Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រីមាស​ទី​១ ពន្ធដារ ប្រមូល​ចំណូលបាន​ជាង​ ៨៣៤​ លាន​ដុល្លារ​

spot_img

​ភ្នំពេញ​ ៖ នៅ​ត្រីមាស​ទី​១ ឆ្នាំ​២០១៩​នេះ អគ្គនាយកដ្ឋាន​ពន្ធដា​រ​បាន ប្រមូល​ចំណូល​ពន្ធ ចំនួន ៣៣៣៩,០៧ ប៊ី​លាន​រៀល ដែល​ស្មើនឹង​ប្រមាណ ៨៣៤,៧៧ លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​អគ្គនាយដ្ឋាន​ពន្ធដារ នៅ​ព្រឹក​ថ្ងៃទី​៤ ខែ​មេសា​នេះ​។​

​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែ​មីនា និង​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០១៩ ព្រមទាំង​ទិសដៅ​សម្រាប់​បន្ត​អនុវត្ត របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ក្រោម​អធិបតីភាព ដ៏​ខ្ពង់ខ្ពស់​របស់​លោក អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​ថ្ងៃ​ព្រហស្បតិ៍ ១៥​រោច ខែ​ផល្គុន ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ អគ្គនាយកដ្ឋាន​ពន្ធដា​រ ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០១៩​ ។​

​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​គូសបញ្ជាក់​អំពី​កិច្ច​ខិតខំ​អនុវត្ត​នូវ​ការធ្វើ​កំណែទម្រង់​គោលនយោបាយ និង​កំណែទម្រង់​រដ្ឋបាល​សារពើពន្ធ ព្រម​ទាំង​ការ​ធ្វើ​ទំនើបកម្ម រដ្ឋបាល​សារពើពន្ធ​ដារ ដែល​ជា​កត្តា​ជំរុញ​ឱ្យ​សម្រេចបាន​នូវ លទ្ធផល​និង​សមិទ្ធផល​ជាច្រើន ប្រកបដោយ​ប្រសិទ្ធភាព និង​ស័ក្តសិ​ទ្ធភាព ជូន​រាជរដ្ឋាភិបាល និង​ប្រទេសជាតិ​។​

​ចំពោះ​លទ្ធផល​នៃ​ការគ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ និង​អាករ លោក​បាន​បញ្ជាក់ថា សម្រាប់​ខែ​មីនា ឆ្នាំ​២០១៩ ចំណូល​ពន្ធ​-​អាករ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន (​តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ Online របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​) មាន​ចំនួន ១៩០៤,១៦ ប៊ី​លាន​រៀល (​ប្រមាណ​ជា​៤៧៦,០៤​លាន​ដុល្លារ​អាមេរិក​) ស្មើនឹង​២០,៨០​ភាគរយ នៃ​ផែនការ​ប្រចាំឆ្នាំ​។ ប្រសិនបើ​ប្រៀបធៀប​នឹង​ចំណូល​ពន្ធ​-​អាករ​ប្រចាំ​ខែ​មីនា ឆ្នាំ​២០១៨ ឃើញ​ថា​កើនឡើង​ចំនួន ១១៨,០៧​ប៊ី​លាន​រៀល (​ប្រមាណ​ជា​២៩,៥២ លាន​ដុល្លារ​អាមេរិក​) ស្មើនឹង ៦,៦១​ភាគរយ​។ សរុប​រយៈពេល​៣​ខែ ឆ្នាំ​២០១៩ ចំណូល​ពន្ធ​-​អាករ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដា​រប្រ​មូលបាន (​តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ​) មាន​ចំនួន ៣៣៣៩,០៧ ប៊ី​លាន​រៀល (​ប្រមាណ​៨៣៤,៧៧ លាន​ដុល្លារ​អាមេរិក​) ស្មើនឹង ៣៦,៤៨​ភាគរយ នៃ​ផែនការ​ប្រចាំឆ្នាំ​។ ប្រសិនបើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​២០១៨ ឃើញ​ថា​ចំណូល​ពន្ធ​-​អាករ​សម្រាប់​រយៈពេល ៣ ខែ ឆ្នាំ​២០១៩ កើនឡើង​ចំនួន​២៩២,៦៥ ប៊ី​លាន​រៀល (​ប្រមាណ​ជា ៧៣,១៦ លាន​ដុល្លារ​អាមេរិក​) ស្មើនឹង​១២,៣៥​ភាគរយ​។​

​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែង​កោតសរសើរ និង​ផ្តល់​មូល​វា​ចារណ៍យ៉ាង​ថ្លៃថ្លា ចំពោះ​សមិទ្ធផល​សម្រេចបានរ​បស់​អគ្គនាយកដ្ឋាន​ពន្ធដារ ក្នុង​ខែ​មីនា និង​ប្រចាំត្រីមាស ឆ្នាំ​២០១៩​នេះ​។ ជាមួយគ្នានេះ ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព ក្នុង​ការអនុវត្ត​ការប្រមូល​ចំណូល​ពន្ធ និង​ឈាន​ទៅ​សម្រេច​លើស​ផែនការ ឱ្យបាន​ជា​អតិបរិមា​នោះ អគ្គបណ្ឌិត​សភា​ចារ្យ ឧបនាយករដ្ឋមន្ត្រី បាន​គាំទ្រ​អគ្គនាយកដ្ឋាន​ពន្ធដារ បន្ត​បេសកកម្ម​របស់​ខ្លួន ក្នុង​ការប្រមូល​ចំណូល​ពន្ធ ការធ្វើ​ទំនើបកម្ម​រដ្ឋបាល​សារពើពន្ធ និង​ការពង្រឹង​អភិបាលកិច្ច​ល្អ និង​ផ្តល់​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ លើ​វិធានការ និង​ទិសដៅ​ត្រូវ​អនុវត្ត​បន្ត​៕​ ដោយ ​៖ ​កូឡាប​

   

spot_img
×