Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​ជួល​នាវា​ផលិត​ថាមពល​អគ្គិសនី​របស់​តួ​ក​គី ដោយសារ​មិន​ត្រូវ​គ្នា​លើ​លក្ខខណ្ឌ និង​មក​មិន​ទាន់​សភាពការណ៍​តាម​ដែល​កម្ពុជា​ត្រូវការ​

spot_img

​ភ្នំពេញ ៖ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១៩​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​សម្រេច​មិន​ជួល​នាវា​ផលិត​ថាមពល​អគ្គិសនី​របស់​តួ​ក​គី ដោយសារតែ​ការ​មិន​ត្រូវ​គ្នា​លើ​លក្ខខណ្ឌ​មួយចំនួន និង​មិន​មក​ទាន់​សភាពការណ៍​។​

​លោក ផៃ ស៊ីផា​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានឱ្យដឹងថា ការ​ដែល​សម្តេច​តេជោ សម្រេច​មិន​ជួល​នាវា​ផលិត ថាមពល​របស់​តួ​ក​គី​វិញ​នេះ ដោយសារ​តែ​ការនាំ​នាវា​នោះ​មក​កម្ពុជា​មាន​រយៈពេល​យូរ មិន​ទាន់​សភាពការណ៍​តាម​ដែល​កម្ពុជា​ត្រូវការ​។ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានបញ្ជាក់​ថា នឹង​ម្យ៉ាងទៀត ដោយសារ​តែ​ការចរចា មិន​ត្រូវ​គ្នា​ទៅលើ​លក្ខខណ្ឌ​មួយចំនួន​។​

​បើ​តាម​លោក ផៃ ស៊ីផា​ន​៖ នៅពេលនេះ​កម្ពុជា​ទទួលបាន​ការបង្កើន​ផ្គត់ផ្គង់​បន្ថែម​ថាមពល​ពី​ប្រទេសជិតខាង​។ ដូច​ថ្ងៃនេះ​ទទួលបាន​៥៥​មេហ្គា​វ៉ាត់​ពី​ប្រទេស​ថៃ សម្រាប់​ការផ្គត់ផ្គង់​បន្ថែម ព្រម​ទាំង​ការ​ស្រូប​យក​ថាមពល​អគ្គិសនី​ពី​ប្រទេស​ឡាវ និង​វៀតណាម​ផងដែរ​។ ការដាក់​ឲ្យ​ដំណើរការ​២០​មេហ្គា​វ៉ាត់ នៅ​តំបន់​ត្មាត​ពង ជិត​ភ្នំ​ប្រសិទ្ធិ៍​បញ្ចូលមក​បណ្តាញ​អគ្គិសនី​ជាតិ ព្រមទាំង​ឲ្យ​សណ្ឋាគារ និង​រោងចក្រ​ធំៗ​ជួយ​បញ្ចេញ​ម៉ាស៊ីនភ្លើង​របស់​ខ្លួន ដើម្បី​បន្ថយ​ការប្រើប្រាស់​។​

​ធ្វើ​ដូច្នេះ​យើង​មាន​ភ្លើង​២០០​មេ​ហ្គាស​ម្រាប់​បន្ថយ​ការលំបាក​រយៈពេល​ជា​ង​១​ខែ​នេះ មុន​រដូវ​ភ្លៀង​ចូលមក​ដល់​។ លើស​ពី​នោះ​ទៀត រាជរដ្ឋាភិបាល​ចង់យក​ថវិកា​ចំណាយ លើ​ការជួល​នាវា​ផលិត​ថាមពល​អគ្គិសនី​តួ​ក​គី ដែល​មាន​តម្លៃ​ថ្លៃ​នោះ មក​ទិញ​ម៉ាស៊ីនភ្លើង​សម្រាប់​ដាក់​នៅ​ទីក្រុង​ភ្នំពេញ សម្រាប់​រយៈពេល​វែងឆ្ងាយ​តទៅ​ដែល​ទាំងនេះ ក្លាយទៅជា​ផលប្រយោជន៍​ច្រើន និង​វែងឆ្ងាយ​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×