Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០២​ខ្នង ស្ថិតនៅ​ភូមិ​ចុង​កៅស៊ូ​

spot_img

​សៀមរាប ​៖ អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប បាន​រាយការណ៍​ពី​ព័​ត៍​មាន​បឋម នៅវេលា​ម៉ោង​៤និង៣០​នាទី​ព្រឹក ថ្ងៃទី​០៥​ខែមេសា​ឆ្នាំ​២០១៩​នេះ មាន​ករណី អគ្គិភ័យ​ឆេះ​ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​០២​ខ្នង ស្ថិតនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ។​

​បន្ទាប់ពី​ទទួល សេចក្តីរាយការណ៍​ពី​បងប្អូន​ប្រជាពលរដ្ឋ រថយន្ត ពន្លត់អគ្គីភ័យ នៃ​ស្នងការដ្ឋាន​គរ​បាល​ខេត្តសៀមរាប​និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្លក្រាម កំពុង​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ និង​ទប់ស្កាត់​កុំអោយ​ឆេះ​រាលដាល​ដល់​លំនៅឋាន​ផ្សេងទៀត ដែល​នៅក្បែរ​ទីតាំង​កើតហេតុ​នេះ ។​

​ករណី​អគ្គីភ័យ​ឆេះ​ផ្ទះ ស្ថិតនៅ​សហគម​ខាងកើត (​លើដី​ចំណីផ្លូវ​១៥m មាន​២៤​គ្រួសារ ផ្ទះ​១៩​ខ្នង​ដែល​រស់នៅ​) ក្រុមទី​១៦ ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប បណ្តាលអោយ​រង​ការខូចខាត ផ្ទះ​ចំនួន​០២​គ្រួសារ​:(២​ខ្នង​) ១-​ឈ្មោះ ឈា ដាវី ភេទ​ស្រី អាយុ​៥០​ឆ្នាំ មាន​ពីរ​ខ្នង​ផ្ទះ ធ្វើ​អំពី​ថ្ម​ប្រក់​ស័ង្កសី ១​គ្រួសារ​ប្រវែង​១០x ៨m ខូចខាត​ទាំងស្រុង និង​សម្ភារៈប្រើប្រាស់​មួយចំនួន​។​

​ជនរងគ្រោះ ស៊ា ប៊ុន​ឡេង ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​អ្នកគ្រប់គ្រង មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​កន្លែងកើតហេតុ​។​

​រថយន្ត​ពន្លត់​អគ្គិភ័យ​ខេត្ត​ចេញ​ជួយ​អន្តរាគមន៍​​ចំនួន​០៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​០៤​ឡាន បាញ់​ពន្លត់​មិនអោយ​ឆេះ​រីក​រាលដាល​។​

​នគរបាល​មូលដ្ឋាន បញ្ជាក់ថា មូលហេតុ​បណ្ដាលមកពី​ឆ្លង​ចរន្តអគ្គិសនី (​ទុស្សេ​ខ្សែភ្លើង ដុ​យ​ព្រី​កង្ហារ​)៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×