឿង​។​

ផ្លូវជាតិ​លេខ​២ (​ភ្នំពេញ​-​តាកែវ​) ចំនួន ៥​គ្រឿង​។​

​ផ្លូវជាតិ​លេខ​៣ (​ភ្នំពេញ​-​កែប​) ចំនួន ៥​គ្រឿង និង​(​ភ្នំពេញ​-​កំពត​) ចំនួន​៥​គ្រឿង សរុប​ចំនួន ១០​គ្រឿង​។​

​ផ្លូវជាតិ​លេខ​៤ (​ភ្នំពេញ​-​កំពង់ស្ពឺ​) ចំនួន​៣​គ្រឿង និង (​ភ្នំពេញ​-​ក្រុងព្រះសីហនុ​) ចំនួន​៧​គ្រឿង សរុប ១០​គ្រឿង​។​

ផ្លូវជាតិ​ល​ខេ​៥ (​ភ្នំពេញ​-​ខេត្តកំពង់ឆ្នាំង​) ចំនួន ៥ គ្រឿង , (​ភ្នំពេញ​-​ពោធិសាត់​) ចំនួន​១០​គ្រឿង​, (​ភ្នំពេញ​-​បាត់ដំបង​) ចំនួន ១៥​គ្រឿង និង (​ភ្នំពេញ​-​បន្ទាយមានជ័យ​) ចំនួន ១៥​គ្រឿង សរុប ៤៥​គ្រឿង​។​

ផ្លូវជាតិ​លេខ​៦ (​ភ្នំពេញ​-​កំពង់ធំ​) ចំនួន ៥​គ្រឿង , (​ភ្នំពេញ​-​សៀមរាប​) ចំនួន ១៥​គ្រឿង សរុប ២០​គ្រឿង​។​

ផ្លូវជាតិ​លេខ​៦ និង​លេខ​៧ (​ភ្នំពេញ​-​កំពង់ចាម​) ចំនួន​៥​គ្រឿង (​ភ្នំពេញ​-​ខេត្ត​ត្បូងឃ្មុំ​) ចំនួន ៥​គ្រឿង សរុប ១០ គ្រឿង​។​

​ផ្លូវជាតិ​លេខ ៦ និង​លេខ​៨ (​ភ្នំពេញ​-​ក្រចេះ​)​ចំនួន ៥​គ្រឿង និង​(​ភ្នំពេញ​-​ស្ទឹងត្រែង​) ចំនួន​៥​គ្រឿង សរុប ១០​គ្រឿង​។​

​ចំពោះ​នៅ​ទីក្រុង​ភ្នំពេញ​វិញ គឺ​បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ​ជិះ​រថយន្តក្រុង​ដោយ​មិន​គិតថ្លៃ​ក្នុង​រយៈពេល ៧ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ១២-១៨ ខែមេសា ឆ្នាំ​២០១៩ គឺមាន​ទាំង​សេវា​រថយន្តក្រុង និង​សេវា​ដឹកជញ្ជូន​តាម​កាណូត។​

​សម្តេច​តេ​ជោ ហ៊ុន សែន តែងតែ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ ហើយ​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​គឺជា​បំណងប្រាថ្នា​របស់​សម្តេច​ប្រមុខ​ដឹកនាំ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×