Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​ផ្តល់​ថវិកា​៤៣០.៨៣២​ដុល្លារ សម្រាប់​គម្រោង​ស្តារ​ឡើងវិញ​ប្រព័ន្ធធារាសាស្ត្រ និង​គម្រោង​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ​

spot_img

​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន បាន​យល់ព្រម​ផ្តល់​ថវិកា​សរុប​ចំនួន ១៧២.៧២១​ដុល្លារ សម្រាប់​ជួសជុល​ប្រព័ន្ធធារាសាស្ត្រ​ក្នុង​ខេត្ត​ចំនួន​២ ក្រោម​គ្រោងការណ៍​នៃ​ជំ​នួន​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​ស​មុស្សជាតិ (​ជំនួយ​គូ​សាណូ​ណិ​) និង​ថវិកា​ចំនួន​២៥៨.១១១​ដុល្លារ សម្រាប់​លើកកម្ពស់​កសិកម្ម និង​ធានា​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​នៅ​តំបន់​ជនបទ ក្រោម​គ្រោងការណ៍​នៃ​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​របស់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន​។ កិច្ចសន្យា​ផ្តល់​ជំនួយ ត្រូវបាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​២២​ខែ​ធ្នូ​នេះ នៅ​ស្ថានទូត​ជប៉ុន ដោយ​លោក​ហូ​រីណូ​អ៊ុជិ ហ៊ី​ដេ​ស៊ីសា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​អ្នកតំណាង​ស្ថាប័ន​ទទួល​ជំនួយ​ទាំង​៣ សម្រាប់​គម្រោង​។​

​លោក​ហូ​រីណូ​អ៊ុជិ ហ៊ី​ដេ​ស៊ីសា បាន​ថ្លែងថា រដ្ឋាភិបាល​ជប៉ុន បាន​ផ្តល់​ថវិកា​៨៩.៣៥១​ដុល្លារ លើ​គម្រោង​ស្តារ​ឡើងវិញ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​កណ្តៀង​ក្នុង​ខេត្ត​ពោធិ៍សាត់ ដែល​អង្គភាព​ទទួល​ជំនួយ គឺ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម ខេត្ត​ពោធិ៍សាត់​។ គម្រោង​នេះ​នឹង​ធ្វើការ​ស្តារ​ប្រឡាយ​មេ​ប្រវែង​២.១៣០​ម៉ែត្រ និង​ជួសជុល​សំណង់​ស្ទាក់​ទឹក​ប្រឡាយ​មេ ព្រមទាំង​សាងសង់​សំណង់​ស្ទាក់​ទឹក​ប្រឡាយ​មេ​ថ្មី និង​លូ​ស្រោចស្រព​ថ្មី​ចំនួន​២ ដើម្បី​ពង្រឹង​តំបន់​ស្រោចស្រព​ក្នុងស្រុក​កណ្តៀង​ខេត្ត​ពោធិ៍សាត់​។ ប្រជាពលរដ្ឋ​ប្រមាណ​ជា​៣.០០០​នាក់ នឹង​អាច​ប្រើប្រាស់​ទឹក​ស្រោចស្រព​ប្រកបដោយ​ស្ថិរភាព នៅពេល​គម្រោង​នេះ​ត្រូវបាន​បញ្ចប់​។​

​លោក​បន្តថា គ​ម្រ​ផោង​ស្តារឡើងវិញ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​តា​ប៉ោ​ក្នុង​ខេត្ត​ស្វាយរៀង នូវ​ថវិកា​ចំនួន​៨៣.៣៧០​ដុល្លារ ដល់​អង្គភាព​ទទួល​ជំ​នួន​គឺ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តស្វាយរៀង​។ គម្រោង​នេះ នឹង​ធ្វើការ​ស្តារ​ប្រឡាយ​មេ​ប្រវែង​១.៤០០​ម៉ែត្រ និង​ជួសជុល​សំណង់​លូ​កាត់​ប្រឡាយ ព្រមទាំង​សាងសង់​សំណង់​លូ​កាត់​ប្រឡាយ​ថ្មី​ផ្សេង​ទៀត ដើម្បី​ពង្រីក​តំបន់​ស្រោចស្រព​ក្នុង​ស្រុក​កំពង់​រោទ៍ ខេត្ត​ស្វាយរៀង​។ ប្រជាពលរដ្ឋ​ប្រមាណ​ជា​២.០០០​នាក់​នឹង​អាច​ប្រើប្រាស់​ទឹក​ស្រោចស្រព​ប្រកបដោយ​ស្ថិរភាព នៅពេល​គម្រោង​ត្រូវបាន​បញ្ចប់។​

​គម្រោង​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ​ក្នុង​ខេត្ត​កំពង់ធំ ថវិកា​ចំនួន​២៥៨.១១១​ដុល្លារ ត្រូវបាន​ផ្តល់ជូន​អង្គការ​មូលនិធិ​សម្រាប់​ការអភិវឌ្ឍន៍​និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ ប្រចាំ​ប្រទេស​កម្ពុជា​។ គម្រោង​នេះ នឹង​ធ្វើ​ការបង្កើន​ផលិតកម្ម​ស្រូវ​អង្ករ ពិពិធ​កម្ម​កសិកម្ម កែលម្អ​អាហារូបត្ថម្ភ​របស់​កុមារ លើកស្ទួយ​បណ្តាញ​ទំនាក់ទំនង​របស់​កសិក​រ និង​សមត្ថភាព​សហគមន៍​កសិករ ក្នុងភូមិ​ចំនួន​៥៦ ក្នុង​ស្រុក​រលាប្អៀរ ស្រុក​ទឹកផុស និង​ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង​។ ជាមួយនឹង​គម្រោង​នេះ ប្រជាពលរដ្ឋ​ប្រមាណ​ជា ១៨.៦០០​នាក់ នឹង​អាច​ទទួល​ទាន​អាហារ​មាន​ជីវជាតិ​គ្រប់គ្រាន់ ព្រមទាំង​អាច​រក្សា​សុខ​ភាព​បានល្អ​៕ ដោយ ៖ កូឡាប​

spot_img
×