Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់ អានុភាព ៨០​មេហ្កា​វ៉ាត និង​គម្រោង​វិនិយោគ​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ២ កន្លែង​នៅ​ពោធិ៍សាត់ ៦០MW និង​នៅ​កំពង់ឆ្នាំង ១​កន្លែង ៦០MW

spot_img

​ភ្នំពេញ​ ៖ កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កំពុងតែ​ចាប់ផ្តើម​បន្ត​ពិភាក្សា​លើ​របៀបវារៈ​ស្តីពី “ សំណើ​សុំ​ការ​ពិនិត្យ​សម្រេច​លើ​គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​វា​រី​អគ្គិ៊​៘​ស​នី​ស្ទឹង​ពោធិ៍សាត់​១ និង​គម្រោង​វិនិយោគ​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ ០២ កន្លែង​នៅ​ពោ​សាត់ ០១ កន្លែង ៦០MW និង​នៅ​កំពង់ឆ្នាំង ០១ កន្លែង ៦០MW ដើម្បី​ផលិត​អគ្គិសនី​លក់​ឲ្យ​អគ្គិសនី​កម្ពុជា​”​។​

​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​រៀបរាប់​ពី​ខ្លឹមសារ​សង្ខេប​ដូច​ក្រោម​៖ វិស័យ​អគ្គិសនី​ថ្មី ចំនួន​០២ គឺ​ទី​១ គម្រោង​វិនិយោគ​សាងសង់​ស្ថានីយ​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ អានុភាព ៨០​មេហ្កា​វ៉ាត នៅ​ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ និង​ទី​២ គម្រោង​វិនិយោគ​ស្ថានីយ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ០២ កន្លែង​នៅ​ពោធិ៍សាត់ ០១​កន្លែង ៦០MW និង​នៅ​កំពង់​ឆ្នាង ០១​កន្លែង ៦០MW ដើម្បី​ផលិត​អគ្គិសនី​លក់​ឲ្យ​អគ្គិសនី​កម្ពុជា ។​

​លោក​ផៃ ស៊ីផា​ន បានលើកឡើង​ពី​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ ៖ ដំណើរការ​នៃ​ការ​អភិ​វ​ឌ្ឃ​គម្រោង គម្រោង​នេះ គឺជា​គម្រោង​អាទិភាព​មួយ​ដែល​រាជរដ្ឋាភិបាល​បាន​បញ្ចូល​ក្នុង​ផែនការ​មេ​អភិវឌ្ឍន​វិស័យ​អគ្គិសនី​ដែល​ត្រូវដាក់​ឲ្យ​ដំណើរការ​នៅ​ឆ្នាំ​២០២៣ ។ ឆ្នាំ​២០១០ ក្រសួង​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន KTC Cable Co.,Ltd ធ្វើការ​សិក្សា​បុរេ​សមិទ្ធិល​ទ្ធភាព​។ ឆ្នាំ​២០១១ ក្រុមហ៊ុន KTC Cable Co.,Ltd ធ្វើការ​សិក្សា​សមិទ្ធិ​លទ្ធ​ភាន​ព ។ ឆ្នាំ​២០១៥ ក្រុមហ៊ុន KTC Cable Co.,Ltd បាន​សហការ​ជាមួយ​ក្រុមហ៊ុន ០៣ ទៀង​ត គឺ​១-​ក្រុមហ៊ុន Sinohydro Co.,Ltd មកពី​ប្រទេស​ចិន ២-​ក្រុមហ៊ុ K-Water មក​ពី​ប្រសេទ​កូរ៉េ និង​៣-​ក្រុមហ៊ុន Truben មក​ពី​ប្រសេទ​កូរ៉េ ធ្វើការ​រួមគ្នា ផ្ទៀងផ្ទាត់​ការសិក្សា រៀបចំ​សំណើ​បច្ចេកទេស និង​ហិរញ្ញាវត្ថុ ដើម្បី​ធ្វើ​ការអភិវឌ្ឍ​គម្រោង ។ ខែ​មីនា ឆ្នាំ​២០១៨ ក្រុមហ៊ុន KTC Cable Co.,Ltd និង​ដៃគូ​បានបញ្ចប់​របាយការណ៍​សិក្សា​សមិទ្ធិ​លទ្ធភាព ។ ក្រសួង​បាន​លើកសំណើ​ជូនទៅ​រាជរដ្ឋាភិបាល សុំ​ការអនុញ្ញាតឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍ និង​សាងសង់​គម្រោង​នេះ ។ រាជរដ្ឋាភិបាល​បាន​សម្រេច​អនុញ្ញាត​ជា​គោលការណ៍​ឲ្យ​ក្រុមហ៊ុ​ន KTC Cable Co.,Ltd និង​ដៃគូ ធ្វើ​ការវិនិយោគ និង​សាងសង់​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ តាម​រូបភាព សាងសង់​-​ដំណើរការ​-​ផ្ទេរ​(BOT) និង​អនុញ្ញាត​ឲ្យ​បង្កើតគណៈ​កម្មការ​អន្តរក្រសួង​ដើម្បី​ធ្វើការ​ចរចា​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន KTC Cable Co.,Ltd តាមរយៈ​សេចក្តីជូនដំណឹង​លេខ ៣៧១ ស​ជណ​.​ឧ​ស ចុះ​ថ្ងៃ​ទី ២៩ ខែ​មីនា ឆ្នាំ​២០១៨ ។ ខែមិថុនា ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល​យល់ព្រម​ឲ្យ​ក្រុមហ៊ុន KTC Cable Co.,Ltd បាន​ប្តូរ​ឈ្មោះ​ទៅ​ជា​ក្រុមហ៊ុន SPHP(Cambodia)Co.,Ltd ដើម្បី​សំរួល​ដល់​ការអនុវត្ត​តាម​នីតិវិធី​នៃ​ការវិនិយោគ តាមរយៈ​សេចក្តីជូនដំណឹង​លេខ ៧៤១ ស​ជណ​.​ឧ​ស ចុះ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ ។

ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​វិនិយោគ​ ​ខ្លឹមសា​រគោល​ដែល​គណៈកម្មការ​អន្តរក្រសួង និង​ភាគី​ក្រុមហ៊ុ បាន​ចរចា និង​ព្រមព្រៀងគ្នា​សម្រាប់​ការវិនិយោគ​គម្រោង​នេះ មាន​ដូចខាងក្រោម​៖ រូបភាព​វិនិយោគ សាងសង់​-​ដំណើរការ​-​ផេ្ទរ​(BOT) ទុន​វិនិយោគ​សរុប​២៣១,១០​លាន​ដុល្លារ​អាមេរិក ទំហំ​ការងារ​ដែល​ក្រុមហ៊ុន​ត្រូវ​សាងសង់​រួមមាន​៖ ទំនប់ទឹក បំពង់​បង្ហូរទឹក​ផ្លូវថ្នល់ សា្ថ​នី​យ​វា​រី អគ្គិសនី អានុភាព ៨០ MW ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់ ២៣០ គីឡូ​វ៉ុល ប្រវែង ៥​គីឡូម៉ែត្រ ពី​ស្ថានីយ​វា​រី​អគ្គិសនី​ស្ទឹង​ពោធិ៍សាត់​១ ទៅ​ភ្ជាប់​ជាមួយ​ខ្សែ​បញ្ជូន​តង់ស្យុង​ខ្ពស់ ២៣០ គីឡូវ៉ុល​ដែលមាន​ស្រាប់​ពី​អនុ​ស្ថានីយ​អូរ​សោម​ទៅ​អនុ​ស្ថានីយ​ពោធិ៍សាត់ និង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ទាប់បន្សំ​ដ៏ទៃទៀត ។​រយៈពេល​សម្បទាន ៣៩​ឆ្នាំ ក្នុងនោះ ៤​ឆ្នាំ សម្រាប់​ការសាងសង់ និង​៣៥​ឆ្នាំ សម្រាប់​ការធ្វើ​អាជីវកម្ម​។​

​លោក​បាន​បន្តថា គម្រោង​ស្ថានីយ​វា​រី​អគ្គិសនី​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ ០២ កន្លែង នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ១ កន្លែង និង​នៅ​ស្រុក​ទឹកផុស ខេត្ត​កំពង់​ឆ្នាំ ១ កន្លែង​។ ដំណើរការ​នៃ​ការអភិវឌ្ឍ​គម្រោង និង​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​វិនិយោគ​។ វិនិយោគ​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​បន្ថែម ០២ កន្លែង​ទៀត គឺ​ទី​តាំងទី​១ អានុភាព ៦០ MW នៅតាម​បណ្តោយ​ផ្លូវ​លេខ​៥ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ និង​ទី​តាំងទី​២ អានុភាព ៦០MW នៅតាម​បណ្តោយ​ផ្លូវ​លេខ​៥៣ ស្រុក​ទឹកផុស ខេត្ត​កំពង់​ឆ្នាង ដោយ​អនុញ្ញាត​ឲ្យ​គណៈកម្មកា​រ​អន្តរក្រសួង​ធ្វើការ​ចរចា​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន ក្នុង​លក្ខខណ្ឌ​ដាក់ឲ្យ​ដំណើរការប​ន្ទា​ន់​នៅ​ឆ្នាំ​២០២១ ។ ផលប្រយោជន៍​នៃ​ការអភិវឌ្ឍ​គម្រោង​​តាម​ការពិនិត្យ និង​វិភាគ​លើ​លក្ខណៈ​បច្ចេកទេស សេដ្ឋកិច្ច និង​សង្គម ការវិនិយោគ​គម្រោង​នេះ​មាន​ផលប្រយោជន៍​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា ដូចខាងក្រោម​៖ ទទួលបាន​អគ្គិសនី​ពី​ប្រភព​ថាមពល​កកើត​ឡើងវិញ ដែល​មាន​អានុភាព​ធំ កាត់បន្ថយ​ការប្រើប្រាស់​ឥន្ធនៈ​ដែលមាន​ថ្លៃ​ខ្ពស់ ។ លើ​មូលដ្ឋាន​នៃ​ច្បាប់​ស្តីពី​សារពើពន្ធ​ដែល​មាន​ជា​ធរមាន រាជរដ្ឋាភិបាល​និង​ទទួលបាន​ចំណូល​ពន្ធ​សរុប​ជា​មធ្យម​ប្រមាណ ៥៦៨ ៣៧៤ ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ នេះ​មិន​ទាន់​គិត​ដល់​ពន្ធ​ដ៏​ទៃ​ទៀត​ដែល​អគ្គិសនី​កម្ពុជា និង​អ្នក​ចែកចាយ​អគ្គិសនី​ដ៏​ទៃ​ទៀត​ត្រូវ​បង់​ជូន​រដ្ឋ​ក្នុងការ​ចែកចាយ​លក់​បន្ត​ឲ្យ​អ្នកប្រើប្រាស់ ៕​ ដោយ​៖​កូឡាប​

 

spot_img
×