Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រមាន​ចាត់​វិធានការណ៍​ចំពោះ​អ្នកបង្កើត​ហ្វេ​ស​ប៊ុ​ក បន្លំ​ដាក់​រូប​នាយទាហាន បង្ហោះ​រូបភាព និង​ខ្លឹមសារ​ញុះញង់ វាយប្រហារ​រាជរដ្ឋាភិបាល​

spot_img

​ភ្នំពេញ​៖ ក្រសួងការពារជាតិ ព្រមាន​ចាត់​វិធានការណ៍ យ៉ាង​ម៉ឺងម៉ាត់​បំផុត​ចំពោះ អ្នកបង្កើត​ហ្វេ​ស​ប៊ុ​ក បន្លំ​ដាក់​រូប​នាយទាហាន ទៅប្រើ​ប្រាស់​បង្ហោះ​រូបភាព និង​ខ្លឹមសារ​ញុះញង់​វាយ ប្រហារ​មកលើ​រាជរដ្ឋាភិបាល​។​

​លោក​ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ថ្លែងថា នា​ថ្មីៗ​នេះ មាន​ជន​ទុច្ចរិត​មួយចំនួន​បាន​បង្កើត Facebook បន្លំ​យក​រូប​នាយទាហាន​មួយចំនួន ទៅប្រើ​ប្រាស់​ដើម្បី​បង្ហោះ​រូបភាព និង​ខ្លឹមសារ ញុះញង់​វាយប្រហារ​មកលើ រាជរដ្ឋាភិបាល​កម្ពុជា​។ ក្រសួងការពារជាតិ បាន​ចាត់ទុកថា សកម្មភាព​ទាំងនេះ​គឺជា​អំពើ​ខុសច្បាប់ ដែល​មិនអាច​អត់ឱន​ឱ្យបាន ហើយ​សូម​ស្នើឱ្យ​ស្ថាប័ន មាន​សមត្ថកិច្ច ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​ ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×