Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម រំលឹក​អនុសាសន៍​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ចូលរួម​ពង្រឹង​កាតព្វកិច្ច​ស្នូល​របស់​កង​ព័​ទ និង​ការពារ​តម្លៃ​សន្តិភាព​របស់​កម្ពុជា​

spot_img

(​កំពង់ឆ្នាំង​) ៖ អនុសាសន៍​សំខាន់ៗ​ទាំង ១០​ចំណុច របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ថ្លែង​នៅក្នុង​ពិធី​អបអរ​ខួប​ទី​២០ នៃ​កងទ័ពជើងគោក ត្រូវបាន លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ធ្វើការ​រំលឹក​ឡើងវិញ​ចំពោះមុខ​យុទ្ធជន យុទ្ធ​នារី ប្រមាណ​ជាង ៥០០​នាក់ ដើម្បី​រួមចំណែក​ពង្រឹង​កាតព្វកិច្ច​ស្នូល​របស់​កង​ព័​ទ​ជាតិ និង​ការពារ​តម្លៃ​សន្តិភាព​នៅ​កម្ពុជា​។​

​ការ​រំលឹក​របស់ លោក​រដ្ឋមន្ត្រី បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៤ ខែមេសា ឆ្នាំ​២០១៩ នៅក្នុង​ឱកាស​ចុះ​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​នាយទាហាន នាយទាហានរង និង​ពលទាហាន នៅ​ទីបញ្ជាការ​កាំភ្លើង​ធំ ស្ថិតនៅ​ក្នុងភូមិ​ក្រាំង​តា​មុំ ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បី​លើកទឹកចិត្ត និង​ជួយ​ទ្រទ្រង់​ជីវភាព​កង​ព័​ទ​ជើងគោក និង​អបអរ​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែល​នឹង​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាងមុខនេះ​។​

​ក្រៅពី​ស្នើឱ្យ​យុទ្ធជន យុទ្ធ​នារី យកចិត្តទុកដាក់​អនុវត្ត​អនុសាសន៍​ទាំង ១០​ចំណុច របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី លោក ប៉ាន សូរ​ស័ក្តិ ក៏បាន​អំពាវនាវ​សាជាថ្មី ដល់​កង​ព័​ទ​ទាំងអស់ ធ្វើការ​ពង្រឹង​សាមគ្គី​ផ្ទៃក្នុង និង​ការពារ​ដាច់ខាត មិនឱ្យ​ជន ឬ​ក្រុម​ឧទ្ទាម​ណាមួយ មក​ធ្វើការ​បំផ្លាញ​សន្តិភាព​ដែល​កម្ពុជា​កំពុងមាន​បច្ចុប្បន្ន ដើម្បី​ផ្តល់ឱកាស​ដល់​កុលបុត្រ កុលធីតា​ខ្មែរ​ជំនាន់​ក្រោយ អាច​ចូលរួម​កសាង និង​អភិវឌ្ឍន៍​ប្រទេស ឱ្យ​កាន់តែ​ល្បី​រន្ទឺ​ថែមទៀត នៅលើ​ឆាក​អន្តរជាតិ​។​

​លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា​៖ ពិតណាស់ យើង​មាន​វប្បធម៌​នៃ​ការអត់អោន និង​វប្បធម៌​សន្ដិភាព ប៉ុន្តែ​យើង​មិនត្រូវ​លើកលែង​ចំពោះ​ជន​ណាក៏ដោយ ដែល​ប៉ុនប៉ង​ធ្វើឱ្យ​ប្រទេសជាតិ​យើង ធ្លាក់ចូល​ទៅក្នុង​អស្ថិរភាព (​ភាពវឹកវរ​) និង​ភ្លើងសង្គ្រាម ដូច​អតីតកាល​ដ៏​ជូរជត់ សាជាថ្មី​ទៀតឡើយ​! ហើយ​នេះ គឺជា​កាតព្វកិច្ច និង​តួនាទី​ស្នូល​របស់​បងប្អូន​កង​ទ័ព​ជាតិ​នៃ​យើង​។​

​ទន្ទឹមគ្នា​នោះដែរ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ ក៏បាន​ពាំនាំ​ប្រសាសន៍​ផ្តាំ​សាកសួរ​សុខទុក្ខ របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណីជាតិ ជូន​ដល់​កងទ័ព​ទាំងអស់ ដែល​កំពុង​ឈរជើង​ការពារជាតិ និង​មាតុភូមិ នៅ​មូលដ្ឋាន និង​នៅ​សមរភូមិ​ជួរមុខ ដែល​និច្ច​ជា​កាល សម្តេច​ទាំង​ទ្វេ តែង​ឧបត្ថម្ភ​ថវិកា ស្បៀង និង​សម្លៀកបំពាក់ តាមរយៈ​ក្រុមការងារ​ចម្រុះ កសាង​សំណង់​យុទ្ធសាស្ត្រ និង​បណ្តាញ​គមនាគមន៍​ខ្វាត់ខ្វែង ផ្តល់​ដី​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ប្រជាជន សាងសង់​ផ្ទះ​ជូន​យោធិន​ពិការ និង​បណ្តើៗ​កសាង​ភូមិ​/​ឃុំ នៅតាម​បន្ទាត់​ព្រំដែន ឱ្យ​កាន់តែ​រីកចម្រើន​រៀងរាល់ថ្ងៃ​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×