Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារា​សម្ដែង​កញ្ញា ហ៊ិ​ន ចាន់នី​រ័ត្ន តែងខ្លួន​សាមញ្ញ​បង្អួត​សម្រស់​ស្រស់ស្អាត នៅក្នុង​រមនីយដ្ឋាន​មួយ​លាក់ខ្លួន​នៅលើ​ទឹកដី​ខេត្តសៀមរាប​

spot_img

​តារា សម្ដែង កញ្ញា ហ៊ិ​ន ចាន់នី​រ័ត្ន ពិធី​ការិនី​ស្រី​មួយរូប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ជា​អតីត Freshie Girls និង​ជា​តារា​សម្តែង​ដ៏​ល្បីឈ្មោះ​។ តារា​ស្រី​ពហុ​ជំនាញ​សម្រស់​ស្រស់ស្អាត​រូបនេះ​តែង​ត្រូវ​មហាជន​កោតសរសើរ​ជា​ញឹកញាប់ ជាពិសេស​គឺ​លើ​ការថែរក្សា​សម្រស់ និង​ការតុបតែង​ខ្លួន​របស់​នាង​។

មួយរយៈ​ក្រោយនេះ​កញ្ញា ហ៊ិ​ន ចាន់នី​រ័ត្ន ហាក់​មមាញឹក​ជាខ្លាំង​ជាមួយនឹង​អាជីព​ការងារ​សិល្បៈ​ដោយ​ត្រូវ​ចេញ​សម្តែង​តាម​ខេត្ត​ជា​ញឹកញាប់​។​

ជាក់ស្តែង​ថ្មីៗ​នេះ​នាង​ក៏បាន​ចេញទៅ​ខេត្តសៀមរាប ព្រមទាំង​បាន​ផ្តិត​យក​រូបភាព​ស្អាតៗ​នៅ​រមនីយដ្ឋាន​កម្សាន្ត​មួយកន្លែង ដែលមាន​ឈ្មោះថា “​ឋានសួគ៌​ត្រា​វកុ​ដ្ឋ​” ដែល​បង្ក​ការភ្ញាក់ផ្អើល​ជាខ្លាំង​ដល់​ប្រិយមិត្ត ព្រោះតែ​ការតុបតែង​ខ្លួន​បែប​សាមញ្ញ ប៉ុន្តែ​ស្រស់ស្អាត អម​ជាមួយ​ទេសភាព​ដ៏​ស្រស់បំព្រង​ដែល​មើលទៅ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ​។ ស្រប​ពេលដែល​ចូលឆ្នាំ​កៀក​កាន់តែ​ចូលមក​ដល់​ផង​នោះ រមនីយដ្ឋាន​មួយ​នេះ ក៏​ហាក់​ទាញ​ចំណាប់អារម្មណ៍​បងប្អូន​ប្រិយមិត្ត​ឲ្យ​ចង់​ធ្វើដំណើរ​កម្សាន្ត​ផងដែរ​។ តោះ​មក​មើលរូប​ស្អាតៗ​របស់គាត់​ទាំងអស់គ្នា​៕​ ដោយ ៖ កូឡាប

spot_img
×