Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្ត្រាលី​ប្រកាស​បញ្ឍប់​ប្រតិបត្តិ​ការប្រឆាំង IS បន្ទាប់​ពី​អ៊ឺរ៉ាក់​ប្រកាស​ជ័យជម្នះ​លើ​ក្រុម​នេះ​

spot_img

​ប្រទេស​អូស្ត្រាលី​បានឲ្យដឹងថា ខ្លួន​នឹង​ឈប់​ធ្វើ​ការវាយប្រហារ​តាម​ដែនអាកាស​ប្រឆាំងនឹង ក្រុម​រដ្ឋ​អ៊ីស្លាម (IS) ក្នុង​ប្រទេស​ស៊ី​រី និង​អ៊ឺរ៉ាក់ ហើយ​នឹង​ធ្វើការ​ហៅ​យន្តហោះ​ចំបាំង​ឪម៉ាល់ (Hornet jet) ចំនួន ៦​គ្រឿង​ឲ្យ​ត្រឡប់​ទៅ​ប្រទេស​វិញ​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​ថ្ងៃ​សុក្រ​នេះ​។​

​ទោះយ៉ាងណា​ក៏ដោយ អូស្ត្រាលី​បានឲ្យដឹងថា យន្ត​ចាក់​ប្រេង និង​ស៊ើប​ការណ៏​នឹង​បន្ត​មាន​វត្តមាន​នៅក្នុ​ង​ប្រទេស​អ៊ឺរ៉ាក់ តាម​សំណើរ​របស់​ប្រទេស​នេះ​។​

​ប្រទេស​អូស្ត្រាលី​បាន​ធ្វើ​ការវាយប្រហារ​តាម​ដែនអាកាស​ប្រឆាំង​នឹង​ក្រុម IS អស់​រយៈពេល​ជាង ២​ឆ្នាំ​មកហើយ ដែល​ប្រតិបត្តិការ​នោះ​គឺជា​ផ្នែក​មួយ​នៃ​កងកំលាំង​ចំរុះ​អន្តរជាតិ​ប្រឆាំងនឹង​ក្រុម​ភេ​វ​រករ​អ៊ីស្លាម​។​

​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អូស្ត្រាលី អ្នកស្រី Marise Payne បាន​និយាយថា ការប្រកាស​ពី​ការ​បញ្ឍប់​ប្រតិបត្តិ​តាម​ដែនអាកា​ស​របស់​អូស្ត្រាលី គឺ​ដោយសារតែ​ប្រទេស​អ៊ឺរ៉ាក់​ទើបតែ​ប្រកាស​ពី​ការទទួ​លបាន​ជ័យជំនះ​លើ​ក្រុម IS កាលពី​ពេល​ថ្មីៗ​នេះ​។​

​អ្នកស្រី​បន្ត​ថា ប្រទេស​អ៊ឺរ៉ាក់ និង​សម្ព័ន្ធមិត្ត​ដទៃ​ទៀត​កំពុង​ពិភាក្សា​គ្នា​ពី​ការសម្រេចចិត្ត​នេះ​។​

​ប្រទេស​អូស្ត្រាលី​បាន​ដាក់ពង្រាយ​កងកំលាំង​ចំនួន ៧៨០​នាក់​ដើម្បី​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម IS​។ កងកំលាំង​ចំរុះ​ដឹកនាំ​ដោយ​សហរដ្ឋ​អា​មេ​រិច​៕ សុភ័ក្ត្រ​

 

spot_img
×